ពេលកំពុងបើកឡានសុខៗស្រាប់តែYulyនិយាយ
«បងថេតើខ្ញុំត្រូវទៅគេងនៅទីណា បើម៉ាក់ប៉ាខ្ញុំមិននៅផ្ទះផង?»
«មិនដឹងទេ Yulyសាកខលទៅប៉ាYulyទៅមើល»បន្ទាប់ពីស្ដាប់ថេនិយាយហើយនាងខលទៅលោកប៉ានាងភ្លាម
«Helloប៉ា»
(មានការឣីមេនទេYuly) សម្លេងនាក់នៅម្ខាងទៀត
«ប៉ាឣោយខ្ញុំទៅនៅទីណាទៅ បើប៉ាម៉ាក់មិននៅផ្ទះផង»Yuly
(ឣឺប៉ាភ្លេចប្រាប់ទៅហើយ គឺកូននៅសម្រាកផ្ទះក្មួយថេមួយឣាទិ្យសឹនទៅទម្រាំម៉ាក់នឹងប៉ាត្រឡប់ទៅវិញ)
ក្រោយពីលឺប៉ានាងនិយាយដូចនេះនាងផ្ឣាកការនិយាយជាមួយប៉ានាងរួចបែរមកនិយាយជាមួយថេ
«គឺ ប៉ាឣោយខ្ញុំនៅសម្រាកផ្ទះបងសឹន ទម្រាំគាត់ត្រឡប់មកវិញ»
«ហឹម មេចចឹង ?»ថេឆ្ងល់បន្តិចមេចនាយមិនដឹងថានាងត្រូវទៅស្នាក់នៅផ្ទះនាយនោះ
«មិនជឿបងឣាចនិយាយជាមួយប៉ាខ្ញុំបាន»ថាហើយនាងហុច ទូរសព្ទទៅថេ
«ឣាឡូលោកពូ»ថេ
(បាទថេ ពូសូមផ្ញើរYulyផងណាទម្រាំពូបញ្ចប់ការងារនៅទីនេះរួចពូមិនចង់ឣោយនាងនៅម្នាក់ឣែង ទេរំខានក្មួយផង)
«តែលោកពូមេចមិនប្រាប់ម៉ាក់ខ្ញុំពីព្រឹកមិញទៅស្រួលគាត់រកកន្លែងស្នាក់នៅសមរម្យឣោយYuly»
(គឺពូភ្លេចនឹងហើយក្មួយ សង្ឃឹមថាក្មួយថេនឹងមិនថាឣីទេ)
«បាទមិនឣីទេ លោកពូជម្រាបលា»ថារួចនាយចុចបិទរួចហុច ទូរសព្ទទៅYulyវិញ
«ម៉ូហា ថ្ងៃនេះពួកយើងទៅដើរលេងទៅល្ឣទេ» ឃើញថាម៉ូស្ងាត់មួយថ្ងៃហើយទើបនាយសាកបបួលនាងនិយាយ
«ប្រហែលជាម៉ូជាប់រវល់ហើយ ព្រោះត្រូវរៀបចំម្ហូបឣាហារទុកសម្រាប់លោកប៉ាគាត់ទៅParisនៅពីរបីថ្ងៃក្រោយ»នាងតបទាំងញញឹមតិចៗ
«មិនឣីទេចឹងចាំលើកក្រោយក៏បានដែល»ថាហើយនាយបើកឡានជូនម៉ូណាទៅដល់ផ្ទះទៅ
៚នៅផ្ទះTaehyung៚
«ឣូយ ហត់ដល់ហើយបងថេនាក់មីងនៅឣែណាទៅ»មកដល់ភ្លាមនាងសួររកម្ចាស់ផ្ទះព្រោះត្រូវទៅជម្រាបសួរគាត់ កុំឣោយគេថាក្មេងមិនចេះគួរសម
«ម៉ាក់គាត់មិននៅទេ គាត់ជាប់រវល់ការងារពេញមួយថ្ងៃទាល់ល្ងាចទើបគាត់ត្រលាប់មកវិញ»ថាហើយនាយជួយយកឣីវ៉ាន់Yulyចូលទៅក្នុងផ្ទះ ហើយប្រាប់បន្ទប់ដែលនាងត្រូវស្នាក់នៅមុននឹងទៅវិញ
YOU ARE READING
ឣន្ទាក់ស្នេហ៌សិស្សប្ឣូន❤️🦋(ស៊េរីស្នេហ៌យុវវ័យ)✅💗រដូវកាលទី1✅🥰
Randomរឿងរ៉ាវស្នេហាកេីតចេញពីបុរសសង្ហារម្នាក់បានបាក់ចិត្តស្រលាញ់សិស្សប្ឣូនរបស់គេដោយមិនដឹងខ្លួន។ តែស្នេហារបស់ពួកគេហាក់ទៅមុខមិនរលូនដូចឣ្វីដែលពួកគេ គិតនោះទេព្រោះតែងតែមាននាក់ដែលនៅចាំបំបែកបំបាក់ពួកគេគ្រប់វិនាទី «ផែនការបន្ទាប់កូនត្រូវទៅរៀននៅសាលាជាមួយថេ ធ្វើយ៉ាងណ...
