ស្អប់ប្រែស្រឡាញ់💕

Start from the beginning
                                        

«ប៉...បាទ..ខ្ញុំចាំ»រាងតូចងើបឡើងឈរនិយាយជាមួយរាងក្រាស់ទាំងឱនមុខចុះ។

«មកនេះទៅជាមួយយើង...»ថេយ៉ុងចាប់ដៃហូប៊ីដើរចេញទៅខាងក្រៅធ្វើឲ្យសិស្សនៅទីនោះចាប់ផ្ដើមខ្សឹបខ្សៀវគ្នាកាន់តែខ្លាំងឡើងៗ។

«ន៎ែៗ!ឯងសាកទាញទៅមើលថាអាកំប្រុកមុខញីម្នាក់នោះអាចនឹងរស់បានស្ដាប់លិទ្ធផលប្រឡងដែរទេ?»ក្មេងស្រីរូបស្រស់ម្នាក់កេះមិត្តរបស់នាងម្នាក់ទៀតដើម្បីឲ្យនាងទោះទាយពីរឿងរបស់ហូប៊ីនឹងថេយ៉ុង អ៎..មែនខ្ញុំភ្លេចប្រាប់ទៅពួកសិស្សគ្រប់គ្នាដែរបានខ្សឹបខ្សៀវនោះគឺពួកគេកំពុងតែភ្នាល់គ្នាពីរឿងហូប៊ីនេះឯង។

«យើងគិតថានៅរស់ហើយក៏បានសុខទៀតផង ឯងគិតទៅមើលធម្មតាថេយ៉ុងមិនដែរនៅសុខៗមកចាប់ទាញអ្នកទៅខាងក្រៅដោយផ្ទាល់ទេបើគេចង់ធ្វើបាបមែនណាគ្រាន់តែឲ្យគ្នាគេមកបានហើយមិនចាំបាញ់គេមកផ្ទាល់នោះទេ...តែពេលនេះគេមកដោយផ្ទាល់ណាប្រាកដណាស់ថាអាកំប្រុកមុខញីនោះមានអីពិសេសហើយ ឯងមើលទៅមុខនឹងរូបរាងវាទៅស្អាតជាពូកយើងទៀតណ៎»ក្មេងស្រីដែរជាមិត្តបានរៀបរាប់យ៉ាងក្បោះក្បាយអ្វីដែរនាងនិយាយក៏សមហេតុផលដែរ។

«តែយើងមិនគិតដូចឯងទេយើងគិតថាអាកំប្រុកមុខញីនោះប្រាកដជាធ្វើរឿងអីខុសធ្ងន់ហើយទើបបានជាថេយ៉ុងមកយកដោយផ្ទាល់បែបនេះនោះ»ក្មេងស្រី ម្នាក់នេះក៏បានបន្តរនឹងប្រកាន់នូវជំហររបស់ខ្លួនទោះបីហេតុផងដែរមិត្តរបស់នាងនិយាយវាអាចនឹងគ្រប់គ្រាន់មែនតែនាងក៏នៅតែមិនប្ដូរគំនិតរបស់នាងដែរ។

«ឥឡូវយើងបរបួលគ្រប់គ្នាភ្នាល់ទៅយ៉ាងមិចដែរ?»នាងសួរទៅកាន់មិត្តរបស់នាង ហើយក៏ចាប់ផ្ដើមបរបួលអ្នកនៅក្នុងថ្នាក់ទាំងអស់ភ្នាល់គ្នា។

/ខុនដូ/(កាត់ៗទៅឆាប់បានញ៉ាំ)

វាក៏ជារឿងចម្លែកដែរណ៎ថេយ៉ុងមិនបាននាំហូប៊ីទៅណាទាំងអស់បែរជានាំហូប៊ីមកខុនដូផ្ទាល់ខ្លួនរបស់គេទៅវិញ អីយ៉ាតើរឿងបន្ទាប់នឹងមានអ្វីកើតឡើងទៅន៎។

«ឆាប់ចូលមក...ឲ្យលឿន»ថេយ៉ុងដោយសារតែឃើញរាងតូចនៅដើរចូលមកលីងលើមមិនហ៊ានចូលក៏ដើរមកចាប់ដៃរាងតូចឲ្យដើរចូលមកតែម្ដង។

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now