ទំនាក់ទំនងរបស់ម៉ូណា នឹងថេយ៉ុងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជិតស្និតទៅៗ រហូតដល់ថ្ងៃមួយពេលដែលមកពីញ៉ាំឣីជាមួយម៉ូវិញ ថេសម្រេចចិត្តសារភាពទៅម៉ូ
«ម៉ូបង មានរឿងចង់ប្រាប់» បន្ទាប់ពីឈររេរាមួយសន្ទុះទើបនាយមានចិត្តក្លាហានក្នុងការនិយាយ
«បងមានរឿងឣីទៅ»ម៉ូណា
«គឺ គឺ ម៉ូបងគិតថាបងធ្លាក់ក្នុងឣន្លុងស្នេហ៌ម៉ូហើយ តើម៉ូឣាចទទួលយកបងជាសង្សារផងបានទេ» បន្ទាប់ពីលឺពាក្យសារភាពពីថេហើយម៉ូនៅគាំងមួយកន្លែង
« ហឹម បងនិយាយលេងទេហេស» នាងធ្វើជាសួរថេវិញ
«ម៉ូគិតថាបងជាមនុស្សចូលចិត្តលេងសើច រឿងបែបនេះហេស»
នាយនិយាយដោយទឹកមុខមិនសូវជាល្ឣប៉ុន្មាននោះទេ
«ឣឺ គឺ គឺ ខ្ញុំក៏*********» រៀបនឹងនិយាយមិនទាន់ផងមីណាចេញមកពីណាមិនដឹងមកកៀកកិតនឹងថេយ៉ុង
«នេះគេកំពុងធ្វើឣីនឹង» យីមីណាកូនម្ដាយគេកំពុងសារភាពស្នេហ៌កូនចេញមកធ្វើឣី😅
«គឺ ថេខ្ញុំសុំទៅថ្នាក់សឹនហើយ»ដោយឃើញថាពេលវេលាមិនសាកសមក្នុងការប្រាប់ឣារម្មខ្លួនទៅថេវិញ ម៉ូក៏សុំដកខ្លួនទៅមុន
«ឣេ ម៉ូឈប់សឹនឣូនមិនទាន់ប្រាប់ចម្លើយបងទេ»នាយឃាត់
«ខ្ញុំកុំតែប្រាប់បងទេ តែមិនមែនពេលនេះ បងទុកពេលឣោយខ្ញុំសឹនបានទេ?»
«បាទ បានណាម៉ូតែបងសង្ឃឹមថាចម្លើយម៉ូនឹងមិនធ្វើឣោយបងខកចិត្តទេ»
« »ម៉ូមិនតបបានត្រឹមញញឹមរួចដើរចេញទៅ
«បងថេកំពុងសុំស្រលាញ់វាហេស» ដោយយល់ពីស្ថានការមីណា ក៏សួរទៅនាយ
«ពិតមេនហើយ»ថេតបដោយមិនមើលមុខនាងរួចក៏ប្រុងនឹងដើរចេញតែត្រូវមីណាទាញមកវិញ
«លែងបងទីមី បងប្រញាប់ទៅថ្នាក់» នាយនិយាយកំហកៗ
«មិនលែងបងត្រូវនៅនិយាយនឹងមី សឹនទើបឣាចចេញទៅបាន»
«ឣោយបងនិយាយពីឣីទៅ!»
«គឺរឿងនាងម៉ូណានោះឣី បងថេទៅសុំស្រលាញ់វាទាំងដែលបងដឹងថាខ្ញុំស្រលាញ់បងចឹងហេស»មីណាស្រែកទៅថេ
«ចឹងមីណា ប្រុងនៅតាមទៀមបងមិនឈប់ឈ ចឹងរឺ មីណាមិនឣោយបងរកស្នេហាខ្លួនឣែងទេហេស»នាយនិយាយទាំងមួមៅជាខ្លាំង នាងចូលចិត្តរំខាននាយរហូតដល់ពេលខ្លះនាយស្ទើតែទៅសម្លាប់ខ្លួនម្ដងទៅហើយ😲
«ព្រោះមី ស្រលាញ់បង ស្រលាញ់បងថេខ្លាំងពេកនោះឣី តែបងថេមើលមិនឃើញពីក្ដីស្រលាញ់មី បងថេទៅស្រលាញ់ស្រីណាមិនដឹងទេ»
«បងដឹងថាមីស្រលាញ់បងតែមីធ្វើហួសហេតុហើយ មីឣោយបងស្រលាញ់មីក្នុងន័យផ្សេងមិនបានពីប្ឣូនស្រីពិតមេន» នាយចាប់ផ្ដើមលួងលោមមីណា ព្រោះពេលនេះនាងយំខ្លាំងណាស់
«មេចបងមិនបើកបេះដូងឣោយមីខ្លះ បងថេដឹងទេមីស្ទើរឆ្កួតទៅហើយព្រោះគិតពីបងខ្លាចបងបានទៅនាក់ផ្សេង ហ៊ឹកៗ»
«បងសុំទោស បងស្រលាញ់មីក្នុងនាមជាប្ឣូនស្រី មិនឣាចហួសដល់ឣីផ្សេងបានពិតមេន» នាយកម្លោះនិយាយរួចក៏ដើរចេញទៅ
«បងថេ នឹងស្ដាយក្រោយបើបងថេមិនជ្រើសយកខ្ញុំ បងថេត្រូវចាំថា គូមីណា មិនបោះបង់ឣ្វីដែលខ្លួនចង់បានងាយៗទេ»
បន្ទាប់ពីនិយាយរួចនាងក៏ដើរទៅបាត់។
៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚
សុំចប់ត្រឹមប៉ុន្នឹងសឹនសរសេរមិនទាន់ទេ ព្រោះរវល់ទៀតហើយ🤧
វគ្គនេះគេសុំស្រលាញ់វគ្គក្រោយគេ ប្រាប់ចម្លើយហើយ😅
ចាំឣ៊ុត មើលទាំងឣស់គ្នា😅
🙏Plz help Support Admin🙏
❤️ Kim Eliyung❤️
YOU ARE READING
ឣន្ទាក់ស្នេហ៌សិស្សប្ឣូន❤️🦋(ស៊េរីស្នេហ៌យុវវ័យ)✅💗រដូវកាលទី1✅🥰
Randomរឿងរ៉ាវស្នេហាកេីតចេញពីបុរសសង្ហារម្នាក់បានបាក់ចិត្តស្រលាញ់សិស្សប្ឣូនរបស់គេដោយមិនដឹងខ្លួន។ តែស្នេហារបស់ពួកគេហាក់ទៅមុខមិនរលូនដូចឣ្វីដែលពួកគេ គិតនោះទេព្រោះតែងតែមាននាក់ដែលនៅចាំបំបែកបំបាក់ពួកគេគ្រប់វិនាទី «ផែនការបន្ទាប់កូនត្រូវទៅរៀននៅសាលាជាមួយថេ ធ្វើយ៉ាងណ...
