Epi : 4

49 8 1
                                    

ជីនគ្រាន់តែលឺជុងហ្គុកនិយាយដូច្នេះគេក៏មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង

[ ហើយឯងចេះផឹកដែរ ]ជីកក៏ជ្រួញចិញ្ចើមចូលគ្នាហើយក៏សួរទៅកាន់ជុងហ្គុកតាមខ្សែទូរសព៌វិញទាំងឆ្ងល់ព្រោះតែពីមុនមកជុងគេមិនដែលចេះផឹកទេ ឲតែមានកម្មវិធីជប់លាងម្ដងណាជុងគេទៅដែលតែគេមិនដែលចូលរួមផឹកសុីជាមួយនឹងមិត្តគេម្ដងណាទេ គឺទៅឲតែគេឃើញមុខថាបានទៅមិនមែនទៅដើម្បីតែផឹកសុីសប្បាយដូចមិត្តភក្តិគេទេ គឺទៅឲតែគេឃើញថាទៅចឹងឯង

[ យើងចេះតិចៗ ]ជុងហ្គុកក៏ឆ្លើយតបទៅវិញទាំង សំឡេងខ្សៀវៗស្ដាប់សឹងតែមិនលឺ ចំណែកអ្នកខាងនោះវិញក៏ខំផ្ទាងត្រជៀកចាំស្ដាប់ទាំងពិបាកនឹងតឹងទ្រូងយ៉ាងខ្លាំង ព្រោះតែជុងហ្គុកគេនិយាយដូចជាមនុស្សស្រវឹងស្រាអញ្ចឹង

[ ចេះមែនរឺក៏កុហក ]ជីនក៏និយាយទៅវិញ ទាំងញញឹមយ៉ាងស្រស់ ព្រោះតែជីនគេជាមនុស្សចូលចិត្តញុាំស្រាខ្លាំងណាស់ចូលចិត្តញុាំស្រាដូចញុាំបាយចឹង ហើយឲតែទៅកម្មវិធីម្ដងណាជីនគេស្រវឹងឡើងទន់ខ្លួនអស់ហើយ { ក្នុងរឿង }

[ មិនបាច់សួរច្រើនទេ ហើយសម្រាច់ថាល្ងាចទៅអត់ ]ជុងហ្គុកគេក៏មិនបានឆ្លើយតបនឹងសំណួរជីនតែបែរជាសួរទៅជីនវិញ ទាំងសំឡេងធុញថប់នឹងស្ត្រេសយ៉ាងខ្លាំង

[ យើងទៅ... ]ជីនក៏ឆ្លើយតបទៅវិញទាំងបង្អូសសំឡេងហើយក៏ញញឹមចេញមកយ៉ាងខូច ព្រោះតែគេខានផឹកយូរហើយវាជូមាត់

[ ចឹងបានហើយ យើងរវល់ ]ជុងលឺការឆ្លើយតបពីម្ចាស់មិត្តគេហើយ គេក៏បាននិយាយឆ្លើយតបទៅវិញសំឡេងខ្សៀវៗហើយក៏យកលេសថារវល់ទាំងដែលគេគ្មានរវល់អីផង

ទឺត~
សំឡេងកាត់ផ្ដាច់ទូរសព៌ក៏បានបន្លឺឡើងបន្ទាប់ពីលឺសម្ដីមិត្តរបស់ខ្លួនហើយ ជីនក៏បានបិទទូរសព៌ដោយមិនបានសួរនាំអ្វីបន្តទៀតទេ

« ហុឺម »ជុងហ្គុកបន្ទាប់ពីនិយាយទូរសព៌ជាមួយនឹងមិត្តខ្លួនឯងចប់ហើយ គេក៏បានប្រាសខ្លួនទៅលើពូកហើយក៏ដកដង្ហើមធំមួយទាំងធុញថប់

Park home_________

ងឺត~

សំឡេងចាប់ប្រាំងឡានក៏បានបន្លឺឡើង ឡានសេរីទំនើបមាកចុងក្រោយមួយគ្រឿងក៏បានឈប់នៅចំពីមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ត្រកូលផាក គ្រាន់តែមកដល់ផ្ទះភ្លាមជីមីនក៏ចុះពីលើឡានទាំងទឹកមុខស្រពោនដោយមានកូនចៅជាអ្នកបើកធ្វាឲ បន្ទាប់ពីចុះពីលើឡានហើយជីមីនក៏ដើរចូលទៅក្នុងផ្ទះហើយក៏បន្តឡើងទៅបន្ទប់ដោយរក្សាទឹកមុខស្រពោនដដែល

