EP 07 : បារម្ភ

Start from the beginning
                                    

..........

ថេហ្យុងដើរអូសជើងចាកចេញពីផ្ទះជុងហ្គុកទាំងអោនមុខចុះ កាលពីព្រឹកគេមិនបានមកពិតមែន ព្រោះតែជុងហ្គុកកំពុងតែខឹងនឹងគេហើយមិនចង់ឃើញមុខគេ ទើបគេមិនមកឲ្យជុងហ្គុកឃើញមុខពិតមែន តែគេក៏ត្រឡប់មកវិញនៅពេលយប់ព្រោះតែគិតថាជុងហ្គុកប្រហែលជានៅតែម្នាក់ឯង ព្រោះម៉ាក់របស់គេធ្វើដំណើរទៅសេអ៊ូលបាត់ទៅហើយ គេឈរយ៉ាងស្ងប់ស្ងាត់នៅមុខទ្វារផ្ទះជុងហ្គុករបស់មួយសន្ទុះ ទើបដាច់ចិត្តបម្រុងនឹងគោះទ្វារទៅហើយ តែក៏បានឮការសន្ទនារវាងជុងហ្គុកនិងហាន់ស៊ូជាមុន ទើបនាយបកក្រោយវិញ ហើយចាកចេញពីទីនោះដោយមិនងាកក្រោយ ព្រោះខ្លាចឮពាក្យផ្សេងទៀត ។

..........

" BUNគ្រាន់តែខឹងនឹងឯងដែលធ្វើឲ្យBUNឈឺចាប់ប៉ុណ្ណោះ BUNគ្មានន័យបែបនោះទេ " ថេហ្យុងអង្គុយនៅលើពូកទាំងអោនមុខចុះ មាត់ចេះតែបន្លឺពាក្យដដែលៗជារឿយៗ ពាក្យសម្ដីដែលជុងហ្គុកនិយាយនៅបន្លឺក្នុងត្រចៀករបស់គេរហូត បើឮពាក្យទាំងនោះពីអ្នកផ្សេងគេគ្មានអារម្មណ៍អ្វីនោះទេ តែចំពោះជុងហ្គុកគឺខុសគ្នា ។

" ឯងមិនត្រូវចុះចាញ់ដោយងាយៗនោះទេគីម ថេហ្យុង ឯងស្រឡាញ់BUNនិងកូនមិនអញ្ចឹង ពាក្យទាំងនោះគ្រាន់តែជាពាក្យឥតបានការតែប៉ុណ្ណោះ បំភ្លេចវាចោលទៅ " ថេហ្យុងយកដៃទាំងសងគោះក្បាលខ្លួនឯងខ្លាំងៗ បណ្តេញរឿងស្មុគស្មាញចេញឲ្យអស់ មុននឹងទម្លាក់ខ្លួនទៅលើគ្រែ បិទភ្នែកសម្ងំគេងទាំងឈឺក្បាលស្ទើរតែផ្ទុះទៅហើយ ។

..........

ព្រឹកថ្ងៃថ្មីក៏ឈានមកដល់ ជុងហ្គុកចុះពីខាងលើមកទាំងអារម្មណ៍មិនល្អនៅក្នុងខ្លួន គេគេងមិនលក់នោះឡើយកាលពីយប់មិញ ព្រោះតែគិតពីថេហ្យុងដែលបាត់ខ្លួនពេញមួយថ្ងៃ ដោយមិនបានគិតថាគេបានធ្វើអ្វីខ្លះដាក់ថេហ្យុង ។

" អរុណសួស្តីBUN នេះសម្រាប់BUN " គ្រាន់តែបើកទ្វារផ្ទះភ្លាម ជុងហ្គុកក៏ទទួលបានបាច់ផ្កាTULIPSដែលមានពណ៌ស ពណ៌លឿងនិងពណ៌ផ្កាឈូកលាយចម្រុះគ្នាពីថេហ្យុងភ្លាម ក្នុងចិត្តក៏ចាប់ផ្តើមត្រេកអរឡើងវិញពេលដែលបានឃើញមុខថេហ្យុង តែក៏នៅតែបង្ហាញទឹកមុខសោះកក្រោះដាក់ថេហ្យុងដដែល

MASTERWhere stories live. Discover now