ស្អប់ប្រែស្រឡាញ់💕

Start from the beginning
                                        

ក្រោយពីហូប៊ីស៊ីលាងសម្អាតខ្លួនរួចរាល់គេក៏ប្រញាប់ចេញពីបន្ទប់ទឹកហើយដើរសម្ដៅទៅបន្ទប់រៀនរបស់ខ្លួនដើម្បីប្រឡង។ហូប៊ីដើរសុខៗក៏ស្រាប់តែមានសម្លេងគ្រលងមួយស្រែកហៅគេឲ្យឈប់។

«ន៎ែ...អាកំប្រុក...មកនេះ»សម្លេងមួយនេះហៅគេបែបនេះគ្មានអ្នកណាក្រៅពីកូនលោកនាយកសាលាកម្លោះសង្ហារទូទាំងសាលាឈ្មោះថាគីម ថេយ៉ុងនោះទេ នាយម្នាក់នេះអាងថាប៉ារបស់ខ្លួនជានាយកសាលាដើរធ្វើបាបគេគ្រប់គ្នាលើកលែងតែមនុស្សស្រីរៀនក៏ពូកែគ្រប់មុខតែចរិកច្រឡឺគ្មានពីរ គេមានរូបរាងសង្ហារខ្លាំងណាស់ស្រីៗណាដែរបានឃើញគេគឺសុទ្ធតែធ្លាក់ក្នុងអន្លង់ស្នេហ៍គេទាំងអស់ ស្រីៗនៅក្នុងសាលាមួយនេះមួយណាដែរថាមិនធ្លាប់ធ្វើជាសង្សារបស់គេនោះ ម្នាក់នេះប្ដូរសង្សារដូចប្តូរខោអាវចឹង គ្មានអ្នកណាអាចប្រដៅគេបាននោះទេសូម្បីតែអ្នកជាប៉ាក៏និយាយគេមិនចង់ស្ដាប់ដែរ គេជាក្មេងដែរខ្វះភាពកក់ក្ដៅពីម្ដាយតាំងពីតូចព្រោះថាម្ដាយគេបានទៅចោលគេទុកឲ្យគេនៅជាមួយនឹងលោកប៉ាដែរមួយថ្ងៃៗរវល់តែពីរឿងការងារគ្មានពេលឲ្យគេសូម្បីតែបន្តិច ណាមួយលោកនាយកក៏ទំម្រើសគេផងដែរទើបគេក្លាយទៅជាក្មេងបែបនេះទៅ។

ហូប៊ីឈប់ងក់ក៏ងាកបែរខ្លួនទៅតាមសម្លេងដែរបានហៅរួចក៏ដើរឱនក្បាលទៅរកថេយ៉ុង។

«លោកហៅខ្ញុំមានការអីដែរ?»ហូប៊ីសួរដោយសម្លេងញ័រមាត់ចំប្រក់។

«ចូលមកឲ្យជិតយើងបន្តិចមក»ថេយ៉ុងបក់ដៃហៅឲ្យរាងតូចដើរទៅជិតខ្លួន រាងតូចក៏មិនហ៊ានប្រកែអ្វីព្រោះថាក៏ជិតដល់ម៉ោងប្រឡងទើបមិនចង់មានរឿងវែងឆ្ងាយក៏ដើរទៅជិតតាមដែរគេហៅ។

«ខ្ញុំមកជិតហើយ...លោកមានអ្វីចង់ឲ្យខ្ញុំធ្វើក៏ចាំពេលក្រោយទៅចុះណា...ថ្ងៃនេះខ្ញុំត្រូវប្រឡង»ហូប៊ី និយាយព្រមទាំងមិនហ៊ានមើលមុខរាងក្រាស់ចំនោះទេ គិតទៅមើលគ្នាគេមាឌឡើងឌាំងៗចំណែកឯងវិញអាយុក៏មិនខុសគ្នាប៉ុន្មាននោះទេបែរមកមើលមាឌវិញមិនបាច់និយាយទេតូចជាងគេឆ្ងាយណាស់ទេវតាពិតជាអយុតិធម៌សម្រាប់គេខ្លាំងណាស់។

«ថ្ងៃនេះឯងប្រឡងមានអីពាក់ព័ន្ធនឹងយើងទៅ»ថេយ៉ុងនិយាយទាំងសើចនៅដើមករបន្តិចជាការចម្អកឡក់លើយទៅឲ្យរាងតូច។

