EP 09 : រង់ចាំ

Start from the beginning
                                    

" BUNក្រោកហើយឬ? " សំឡេងក៏បន្លឺឡើងពីមាត់ទ្វារបន្ទប់ ជុងហ្គុកក៏រហ័សងាកទៅមើល ហើយក៏យំភ្លាមៗធ្វើឲ្យអ្នកម្ខាងទៀតភ័យបែកញើសជោគថ្ងាស

" ម៉ាក់... " បបូរមាត់តូចញ័រទទ្រើកហៅម៉ាក់របស់ខ្លួនដែលកំពុងស្លេកមុខស្លេកមាត់ពេលឃើញសភាពកូនប្រុសរបស់ខ្លួន

" មានរឿងអីBUN? កុំយំអីBUN ម៉ាក់នៅទីនេះហើយ " លោកស្រីចនជួយលើកកូនប្រុសឲ្យអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ រួចក៏អោបគេតែក៏មិនធ្វើឲ្យប៉ះពាល់ដល់ពោះរបស់ជុងហ្គុក ព្រមទាំងអង្អែលខ្នងគេថ្នមៗដើម្បីលួងកុំឲ្យយំ

" គេទៅចោលកូនហើយ គេមិនត្រូវការកូននិងកូនក្នុងពោះរបស់កូនទៀតទេ ហឹុក... កូននឹកគេម៉ាក់ កូននឹកគេខ្លាំងណាស់ កូនស្រឡាញ់គេម៉ាក់... " ជុងហ្គុកស្រែកយំខ្លាំងៗឮៗនៅក្នុងរង្វង់ដៃម៉ាក់របស់ខ្លួនដោយមិនខ្វល់ពីអ្វីទាំងអស់ អ្វីដែលគេខ្វល់នៅពេលនេះនោះគឺថេហ្យុង រយៈពេល២សប្តាហ៍ ២សប្តាហ៍ដែលគ្មានថេហ្យុងនៅក្បែរ ២សប្តាហ៍ដែលគេមិនបានលឺសំឡេងថេហ្យុង មិនបានឃើញមុខថេហ្យុង គេប្រៀបដូចជាមនុស្សដែលគ្មានវិញ្ញាណអញ្ចឹង

ថេហ្យុងបាត់ដំណឹងតាំងពីថ្ងៃនោះមក ដោយប្រាប់ម៉ាក់របស់គេឲ្យមកមើលថែគេជំនួស ហើយក៏ស្ងាត់សូន្យឈឹងតែម្តង ដំណឹងបន្តិចក៏គ្មាន អ្នកនៅឯភូមិគ្រឹះគ្មានអ្នកណាដឹងថាថេហ្យុងនៅឯណានោះឡើយ បែបនេះធ្វើឲ្យជុងហ្គុកសឹងឆ្កួតទៅហើយ ។

" ឈប់យំទៅBUN តើBUNមិនបារម្ភពីកូនដែលនៅក្នុងពោះBUNទេឬ? គេនឹងខូចចិត្តបើដឹងថាBUNយំបែបនេះ BUNរបស់ម៉ាក់ជាក្មេងល្អ ស្តាប់បង្គាប់ម៉ាក់ណា ឈប់យំទៅណាBUN " លោកស្រីចនដកដង្ហើមធូរទ្រូងនៅពេលជុងហ្គុកចាប់ផ្តើមឈប់យំ ហើយក៏បិទភ្នែកលង់លក់នៅក្នុងរង្វង់ដៃរបស់គាត់ ទើបគាត់រៀបចំឲ្យជុងហ្គុកគេងឲ្យបានស្រួលបួល រួចក៏អង្គុយមើលជុងហ្គុករហូត ព្រោះតែខ្លាចជុងហ្គុកនឹងភ្ញាក់ទៀត ។

..........

