ភាគ៤

627 64 4
                                    

ព្រឹកថ្ងៃថ្មី ជុងហ្គុក ស្លៀកពាក់ហើយស្រេច ហើយថ្ងៃនេះមិនបានទៅធ្វើការទេ គេនៅអង្គុយផឹកកាហ្វេ នៅលើសាឡុង ក្នុងបន្ទប់ទទួលភ្ញៀវ រងចាំកូនកំហូចយាងចេញពីបន្ទប់ ព្រោះបានសន្យាថា នឹងជូនគេទៅលេង លោកប៉ា នៅផ្ទះធំ។ រាងតូច ច្រឡឹងចុះតាំងៗតាមកាំជណ្តើរ ហាក់ដូចប្រញាប់ប្រញ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ព្រឹកថ្ងៃថ្មី
ជុងហ្គុក ស្លៀកពាក់ហើយស្រេច ហើយថ្ងៃនេះមិនបានទៅធ្វើការទេ គេនៅអង្គុយផឹកកាហ្វេ នៅលើសាឡុង ក្នុងបន្ទប់ទទួលភ្ញៀវ រងចាំកូនកំហូចយាងចេញពីបន្ទប់ ព្រោះបានសន្យាថា នឹងជូនគេទៅលេង លោកប៉ា នៅផ្ទះធំ។
រាងតូច ច្រឡឹងចុះតាំងៗតាមកាំជណ្តើរ ហាក់ដូចប្រញាប់ប្រញាល់ណាស់ ព្រោះចង់ទៅលេង លោកតា ជាខ្លាំង នឹកណាស់ ខានទៅសួរសុខទុក្ខគាត់យូរហើយ។ ប៉ុន្តែ ភ្លេចគិតថា ខ្លួនឯងកំពុងតែងរង៉ក់ដាក់លោកប៉ា ហើយថ្ងៃនេះត្រូវឲ្យប៉ាជូនទៅទៀត យប់មិញដេញគេចេញពីបន្ទប់ ហើយថែមទាំងគប់ភួយខ្នើយចេញក្រៅ លើកនេះមិនដឹងទៅជួបមុខគេដោយរបៀបណាទេ!
«គួរឲ្យស្អប់ណាស់» មាឌល្អិត ដើរបណ្តើរ រអ៊ូបណ្តើរ ខណៈចុះជណ្តើរផុតកាំ ក៏ក្រឡេកកែវភ្នែកទៅចំ រាងក្រាស់អង្គុយនៅលើសាឡុងបែរខ្នងដាក់។
ជុងហ្គុក អង្គុយគងអន្ទាក់ខ្លាទ្រើកជើងតិចៗ ដោយសារគេអង្គុយបែរខ្នង ទើបមិនបានឃើញចរិកគួរឲ្យក្នាញ់របស់ ថេយ៉ុង ខាំមាត់ផង សម្លក់ផង ខឹងងរង៉ក់ផង ខឹងដែលប៉ាចាប់ឆាក្តៅគ្រឿងក្នុងតាំងពីយប់មិញផង ឥឡូវនេះកំពុងតែឈរគិត ថាគួរទៅជាមួយគេឬអត់?
«អូហ៎ ប្រុសតូចថ្ងៃនេះពិតស្អាតណាស់» កំពុងឈរសុខ ស្រាប់តែមេដោះចេញមកសរសើរទាំងព្រឹក ដែលសំឡេងរបស់គាត់ធ្វើឲ្យ អ្នកដែលអង្គុយបែរខ្នងមុននេះ រហ័សងាកមកមើល ពេលក្រឡេកឃើញ នាយតូច ភ្លាម គេក៏ស្ទុះក្រោកដើរមករក បម្រុងនឹងចាប់ដៃ ស្រាប់តែ ក្មេងច្រម៉ក់ គេចខ្លួនទៅឈរម្ខាងមេដោះ ហើយនិយាយទាំងសម្លក់ភ្នែកកាចដាក់លោកប៉ា៖
«ឲ្យសោឡានមក»
«យកធ្វើអី?»