«លោក...ខ្ញុំសូមអង្វរទៅចុះណាថ្ងៃក្រោយលោកឲ្យខ្ញុំធ្វើអីក៏បានតែថ្ងៃនេះខ្ញុំសុំទៅប្រឡងសិនបានទេ»ហូប៊ី សុខចិត្តបាត់បង់កិត្តិយសរបស់ខ្លួនលើកដៃសំពះទៅកាន់ថេយ៉ុង តើគេអាចធ្វើអ្វីបានក្រៅពីធ្វើបែបនេះទៅបើមានជម្រើសគេចង់តែដាល់អាមិខឌឺនេះឲ្យកប់នឹងដីទេតែទាស់ត្រង់ថាខ្លួននេះកើតមកមិនខ្ចីយកកម្ពស់យកមាឌមកតាមនោះទេ បើហ៊ានតែក្អកគេចាប់ញិចដូចចៃឥឡូវនឹង។

«មិញនេះឯងនិយាយថាថ្ងៃក្រោយឲ្យឯងធ្វើអ្វីក៏បានមែនទេ?»ថេយ៉ុង សួរនូវប្រយោគដែររាងតូចបាននិយាយអម្បាញ់មិញនេះទាំងញញឹមលាក់គំនួច។

«ប...បាទ»ហូប៊ីឆ្លើយទាំងរដាក់រដុបព្រោះខ្លួនបានងើបមុខឍើញនៅទឹកមុខដ៏អាថ៍កំបាំងរបស់អ្នកដែរឈរនៅនឹងមុខខ្លួននេះ។

«អូខេ!ឯងទៅបានយើងសន្យាមួយអាទិត្យពេលដែរឯងប្រឡងនោះយើងនឹងមិនឲ្យអ្នកណាទៅរំខានឯងទេតែពេលប្រឡងចប់ហើយយើងនឹងទៅទៀរសន្យាពីឯងហើយកុំចង់រត់ឲ្យសោះទោះឯងទៅដល់ទីណាក៏យើងរកឯងឃើញដែរ តើយល់ដែរទេ?»ប្រយោគសំណួរចុងក្រោយរាងក្រាស់រាងនិយាយសម្លេងធ្ងន់បន្តិច។

«ប..បាទ...»ហូប៊ីងក់ក្បាលយ៉ាងញាប់ស្អេកយល់ព្រមនៅសំណើររបស់គេ។

«បានហើយទៅចុះ»គ្រាន់តែឮពាក្យថាទៅចុះភ្លាមហូប៊ីក៏ប្រញាប់រត់ទៅបន្ទាប់រៀនភ្លេតសំណាងហើយដែរគ្រូនៅមិនទាន់ចាប់ផ្ដើមប្រឡងនោះ នេះគឺជាថ្ងៃប្រឡងបញ្ចប់ឆ្នាំសិក្សាររបស់គេផង។

រាងក្រាស់មិននិយាយអ្វីតែសម្លឹងមើលដំណើរនៃការរត់របស់រាងតូចពីក្រោយរួចក៏ញញឹមចុងមាត់។ ទង្វើរបស់ថេយ៉ុងនៅពេលនេះគឺធ្វើឲ្យមិត្តរបស់គេឆ្ងល់ជាខ្លាំងរាល់ដងបើថេយ៉ុងចង់ធ្វើបាបអ្នកណាហើយទោះអ្នកនោះសុំអង្វរយ៉ាងណាក៏មិនព្រមដែរតែចម្លែងអីតែថ្ងៃនេះព្រមងាយៗយ៉ាងនេះដូចជាមិនមែនថេយ៉ុងដែរពួកគេធ្លាប់ស្គាល់សោះ។

«អេ៎!មិចក៏ឯងឲ្យគេទៅងាយស្រួលម្ល៉េះ?»មិត្តរបស់ថេយ៉ុងម្នាក់សួរឡើងព្រោះគេមិនយល់ពីអ្វីដែររាងក្រាស់កំពុងតែធ្វើនោះទេ។

«យើងមានហេតុផលរបស់យើងឯងចាំតែមើលទៅ»ថេយ៉ុងនិយាយទាំងញញឹមចុងមាត់មិនដាច់ទាល់តែសោះ។

«ឥឡូវយើងចាំតែមើលទេវ៉ើយ តោះទៅប្រឡង»ថាហើយពួកគេទាំងអស់គ្នាក៏ដើរទៅក្នងថ្នាក់ប្រឡងរាងៗខ្លួនអស់ទៅ។

យកប៉ុណ្ណឹងសិនទៅណ៎😁
រីករាយក្នុងការអាន🥰

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now