លោកស្រីចនដើរចុះឡើងៗទៅវិញទៅមកនៅមុខបន្ទប់សម្រាល ខណៈកូនប្រុសត្រូវបញ្ជូនចូលទៅក្នុងបន្ទប់នោះជាង១ម៉ោងទៅហើយ សំឡេងស្រែករបស់ជុងហ្គុកកាន់តែធ្វើឲ្យគាត់បារម្ភខ្លាំងឡើង បន្ទាប់ពីពពោះអស់ជាច្រើនខែ ជុងហ្គុកក៏ដល់ថ្ងៃសម្រាល ប៉ុន្តែមនុស្សដែលគេចង់ជួបបែរជាមិននៅជាមួយគេទៅវិញ ។

" BUN! " លោកស្រីចនងាកទៅរកប្រភពសំឡេងដែលមាននាយកម្លោះរត់មកទាំងស្លៀកសម្លៀកបំពាក់អ្នកជំងឺជាប់នឹងខ្លួន ព្រមជាមួយនឹងរាងកាយដែលស្លេកស្លាំង ធ្វើឲ្យរាងចំណាស់បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលពេលឃើញថាជាអ្នកណា

" ង៉ាៗ ង៉ាៗ... " ខ្សែភ្នែកគ្រប់គ្នាក៏បាញ់តម្រង់ទៅប្រភពសំឡេងដែលបន្លឺឡើងមក ជាពិសេសនាយកម្លោះដែលទើបតែមកដល់ ទឹកភ្នែកក៏ស្រក់ចុះមកម៉ាត់ៗដោយហាមមិនបានពីប្រឡង់ភ្នែករបស់គេ ប៉ុន្តែវាជាទឹកភ្នែកនៃសេចក្តីសុខ នាយកម្លោះបើកទ្វារចូលទៅក្នុងបន្ទប់ភ្លាមៗដោយមិនគិតច្រើន ចង្វាក់បេះដូងលោតសឹងតែផ្ទុះចេញមកក្រៅទៅហើយ ។

..........

ជុងហ្គុកក្រសោបអោបកូនប្រុសដែលទើបនឹងកើតមកជាប់នឹងទ្រូង ស្នាមញញឹមក៏លេចឡើងមកស្របពេលទឹកភ្នែកស្រក់ចុះមកដោយហាមមិនបាន ភាពឈឺចាប់ដែលមានក៏ចាប់ផ្តើមរសាយទៅបាត់បន្តិចម្តងៗ ជំនួសដោយក្តីរំភើបទៅវិញ ។

កែវភ្នែកដែលដក់ដោយទឹកភ្នែកក៏រេសំឡឹងមើលទៅមាត់ទ្វារបន្ទប់ដែលមានវត្តមាននរណាម្នាក់ចូលមកទាំងកម្រោល ចង្វាក់បេះដូងរបស់គេក៏ស្រាប់តែលោតញាប់រន្ថឺនខ្លាំងឡើង បបូរមាត់ក៏ស្រាប់តែញ័រទទ្រើករកហាស្តីមិនបាន បំពង់កក៏ដូចជាកកស្ទះដូចជាមានអ្វីនៅជាប់គាំងនៅទីនោះ ។

តើប៉ុន្មានដងដែលគេបន្លឺហៅឈ្មោះមនុស្សប្រុសម្នាក់នេះដដែលៗតែម្នាក់ឯង? តើប៉ុន្មានដងដែលគេគេងយំនឹកដល់ប្រុសម្នាក់នេះ? តើប៉ុន្មានដងដែលគេសារភាពប្រាប់ថាស្រឡាញ់ប្រុសម្នាក់នេះ? ទាំងដែលគ្មានវត្តមាននាយនៅទីនោះ នៅជាមួយនឹងគេ...

នេះប្រហែលជាសុបិន សុបិនដែលធ្វើឲ្យគេមានសេចក្តីសុខបំផុត សុបិនដែលគេតែងតែប្រាថ្នាចង់ឲ្យក្លាយជាការពិត ពេលនេះក្លាយជាការពិតហើយ ។

មនុស្សប្រុសដែលគេរង់ចាំ មនុស្សប្រុសដែលតែងតែធ្វើឲ្យគេមានអារម្មណ៍ថាកក់ក្តៅហើយមិនឯកា មនុស្សប្រុសដែលគេស្រឡាញ់ដោយបេះដូងរបស់គេ ពេលនេះកំពុងតែឈរនៅចំពោះមុខគេ ឈរសំឡឹងមើលមកគេដោយកែវភ្នែកដែលពោរពេញដោយសុភមង្គល តើរយៈពេលយូរប៉ុណ្ណាហើយដែលគេរង់ចាំពេលវេលានេះមកដល់?

To be continued ><
•អរគុណសម្រាប់ការអាន•
^TAEGUKYA^

MASTERWhere stories live. Discover now