«អូនបើកទៅខ្លួនឯង»នាយតូច តបយ៉ាងកំបុតកំបុយ សុខចិត្តទារសោឡានពីលោកប៉ា ដើម្បីបើកទៅខ្លួនឯង តែយ៉ាងណា ក៏ជុងហ្គុក មិនព្រមដដែល គេមិនមាត់ មិននិយាយអ្វីទាំងអស់ ហើយក៏បង្វែរខ្លួនដើរចេញទៅខាងក្រៅ ចំដៅរកកន្លែកចតឡាន និងចូលទៅអង្គុយក្នុងឡានមុន ឯនាយតូច ខឹងគេទេ ប៉ុន្តែពេលឃើញគេដើរចោល ក៏ស្ទុះកញ្ឆក់ខ្លួន ដើរខ្មើតទៅតាមគេត្រុកៗ ចៃដន្យអី ថ្ងៃនេះលោកប៉ាមុខមាំណាស់ ថែមទាំងចូលទៅអង្គុយក្នុងឡានមុនដោយបិទទ្វារ មិនបានបើកចាំទទួលដូចរាល់ដង ទង្វើរបែបនេះ ធ្វើឲ្យ ថេយ៉ុង ខឹងញ័រខ្លួន ដល់ថ្នាក់ទន្រ្ទាំជើងលើដី ផាំងៗៗ៖
«ចុះមកទ្វារឡានឲ្យអូនភ្លាមមក»ថេយ៉ុងស្រែកទទូចខ្លាំងៗ ឲ្យឮដល់អ្នកក្នុងឡាន។ ជុងហ្គុក សម្លឹងមកតាមកញ្ចក់ដោយកែវភ្នែកកាច ទ្រាំមើលក្មេងខូចបញ្ចេញចរិករឹងរូសមិនបាន ក៏បើកទ្វារឡានចុះចេញមក ភ្លាមៗក៏ចាប់បីមាឌល្អិត ញាត់ដាក់ឡានយ៉ាងកំរោលមិនថ្នាក់ថ្នម ព្រោះមិនចង់ទម្រើសចិត្តកូនចិញ្ចឹម។
ចូលដល់ក្នុងឡាន ថេយ៉ុង កាន់តែមួម៉ៅ មុខម៉ូវមើលមិនបាន កាន់តែខឹង កាន់តែងរង៉ក់ថែម កាលបើលោកប៉ាមិនថ្នាក់ថ្នម  បីកូនមាឌល្អិតតែមួយញាត់ឡានដូចយកខោអាវញាត់ទូរ។
ពេលជុងហ្គុក បត់ឡានចាកចេញទៅ នៅតាមផ្លូវធ្វើដំណើរ ក៏មានក្មេងកំហូចខ្លះលបលួចមើលទឹកមុខរបស់លោកប៉ា ដឹងដែរថាពេលប៉ាខឹងម្តងៗ ប៉ាកាចប៉ុណ្ណា តែកូននៅតែក្បាលខូច ចង់ឈ្នះ ចង់ទំយើរចិត្តខ្លួនឯង ចង់បានអីគឺដឹងតែបាន ចង់ធ្វើអ្វីស្រេចចិត្ត អ្នកណាថាមិនបានទេ បែបនេះហើយទើបឥឡូវនេះ ថេយ៉ុង ក្បាលខូចប្រដៅលែងឡើង។
«ហ្ហឹកៗ អ្ហឹក៎...» សុខៗ ស្រាប់តែឮសំឡេងដង្ហក់ខ្សឺតខ្សកៗ ទំនងជាកំពុងយំ...ជុងហ្គុក បែរជាបើកឡានធ្វើមិនដឹង ព្រោះថាអ្នកខ្លះយំបោក យំមិនចេញទឹកភ្នែក ចេញតែខ្យល់សឺតសតៗ
«...???»លោកប៉ា ហុចកូនកន្សែងមួយទៅឲ្យទាំងមិនងាកមើលមុខ ទើបនាយតូច កញ្ឆក់យកយ៉ាងលឿន តែមិនមែនជូតទឹកភ្នែកទេ គឺជូតសំបោរ។
«យំអី?» រាងក្រាស់សួរតែពីរម៉ាត់គត់ អត់ជាតិអត់ចូវតែម្តង
«ប៉ាមិនថ្នមអូន ប៉ាលេងទម្លាក់អូនឈឺៗ អូនអុកគូទនិងសាឡុងឡានចង់បាក់ចង្កេះ និយាយមិនចង់ចេញ ហើយប៉ានៅធ្វើព្រងើយៗ មិនចង់និយាយឋ្តី យ៉ាងម៉េច? គ្រាន់តែអូនឲ្យគេក្រៅបន្ទប់មួយយប់សោះ ក៏ខឹងអូនដល់ថ្នាក់ហ្នឹងហ៎?»ថេយ៉ុង និយាយរៀបរាប់ហូរហែរ មាត់ប៉បាច់មិនឲ្យបាត់មួយម៉ាត់ ឲ្យគេគេងក្រៅហើយ មកទូលពិតគេថាគេហ្នឹងអាក្រក់ ខឹងគេ តែគេខឹងវិញអត់បាន ក្មេងនេះចេះណាស់ ខ្សែលើគេរហូត តាំងពីបានប៉ាស្រឡាញ់ថ្នាក់ថ្នមមក កូនស្រមោចតូចមួយខាំកន្ទួលតែបន្តិច ក៏រអ៊ូថាប៉ាមិនមើលថែ ចោទថាប៉ាឈប់ស្រឡាញ់ដែរ។
