EP 05 : តាមលួង

587 65 1
                                    

រីករាយក្នុងការអាន♡︎

បន្ទាប់ពីតាមរកជុងហ្គុកអស់១សប្តាហ៍មក លូកាសក៏ទទួលបានដំណឹងពីកូនចៅមកថា ពួកគេបានឃើញជុងហ្គុកនៅឯប៊ូសានជាមួយម៉ាក់របស់គេ ទើបនាយប្រញាប់យកដំណឹងនេះទៅប្រាប់ថេហ្យុង គ្រាន់តែដឹងថាជុងហ្គុករស់នៅឯប៊ូសានភ្លាម ថេហ្យុងក៏ធ្វើដំណើរទៅប៊ូសានភ្លាម ហើយក៏ទុកការងារទាំងអស់ឲ្យលូកាសជាអ្នកចាត់ការជំនួសបណ្តោះអាសន្នសិន ទម្រាំតែគេត្រឡប់ទៅវិញ ។

" BUNពិតជានៅទីនេះពិតមែន " ថេហ្យុងឧទានតិចៗទាំងត្រេកអរ កែវភ្នែកសំឡឹងមើលទៅជុងហ្គុកដែលកំពុងតែអង្គុយញាំុផ្លែស្រ្តប៊ីរីនៅមុខផ្ទះរបស់ខ្លួនទាំងសប្បាយចិត្ត ទើបនាយកម្លោះឈានជើងដើរទៅរកជុងហ្គុកយឺតៗ

" ម៉ាក់ភ្លេចអីមែនទេ? លោក! " ជុងហ្គុកបើកភ្នែកធំៗសំឡឹងមើលនាយកម្លោះដែលកំពុងសំឡឹងមើលមកគេដូចគ្នា គេគិតថាជាម៉ាក់របស់គេទេតើ ប៉ុន្តែពេលដែលងាកទៅមើល បែរជាឃើញមនុស្សដែលគេមិនចង់ជួបទៅវិញ

" ឈប់សិនBUN " ថេហ្យុងចាប់កដៃជុងហ្គុកជាប់ ពេលជុងហ្គុកងើបឈរហើយបម្រុងដើរចូលទៅក្នុងផ្ទះគេចពីគេ

" លែងដៃ! ហើយខ្ញុំមិនមែនជាBUNរបស់លោកស្អីនោះទេ ខ្ញុំគឺជុងហ្គុក " ជុងហ្គុកសំឡឹងមើលដៃរបស់ខ្លួនដែលត្រូវថេហ្យុងកាន់ជាប់ឆ្លាស់ជាមួយនឹងមុខថេហ្យុង ព្រមទាំងបន្លឺឡើងប្រាប់ថេហ្យុងដោយសម្លេងកាច រួចក៏រលាស់ដៃខ្លួនចេញពីថេហ្យុង ប៉ុន្តែក្នុងភ្នែកថេហ្យុងបែរជាឃើញជុងហ្គុកគួរឲ្យស្រឡាញ់ទៅវិញ

" បងគ្រាន់តែចង់សួរសំណួរBUNរឿងមួយតែប៉ុណ្ណោះ តើBUNមានកូនមែនទេ? " ថេហ្យុងបន្លឺតិចៗនៅចុងប្រយោគ កែវភ្នែកអោនសំឡឹងទៅមើលពោះរបស់ជុងហ្គុកដែលបិទបាំងដោយអាវរលុងៗ ប៉ុន្តែគេក៏អាចសង្កេតឃើញពីទំហំពោះរបស់ជុងហ្គុកបានដែរ

" ខ្ញុំជាប្រុស ម៉េចនឹងអាចមានកូនបានទៅ " ជុងហ្គុកក៏ភ្ញាក់ផ្អើលពេលឮថេហ្យុងហៅខ្លួនឯងថាបងពេលដែលនិយាយជាមួយគេ ប៉ុន្តែគេក៏ធ្វើជាមិនបានគិតអ្វី

" ប៉ុន្តែBUNនិយាយថាBUNអាចមានកូនបាន " សំឡេងរបស់ថេហ្យុងធ្វើឲ្យជុងហ្គុកបញ្ឈប់ជំហានជើងដែលបម្រុងនឹងចូលទៅក្នុងផ្ទះ

MASTERWhere stories live. Discover now