"តើនៅពេលនោះក្មេងស្រីម្នាក់ហ្នឹងមានបាននិយាយអ្វីមកកាន់លោកដែលទេ?"
សួរចប់លោកហេស៊ុងក៏រកនឹក...
"គឺ..មាន នាងបាននិយាយដាក់ខ្ញុំថាឲ្យទៅជួយបងស្រីនាងផងព្រោះបងនាងកំពុងតែឈឺខ្លាំងនៅផ្ទះម្នាក់ឯង! ហើយចាំមកមើលនាងតាមក្រោយក៏បាន!! ខ្ញុំក៏ស្តាប់តាមនាងពិតមែនដោយបើកឡានទៅជួយយកបងស្រីនាងទៅពេទ្យ"
"តើបន្ទាប់មកលោកបានមកជួយនាងវិញទេ?"
"បាទ!គឺខ្ញុំបានបើកឡានទៅជួយនាងតែពេលមកដល់នាងក៏បានស្លាប់បាត់ទៅហើយ"
"ដើម្បីបញ្ជាក់ពីសម្តីវិញ្ញាណលោកហេស៊ុងជាការពិត ពួកយើងនិងបើកកញ្ចក់កម្មផលមើល"
ថាហើយ លោកមេធាវីថេយ៉ុងក៏ប្រើឲ្យជំនួយការខ្លួនដែលមានឈ្មោះថា«សូហុី»ទៅបើកកញ្ចក់កម្មផលនោះឡើងដើម្បីបង្ហាញ។
កញ្ចប់ក៏បង្ហាញថារឿងដែលលោកហេស៊ុងនិយាយ វាជាការពិតមែនដោយបង្ហាញពីហេតុការណ៍នៅពេលនោះមកផ្ទាល់តែម្តង..គាត់មិនត្រឹងតែជួយបងស្រីក្មេងស្រីនោះទេបន្ទប់ពីក្មេងស្រីនោះស្លាប់គាត់បានទទួលបងស្រីក្មេងស្រីនោះមកចិញ្ចឹមទុក្ទដូចកូនបង្កើតហើយនៅពេលបច្ចប្បន្ននេះនាងបានក្លាយជាគ្រូពេទ្យដ៏ល្អម្នាក់ទៀតផង។
"ចៅក្រមជាទីគោរព!សូមដោះលែងវិញ្ញាណលោកហេស៊ុងទៅគាត់មិនត្រឹមតែមិនទុក្ខក្មេងស្រីនោះចោលទេគាត់នៅមកជួយនាងទៀតហើយបានព្យាយាមជួយមើលថែបងស្រីក្មេងស្រីម្នាក់នោះយ៉ាងល្អដូច្នោះហើយ សូមច្រៅក្រម ត្រេះរិះពិចារណា"
បន្ទាប់ពីមើលកញ្ចប់កម្មផលហើយថេយ៉ុងក៏និយាយសុំទៅកាន់ចៅក្រមឲ្យលើកលែងទោលឲ្យលោកហេស៊ុង..ចៅក្រមគិតមួយសន្ទុះហើយក៏និយាយឡើងថា
"យើងសម្រេចថា"លោកផាកហេស៊ុង គឺគ្មានទោស"
អាចទៅជាប់ជាតិបាន!
ចៅក្រមនិយាយចប់យមទូតថេយ៉ុងនិងជំនួយការសូហីុក៏ញញឹម...ពេលនោះក៏មានពន្លឺមួយចេញពីក្នុងខ្លួនលោកហេស៊ុង..គាត់អោនអរគុណពួកគេបន្តិចរួចក៏រលាយទៅចាប់ជាតិបាត់ទៅ។
KAMU SEDANG MEMBACA
វិញ្ញាណស្នេហ៍ ចប់
Misteri / Thriller_«ជីវិតដ៏សែនស្ងប់សុខជាងមួយពាន់ឆ្នាំរបស់ខ្ញុំឥឡូវវាប្រែជាខ្ទីខ្ទឺដូចខ្ទឹមលីងអស់ព្រោះតែខ្មោចក្មេងម្នាក់» Taehyun _«ខ្ញុំមិនយលទេ! ហេតុអ្វីយមទូតក្នុងភាពយន្តមានលុយច្រើនម្លេះ?ហើយម៉េចបានយមទូតដែលខ្ញុំជួបផ្ទាល់វិញក្ររហាមយ៉ាងនេះ?» Beomgyu បញ្ចប់:23/11/22 9:00...
ផ្តើមរឿង"អតីតកាល"
Mulai dari awal
