ep:1[ ការចាប់កំណើតជាថ្មី ]

4K 190 0
                                    

ep:1 [ ការចាប់កំណើតជាថ្មី ]

ស្ថិតនៅក្នុងឆ្នាំ2023 ជាបរិបទសង្គមកាន់តែអភិវឌ្ឍន៍ទៅ នៅក្នុងប្រទេសកូរ៉េខាងត្បូងក៏មានការជឿនលឿនគ្រប់វិស័យ ប្រជាជននៅទីនេាះភាគច្រើនមានជីវភាពសមរម្យអាចរស់នៅបានដោយមានភាពងាយស្រួល ។

" គីម ស៑ាវចាន់ គីម ជីមីន~~~"

សម្លេងស្រែកសន្ធឹករបស់នាយកម្លេាះតូច គីម ថេយ៉ុង ដែលត្រូវជាកូនច្បងនៅក្នុងត្រកូលគីម រូបរាងតូចច្រឡឹង សាច់សដូចជាកូនង៉ែត ថ្ពាល់ប៉ោងៗក្រហមព្រឿងៗគួរអោយចង់ខាំ កំពុងតែពាក់អៀមធ្វើម្ហូបព័ណ៌ផ្កាឈូក ដៃកាន់វែកឆា ស្រែកហៅឈ្មោះអ្នកដែលត្រូវជាប្អូនកំហូចទាំងពីរបស់ខ្លួនយ៉ាងខ្លាំង ។
" ពួកឯងឆាប់មកអោយលឿន "

បន្តិចមកអ្នកជាប្អូនកំហូចក៏ដើរចុះពីលើជណ្តើរដើរទៅជិតថេយ៉ុងដែលកំពុងតែគ្រហឹមគួរអោយខ្លាច។

" យ៉ាងមិចព្រមចុះមកហើយ ហេស~~~លោកប្អូនសម្លាញ់"ថេយ៉ុងនិយាយច្រត់ចង្កេះសួរញ៉ែតៗ

" បើមិន ចុះមកមិចបើបងស្រែកចង់ផ្ទុះផ្ទះយ៉ាងនេះ"

"យ៉ា~~~ស៑ាវចាន់ ឯងហ៑ាន តម៉ាត់នឹងបង? "
" ឆឹស~~~អ្នកណាប្រើអោយបងពូកែរឿងធ្វើអី " ជីមីននិយាយធ្វើមិនដឹង

" ឃើញទេៗ ពួកឯងធំដុះស្លាបហើយ ហ៑ានតមាត់នឹងបង " ថេយ៉ុងនិយាយធ្វើចង់យំ
" ឯណាៗ ចាន់អោយយើងមើលតិចមើល មិចមិនឃើញស្លាប" ជីមីនធ្វើជាបង្វែរមើលខ្លួនចាន់ទៅវិញទៅមករកស្លាប ។

" ពួកឯងត្រៀម "
ទ្រាំមិនបានថេយ៉ុងស្រែកមួយវ៉ាសដោយការខឹងនឹងពាក្យឌឺដង ដេញវាយពួកគេរត់ទៅវិញទៅមកនៅក្នុងផ្ទះ ។

មែនហើយនៅក្នុងផ្ទះនេះគឺមានតែពួកគេទាំងបីរតែប៉ុណ្ណេាះ ប៉ាម៉ាក់របស់ពួកគេស្លាប់ចោលពួកគេតាំងពី២ឆ្នាំមុន ថេយ៉ុងក៏ទទួលបន្ទុកធ្វើជាអាណាព្យាបាលប្អូនទាំងពីសព្វថ្ងៃអាយុ20ឆ្នាំ ការងារក្នុងក្រុមហ៑ុនតូចមួយ។

"មកនេះអាប្អូនកំហូច"
"អូយៗ~អូយៗ បងប្រុសឈឺ អូយ"
ថេយ៉ុងចាប់មួលត្រចៀកប្អូនកំហូចទាំងពីរ យកទៅតុអាហារវិញ ។

" អឺ អោយដឹងបើដឹងចឹង កុំពិនអាខាងឌឺដងពេក"
" អូយដឹងហើយ មួលនេាះមួល" ចាន់អង្អែរត្រចៀក
" តែថា បងមិនទៅធ្វើការទេហី ងៃនឹង " ជីមីនងាកនិយាយ

សុីនដឺរេឡាសម័យថ្មី💃[Completed♡]✔ (សេរ៑ីចក្រក្រវាលវេត្តមន្ត)Where stories live. Discover now