ដល់ពេលរៀបរាប់ច្រើនពេក គេស្តាប់ឡើងឈឺត្រចៀក លោកប៉ាក៏តបវិញ៖
«មកពីអូនក្បាលខូចពេក ហើយនិយាយច្រើន»ជុងហ្គុក គ្រាន់តែនិយាយចង់ញ៉ោះលេងទេ តែពាក្យទាំងនោះ កាន់តែធ្វើឲ្យ នាយតូច ក្តៅឆេះឆួលរមួលខ្លួន ទ្រាំស្ងៀមមិនបានក៏ស្រែកឡែតៗយ៉ាងកាចឆ្នាស់៖
«គ្រាន់តែប៉ុណ្ណឹងថាអូននិយាយច្រើនដែរមែន? ចាំមើលអូនឈប់និយាយប៉ា ឈប់ឲ្យប៉ាមកគេងជាមួយអូនទៀតហើយ ហើយក៏ឈប់នៅជាមួយប៉ាដែរ...»ក្មេងដែលចង់ឈ្នះ សុខចិត្តលះបង់ គិតអីដែលងាយៗ ចង់បញ្ឈឺឌឺដងគេ តែកូនឌឺខុសមនុស្សហើយ ឌឺចំប៉ាៗជុងហ្គុកគឺផ្គើនថែមពីលើវិញ៖
«ឈប់ៗទៅ កំពុងគិតរកប្រពន្ធមួយមកដេកឱបម្តង ព្រោះក្មេងខ្លះមានគំនិតចង់តែរត់ចោលប៉ា»
«ក៏សាកមើល៍ទៅ» នាយតូច ងាកទៅម្ខាងធ្វើឫកឈើយ យកដៗឱបទ្រូងទាំងខឹងខ្មើតមិនខ្ចីមើលមុខគេ
«ក្រែងអូនចង់បានចឹង?»ជុងហ្គុក លួចសើច តែក៏រហ័សប្រែទឹកមុខធ្វើធម្មតាវិញ កំឲ្យក្មេងកំហូចបានចិត្ត ឯនាយតូច ក្តៅក្រហាយ អង្គុយសឹងតែមិនជាប់សាឡុង ខឹងណាស់ ខឹងចង់តែហក់ចុះពីលើឡាន តែប្តូរចិត្តវិញ! ខ្លាចងាប់!
«បើកឡើនម្ល៉េះ លោកប៉ាស្លក់ទៅណា?»និយាយរឿងមួយមិនឈ្នះគេ ឥឡូវមករករឿងទើស រឿងគេបើកឡានលឿនម្តង ឯអ្នកម្ខាងទៀត គិតតែបន្ថែមល្បឿនមិនថបថយ រួចក៏ស្រដីឡើង៖
«ប្រញាប់យកក្មេងឌឺទៅបំបរបង់ចោលនៅមណ្ឌលកុមារកំព្រា ពិបាកចិញ្ចឹមណាស់ រអ៊ូច្រើន ខ្ជិលស្តាប់»
«អូនមិនបានឌឺ»
«ប៉ាមិនបានថាអូនទេ»
«ចុះក្នុងឡានមានអ្នកណាទៀតក្រៅអូននិងប៉ា?»
«ហើយយ៉ាងម៉េច? ល្មមបិទមាត់ខ្លះទៅ ប្រយ័ត្នមិនបានដល់ផ្ទះ បានចាប់ពាក់កណ្តាលផ្លូវឥឡូវហ្នឹង»
«ចាប់អី?»
«ចាប់ក្មេងហូបចុក»

To be continued💕

You've reached the end of published parts.

⏰ Last updated: Mar 13 ⏰

Add this story to your Library to get notified about new parts!

លោកប៉ា Season2Where stories live. Discover now