បានបន្តិចក្រោយមកទូរស័ព្ទរបស់ជីមីនក៏មានគេខលមក
<អាឡូ!!> ជីមីនបានត្រឹមតែអាឡូ ខាងគេក៏និយាយភ្លាម
បានប្រហែល២០វិនាទីក្រោយមកជីមីនក៏ប្រែទឹកមុខជាសោកសៅគ្មាន អារម្មណ៍ក្នុងអ្វីបន្តិចសោះ ឃើញចឹងហើយយ៉េប៊ីននក៏សួរ
< តើឯងកើតអីមិចបានធ្វើមុខចឹង ឯងមានរឿងអីហេស??> យ៉េបីនសួរទៅជីមីនយ៉ាងក្តីបារម្ភ
<អរ៎!!! អត់មានអីទេ តោះយើងឆាប់ទៅផ្ទះទៅយប់ហើយ> ជីមីន ក៏ប្រញាប់ប្តូរទឹកមុខហើយក៏ទាញដៃយ៉េប៊ីនទៅ
បន្ទាប់ពីចេញពីសបភីងមកពួកគេទាំងពីរនាក់បែងចែកផ្លូវគ្នាទៅផ្ទះរាងខ្លួន
ពេលទៅដល់ផ្ទះជីមីនបានគេងលើសាឡុងយ៉ាងពិបាកចិត្តគិតរឿងអ្វីក៏មិនចេញ
កំពុងតែគិតមិនចេញផងនោះក៏ស្រាប់តែឮសំឡេងគោះទ្វារតុកៗ ហើយជីមីនក៏បានដើរទៅបើក បន្ទាប់មកជេគីដែលជាបងប្រុសបាននិយាយថា
<ឯងឆាប់រើឥវ៉ាន់របស់ឯងចេញពីទីនេះអោយអស់ទៅ បងបានលក់ផ្ទះនេះចេញហើយ ហើយឯកសារនេះឯងសុីញ៉េផង> ជេគីនិយាយហើយក៏ហុចក្រដាសអោយជីមីន
<អត់ទេ ខ្ញុំមិនព្រមជាដាច់ខាត នេះបងលេងល្បែងដល់ថ្នាក់លក់ផ្ទះហី?? មិចបងធ្វើចឹង??>ជីមីននិយាយទៅកាន់បងប្រុសទាំងទឹកភ្នែក ហើយក៏ទាញទ្វារបិទ តែបិទមិនទាន់ទេព្រោះថាជេគីមិនមែនមកតែឯងទេ គឺនាំគ្នាមក២-៣ថែមទៀត ហើយនាំគ្នាទាញទ្វារចូលទៅក្នុង ក្នុងចំណោម3នាក់មានម្នាក់បានចាប់ជីមីនជាប់ សល់ប៉ុន្មានគឺបងប្រុសជីមីនបានអោយគេរុករើឥវ៉ាន់ពីក្នុងផ្ទះនោះចេញទៅក្រៅទាំងអស់ បន្ទាប់ពីរៀបរយហើយបុរសម្នាក់នោះបានលេងជីមីនវិញ
ជីមីនស្ទើរតែគ្មានព្រលឹងក្នុងខ្លួនទេពេលនោះ ទន់ជង្គង់ដួលអង្គុយមើលជុំវិញក្នុងផ្ទះគែគ្មានរបស់អ្វីទាល់តែសោះ ហើយបងប្រុសជីមីនក៏បានបង្ខំអោយប្អូនសុីញ៉េក្រដាសឯកសារនោះ ជីមីនគ្មានពាក្យនិងនិយាយក៏ព្រមសុីញ៉េឯកសារនោះទាំងក្តីឈឺចាប់ និងស្រក់ទឹកភ្នែក
ក្រោយពីជីមីនសុីញ៉េឯកសារនោះរួចមក ជេគីក៏បានដើរចេញទៅទាំងសប្បាយចិត្ត
VOCÊ ESTÁ LENDO
រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]
Romanceស្អប់ព្រោះស្រលាញ់ មិនមែនស្អប់ព្រោះចង់សងសឹកនោះទេ ការស្រលាញ់គ្នាដោយមិនបញ្ចេញពីអារម្មណ៍ធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ចាកចេញដោយមិនបានលាសូម្បីមួយម៉ាត់...................
EP1: ម៉ាក់មានរឿងចង់ប្រាប់ខ្ញុំមែនទេ?
Começar do início
![រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]](https://img.wattpad.com/cover/310414977-64-k844304.jpg)