Chapter07:យើងចូលចិត្តឯង

Start from the beginning
                                    

+ផ្ទះរបស់មីងYang

« ម៉ែហ្អា...ម៉ែកើតអីមែន »Junghwanដើរកាន់របស់របខ្លះដែលយកមកពីកន្លែងលក់ដើរពីខាងក្រោយមីងYangចូលទៅក្នុងផ្ទះកាលដែលឃើញម្ដាយរបស់គេរាងស្ងាត់ៗដូចអត់មានព្រលឹងមិនដឹងគាត់កំពុងគិតអ្វីនាយក៏សួរទៅម្ដាយ~

« ម៉ែមិនបានកើតអីទេ~ទៅងូតទឹកសម្អាតខ្លួនចុះណា ចាំម៉ែទៅធ្វើម្ហូប »មីងយ៉ាងងាកមកឆ្លើយជាមួយកូនហើយញញឹមដាក់កូន

« ម៉ែប្រាកដចិត្តអត់ថាមិនកើតអី »

« ប្រាកដ100%ណាចាសកូនសម្លាញ់ »មីងYangឆ្លើយយ៉ាងប្រាកដប្រជាដាក់កូនហើយញញឹមស្រស់ទៀត~

« ម៉ាក់របស់អ្នកណាគេញញឹមគួរអោយស្រលាញ់យ៉ាងនេះសឺត~ »Junghwanចូលទៅឱបម្ដាយរបស់គេហើយឆ្លៀតថើបមួយខ្សឺតថែមទៀត~

« បានហើយ បានហើយទៅងូតទឹកទៅ »Junghwanព្រលែងពីការអោប

« ទទួលបញ្ជាណាបាទ»Junghwanញញឹមហើយក៏ដើរចេញពីម្ដាយសំដៅទៅជណ្ដើរហើយឡើងទៅខាងលើ មីងYangតាមមើលដំណើររបស់កូនទាល់តែផុតពីភ្នែក~

« មិនថាមានរឿងអ្វី ម៉ែនឹងមើលថែឯងអោយល្អ ក៏មិនអោយអ្នកណាមកយកឯងទៅណាដែរJunghwan »មីងYangនិយាយតិចៗល្មមតែឮត្រឹមខ្លួនឯងមុននឹងផ្ដាច់គំនិតទាំងអស់នោះចោលហើយប្រាស់ចាកខ្លួនចេញពីទីនោះដើម្បីចូលទៅផ្ទះបាយធ្វើម្ហូប~

ពេលល្ងាចSunghoonបានមកផ្ទះរបស់Heeseungដើម្បីបបួលនាយទៅក្លឹប បើចិត្តថាចង់ទៅលេងរំសាយអារម្មណ៍គឺមិនមែនទេ ទៅដើម្បីបានឃើញមុខរបស់Sunooនឹងឯង~

« អត់~អញមិនទៅទេ »

« ហើយវាស្ទះខ្យល់ស្អីហែងបើគ្រាន់តែទៅនឹង? »

« អញមិនស្ទះទេ ហែងនឹងហើយស្ទះហ្អ៎..... »

« មិនដឹងទេ យ៉ាងណាហ្អែងត្រូវតែទៅជាមួយអញ »ទាំងពីរនាក់ប្រកែកគ្នាចុះឡើងឮពេញផ្ទះ

« ហើយចុះបើហែងទៅតែឯងទៅវាថី? ចាំទាល់តែមានអញទៅដែរ? »

« ក៏ទៅអោយបានគ្នាណា...បើហ្អែងទៅជាមួយអញ ចាំអញសុំIGប្អូនSunooអោយហ្អែងម៉េចដែរ? »SunghoonលើកសំណើរមកអោយHeeseung

« អត់~ អញមិនចង់បាន ~ »

« ហែងមិនចង់ដឹងមែនហ្អ..អញ្ចឹង..អញទៅតែឯងក៏បានណា »Sunghoonនិយាយដើម្បីលលេងតែក៏ធ្វើដើរចេញទៅមែនទែន

Everything For You [ ចប់✔️ ] Where stories live. Discover now