" ខ្ញុំត្រឹមជាក្មេងកំព្រាដែលគ្មាននរណាចង់រាប់អានប៉ុន្តែលោកចូលមកជីវិតខ្ញុំធ្វើអោយខ្ញុំស្គាល់អ្វីហៅថាភាពរីករាយ សេចក្ដីសុខ លោកដឹងទេទង្វើរបស់លោកបានធ្វើអោយខ្ញុំស្រឡាញ់លោកហើយ ហេតុអីក៏លោកចាប់ផ្ដើមប្រែប្រួល ហេតុអីក៏លោកលែងដូចពីមុន ខ្ញុំបានធ្វើអ្វីខុសមែនទេបានជាធ្វើបាបខ្ញុំឫលោកក៏ដូចពួកគេដែរ ខ្ញុំចង់អោយលោកដូចពីមុនវិញ បានទេ ?? " Jimin
" ឯងចូលមកធ្វើក្នុងជីវិតខ្ញុំធ្វើអោយខ្ញុំមានភាពកក់ក្ដៅ ធ្វើអោយខ្ញុំលែងឯការឿងគ្រួសារទៀត ប៉ុន្តែហេតុអ្វីឯងធ្វើអោយមនុស្សដែលខ្ញុំស្រឡាញ់ឈឺចាប់ ហ៊ានធ្វើអោយគេយំដោយសារឯង ខ្ញុំស្អប់ឯង Park Jimin យើងនឹងធ្វើអោយឯងឈឺចាប់ទ្វេដង " Jungkook
" អូនស្រឡាញ់បងខ្លាំងណាស់ដឹងទេ អូនមិនដែលគិតថានឹងបែកគ្នាជាបងទេទោះបងធ្លាប់ក្បត់ក៏ដោយ ហេតុអ្វីអ្នកផ្សេងបងមិនយកបែរជាមកក្បត់ជាមួយមិត្តភក្តិជិតស្និតអូនបែបនេះ ហេតុអីទៅ ?? " Taehyung
" ស្រឡាញ់គ្នារាប់ឆ្នាំអូនលែងជឿជាក់លើបង ចឹងស្រឡាញ់គ្នាដើម្បីអ្វីទៅ? បងធ្វើម្ដង អូនយកអំពើល្អរបស់បងដែលខំប្រឹងធ្វើរាប់រយយកមកវិនិច្ឆ័យបងទាំងអស់ចឹងស្រឡាញ់គ្នាដើម្បីអ្វីទៅ? " Yoongi
តើជុងគុកធ្វើអ្វីខ្លះលើជីមីន? តើនរណាដែលជុងគុកស្រឡាញ់? តើជីមីននៅតែស្រឡាញ់ជុងគុកទោះបីជុងគុកធ្វើបាបមែនទេ? តើជីមីននៅតែទ្រាំមែនទេ ? តើថេយ៉ុងគិតបែបណាចំពោះការក្បត់និងស្នេហាមួយនេះ? តើស្នេហាមួយនេះយ៉ុនហ្គីគួរប្រលែងវាឬក៏ដើរបន្តទៅមុខទៀតទាំងបែបនេះ? តើស្នេហាពួកគេទាំងបួននឹងទៅជាបែបណា?
Writer: Aliya ( Juya )
Start: 05/06/2022
YOU ARE READING
អន្លង់ស្នេហ៍ទឹកភ្នែក
Romance" ខ្ញុំត្រឹមជាក្មេងកំព្រាដែលគ្មាននរណាចង់រាប់អានប៉ុន្តែលោកចូលមកជីវិតខ្ញុំធ្វើអោយខ្ញុំស្គាល់អ្វីហៅថាភាពរីករាយ សេចក្ដីសុខ លោកដឹងទេទង្វើរបស់លោកបានធ្វើអោយខ្ញុំស្រឡាញ់លោកហើយ ហេតុអីក៏លោកចាប់ផ្ដើមប្រែប្រួល ហេតុអីក៏លោកលែងដូចពីមុន ខ្ញុំបានធ្វើអ្វីខុសមែនទេបានជ...
