Part 12 : ខ្ញុំមិនព្រមដាច់ខាត!!

Start from the beginning
                                    

«ហឹម??»Tae រើខ្លួនបម្រុងនិងពត់ពេនទៅហើយ ប៉ុន្តែក៏ស្រាប់តែដឹងដល់ដៃក្រាស់មួយគូរកំពុងតែគេងអោបគេពីក្រោយ។ រាងតូចងាកមុខបន្តិចទើបដឹងថាជា Jungkook ពេលនេះនាយនៅគេងមិនទាន់ក្រោកនៅឡើយទេ

«មកគេងតាំងពីពេលណា?ក្រែងយប់មិញនៅគេងជាមួយនឹងអ្នកនាង Suyuk មិនចឹងហេស៎»Tae ចោទសំណួរមកខ្លួនឯង ទាំងមិនដឹងចម្លើយ ក្នុងចិត្តក៏ចម្លែកដែលរាងក្រាស់មកគេងជាមួយខ្លួន ថែមទាំងអោបគេឡើងជាប់ទៀតផង 

«សឺត...គេងចុះណា!! ចាំអូនទៅធ្វើអាហារត្រៀមសម្រាប់បង»Tae ថើបថ្ងាសរបស់នាយបន្តិច ទើបងើបចេញទៅរៀបចំខ្លួន ដើម្បីទៅត្រៀមអាហារពេលព្រឹកសម្រាប់គ្រួសាររបស់គេ ទោះបីឈឺក៏ត្រូវតែទ្រាំ ព្រោះគេនៅមានការងារច្រើនទៀតណាស់ ។

 Skip

រាងតូចឈរចម្អិនអាហារតាមទម្លាប់ដែលតែងតែធ្វើជាប្រចាំ អ្នកនៅទីនេះឃើញគេធ្វើឡើងក្លាយជារឿងធម្មតាទៅហើយ ប៉ុន្តែក៏នៅតែលួចកោតសរសើរពីគេដែលចេះការងារចង្ក្រានជើងឆ្នាំងប្រៀបដូចជាមនុស្សស្រី ពិតជាសាកសមជាប្រពន្ធដ៏ល្អម្នាក់ពិតមែន មិនដូចជាលោកស្រីរបស់ពួកគេឡើយ ដែលមិនចេះបំពេញតួនាទីជាប្រពន្ធ ក្រៅពីធ្វើការនិងចាំយកចិត្តប្ដី តើនាងអាចធ្វើអ្វីបានខ្លះ?

«អ្នកប្រុស Tae ពូកែដល់ហើយ អញ្ជឹងទេតើបានជាលោកប្រុសស្រឡាញ់ណាស់ »អ៊ំ Wan ដែលឈរធ្វើជាដៃស្ដាំ ចាំហុចបន្លែអោយ Tae ឯមាត់ក៏ចេះតែលើកសរសើរពីគេមិនឈប់

«ពូកែអីទៅអ៊ំ វាគ្រាន់តែជាការងារធម្មតាៗប៉ុណ្ណោះ ខ្ញុំធ្វើឡើងសុាំទៅហើយ »Tae

«ប៉ុន្តែសម្រាប់ខ្ញុំវាមិនមែនជារឿងធម្មតាឡើយ អ្នកប្រុសទាំងស្អាត ឆ្លាតហើយក៏ពូកែទៀត លោកប្រុសពិតជាសំណាងណាស់ដែលបានអ្នកប្រុស Tae មកធ្វើជាប្រពន្ធ»អ៊ំ Wan ស្រដីធ្វើឱ្យអ្នកម្ខាងទៀតអៀនឡើងក្រហមមុខ ទោះបីជាពាក្យទាំងអស់នេះគេលឺសឹងតែរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែគេហាក់បីដូចជាមានសេចក្តីសុខរាល់ពេលដែលរំលឹកដល់ស្វាមីជាទីស្រឡាញ់ម្នាក់នោះ។

«វាអស្ចារ្យស្អីណាស់ណាទៅ ត្រឹមជាការងារកំប៉ិកកំប៉ុក ដែលជាតួនាទីរបស់អ្នកបម្រើ គិតថាធ្វើត្រឹមប៉ុណ្ណឹងអាចទាក់ចិត្តរបស់ Jungkook បានឬ ស្រមៃជ្រុល!!»Suyuk មិនដឹងខ្ទាតចេញពីកន្លៀតណាទេ មកបោះពាក្យផ្លែផ្កា ឌឺដងអោយរាងតូច 

Step Wife (ចប់✓)Where stories live. Discover now