« នេះកូនមីនកើតអីចេះ ហេតុអីក៏មុខស្រពោនម្លេះ »អ្នកស្រីចុះពីលើឡានហើយក៏និយាយតិចៗដោយតាមមើលដំណើរនឹងទឹកមុខរបស់កូនទាំងចិត្តបារម្មយ៉ាងខ្លាំង

Jimin room____________

« ហឹកហឹកៗ »ជីមីនគ្រាន់តែមកដល់បន្ទប់ភ្លាមក៏ទម្លាក់ខ្លួនចុះខ្ទប់មុខខ្លួនឯងហើយក៏យំយកតែម្ដងដើម្បីឲវាធូរអារម្មណ៍ខ្លះ ព្រោះតែនៅក្នុងទ្រូងមួយនាគវាកំពុងតែឈឺខ្ទកៗដូចគេកំពុងតែយកកាំបិទមកចាក់អញ្ចឹង ឈឺអើយសែនឈឺរកតែពាក្យនិយាយគ្មាន

« ហេតុអ្វីក៏មានអារម្មណ៍ថាហឹក នៅក្នុងទ្រូងខាងឆ្វេងរបស់ខ្ញុំនាគហឹ វាកំពុងតែឈឺចឹង ហឹកៗ »ជីមីនគេក៏ខំប្រឹងនិយាយទាំងរដាក់រដុប គេយំក៏ព្រោះតែនៅក្នុងទ្រូងខាងឆ្វេងមួយនាគវាកំពុងតែឈឺខ្ទកៗ

ជីមីនគេយំឡើងអស់កម្លាំងពីខ្លួនហើយ គេក៏បានដេកលក់នៅលើការូមុខធ្វាបន្ទប់របស់គេទាំងមានស្នាមទឹកភ្នែកនៅដាមជាប់ថ្ពាល់ក្រពុំមួយនេះ ដោយបង្កប់នៅសេចក្ដីឈឺចាប់ពុនពេក

ជីមីនស្រឡាញ់ជុងហ្គុកមែន?

ពេលល្ងាចក៏ឈានចូលមកដល់ ព្រះអាទិត្យក៏បានអស់រស្មីហើយក៏លិចម្ដងបន្តិចៗ ចំណែកពពកក៏ចាប់ផ្ដើមងងឹតខ្យល់ក៏ចាប់ផ្ដើមបកភាយៗ ហើយមនុស្សគ្រប់គ្នាក៏ត្រូវដល់ម៉ោងដែលត្រលប់ទៅផ្ទះ វិញរៀងៗខ្លួន

ងឺត~
ឡានសេរីទំនើបមួយគ្រឿងក៏បានបន្លឺសំឡេងប្រាំងឈប់នៅមុខទន្លេហាលមួយកន្លែងនៅ ជុងហ្គុកក៏បានចេញមកដោយមានកូនចៅជាអ្នកបើកធ្វាឲ ជុងក៏បានចុះមកនឹងដើរសម្ដៅទៅបង់មួយកន្លែងដែលមានជីននៅអង្គុយចាំ { ជុងគេមិនបានឲកូនចៅរបស់គេមកតាមគេទេ ជីនក៏ដូចគ្នា }

« ចាំយើងយូរនៅ »ជុងក៏អង្គុយចុះនៅទល់មុខជីនហើយក៏និយាយទាំងយកស្រាក្រហមដែលមានតម្លៃរាប់ពាន់ដូល្លាមកចាក់ឲជីនមួយកែវនឹងខ្លួនមួយកែវ

ទឹង~
សំឡេងជល់កែវក៏បានបន្លឺឡើង

« ហឺម យើងទើបតែមកមិញដែលទេ »ជីនទទួលស្រាពីជុងហើយក៏ជល់កែវគ្នាបន្តិចរួចក៏លើកមកក្រេបមួយម៉ាត់មុននឹងឆ្លើយតបទៅវិញ

« ហឺម »បន្ទាប់ពីជល់កែវគ្នាហើយជុងគេក៏លើកស្រាមកក្រេបបន្តិច ទាំងទឹកមុខស្រពោន

« ហើយចុះឯងមានរឿងអីបានហៅយើងមកផឹកនឹង »បន្ទាប់ពីស្ងាត់អស់ជាយូរមកហើយជីនគេក៏សម្រាច់ចិត្តសួរទៅជុងហ្គុកកុំឲស្ងាត់ពេក

____________________________________

សរសេរដោយ : ហេង សៀវមិញ

ស្រឡាញ់អ្នកអាន☹️💞











You've reached the end of published parts.

⏰ Last updated: Apr 16, 2022 ⏰

Add this story to your Library to get notified about new parts!

រឿង *បង្ខំការប៉ះគូរសត្រូវ*  // jikook // Where stories live. Discover now