« ឯងល្អពេកហើយ »Jungkookនាយមានអារម្មណ៍ថាខ្លួនឯងកំពុងធ្វើខុសដាក់រាងតួចខ្លាំងណាស់ រាងតូចនេះល្អពេកហើយល្អខ្លាំងណាស់
« នេះជាតួនាទីរបស់ខ្ញុំដែរជាភរិយារបស់លោក »Taeyungក៏ងើបមកនិយាយជាមួយនាយទាំងញញឹមរួចគេក៏ចុះទៅខាងក្រោមដើម្បីរៀបចំអាហារពេលល្ងាច
ដល់ម៉ោងញុាំបាយពេលល្ងាចTaeyung/Jiminក៏នាំគ្នាមកធ្វើម្ហូបជាមួយគ្នា ដោយមិនឲ្យអ្នកបម្រើណាមកជួយគេទាំងពីរនោះទេ ថ្ងៃនេះគេទាំងពីរចង់ធ្វើជាពិសេសសម្រាប់ម៉ាក់ក្មេកនិងស្វាមីរបស់ពួកគេ។នៅពេលដែរធ្វើនិងរៀបចំដាក់អាហារនៅលើតុហើយ គេទាំងពីរក៏នាំគ្នាឡើងទៅខាងហៅស្វាមីពួកគេឲ្យមកញុាំបាយ
« លោកទៅញុាំបាយ អ្នកម៉ាក់និងបងថ្លៃកំពុងចាំ »Taeyungក៏ឡើងមកហៅរាងក្រាស់ដែរកំពុងអង្គុយឈ្ងោកនិងកសារមិនឈប់ តាំងពីមកពីរក្រុមហ៊ុនអង្គុយសំកុកតែនៅតុនិងមើលឯកសារមិនឈប់
« ខ្ញុំមិនទាន់ឃ្លានទេ ញុាំមុនខ្ញុំចុះ »Jungkookក៏ឆ្លើយតបវិញដោយមិនងាកមើលរាងតូចនោះទេ ភ្នែកនាយជាប់មើលឯកសារ ឯដៃចុចកុំព្យូរទ័រជាប់
« មកភ្លាមៗៗ គ្មានឲ្យលោកនៅអង្គុយកសំកុកចឹងទេ ការងាតនិងញុាំបាយធ្វើក៏មិនស្លាប់ដែរ »Taeyungដោយទ្រាំមិនបានក៏ដើរទៅមួលស្លឹកត្រចៀករបស់រនាយទាញនាយឲ្យដើរតាមគេ
« អួយ៎ៗ...អួយ៎ៗ..លែង...ខ្ញុំឈឺណា »Jungkookខំប្រឹងចាប់ដៃរាងតូចកុំឲ្យគេទាញទៅទៀត បើទាញទៅច្បាស់ជាដាច់ត្រចៀកគេមិនខានទេ
« លោកទៅឬមិនទៅ? »Taeyungក៏សម្រេចចិត្តឈប់មួលហើយក៏ឈរអោបដៃចំពោះមុខនាយសួរព្រមជាមួយនិងទឹកមុខខ្លាកំណាច (ងាប់ហើយពូ😔)
« ទៅៗៗ »Jungkookនិយាយរួចក៏ចុះទៅខាងក្រោមជាមួយរាងតូច
ពួកគេក៏ចុះមកញុាំជុំគ្នាគ្រួសារ បន្ទាប់ពីញុាំបាយរួចពួកគេក៏បំបែកគ្នាទៅគេងរៀងៗខ្លួន។ម៉ោង1យប់អាធ្រាត យប់ស្ងាត់មនុស្សនៅក្នុងភូមិគ្រឹះនាំគ្នាចូលទៅសម្រាកអស់នៅឡើយតែJungkookគេងមិនលក់ រើចុះរើឡើងពេញពូក
« ឃ្លានណាស់លោកអើយ »Jungkookពោះរបស់នាយក៏ចាប់ផ្ដើមកូរឡើង ព្រោះថាល្ងាចមិញនាយញុាំបានតែបន្តិចក៏ឈប់ហើយឡើងមកបង្ហើយការងារ (ចឹងចុះពូឯង សមរឹកហើយ><)
« លោកកើតអី? »Taeyungក៏បម្រាស់ខ្លួនមកសួរនាយព្រោះឃើញនាយរើចុះរើឡើងពេញពូកមិនឈប់
« ឃ្លាន !! »
« នឹងហើយ វក់និងការងារពេកខ្ញុំប្រាប់ឲ្យញុាំឲ្យឆ្អែតអត់ទេឥឡូវឃើញទេមកឃ្លានកណ្ដាលយប់ ម៉ោះ!!ចុះទៅខាងក្រោមខ្ញុំធ្វើអីឲ្យលោកញុាំ »Taeyungមាត់គេនេះរអ៊ូស្ដីថាឲ្យរាងក្រាស់ពិតមែន ប៉ុន្តែក៏មិនដាច់ចិត្តទុកឲ្យនាយឃ្លានបែបនេះដែរគឺចុះទៅធ្វើអីឲ្យញុាំទៀតរកឯណាបានប្រពន្ធល្អបែបនេះ
« ស្ដីឲ្យតែចុះទៅធ្វើឲ្យ »Jungkookនិយាយតិចៗទាំងញញឹមស្ដីថាឲ្យនាយប៉ុន្តែចុះទៅធ្វើឲ្យនាយ មាត់ស្ដីតែមិនដាច់ចិត្តទុកឲ្យឃ្លានទេ
« នេះញុាំទៅ »នៅពេលធ្វើហើយរាងតួចក៏លើកមកឲ្យរាងក្រាស់ដែរកំពុងអង្គុយចាំ
« រំខានឯងហើយ »
« អត់ទេ !! ជាប្ដីប្រពន្ធនិងគ្នាមានអីត្រូវរំខាននោះ ញុាំលឿនៗនិងអាលបានឡើងទៅគេង យប់ជ្រៅហើយ »Taeyungក៏និយាយទាំងញញឹមហើយឲ្យនាយញុាំលឿនៗនិងអាលបានទៅគេងព្រោះវាយប់ជ្រៅណាស់ហើយ
« អស់ហើយ !! អរគុណប្រពន្ធសម្លាញ់ សឺត !! »Jungkookក្រោកឈរឡើងអោនទៅនិយាយដាក់ត្រចៀករាងតូចយ៉ាងពិរោះផ្អែមល្ហែមដាក់គេ រួចក៏បានឆ្មក់ថើបថ្ពាល់ដ៏ក្រអូបឈ្ងុយឈ្ងប់របស់រាងតូចមួយខ្សឺតថែមទៀត
« លោក ? »
« Good nightប្រពន្ធសម្លាញ់ សឺត! »នាយក៏និយាយពាក្យដែរប្ដីប្រពន្ធគេតែងនិយាយដាក់គ្មាមុនចូលគេង ហើយក៏នាយក៏បានឆ្មកើថើបដ៏ក្រអូបឈ្ងុយឈ្ងប់របស់រាងតូចមួយខ្សឺតទៀតរួចក៏ឡើងទៅខាងលើបាត់
« លោកជាប់អន្ទាក់ខ្ញុំម្ដងបន្តិចៗហើយ »Taeyungអង្អែលថ្ពាល់ខ្លួនឯងតិចៗកន្លែងដែររាងក្រាស់ថើបគេមិញនេះទាំងញោចស្នាមញញឹមចុងមាត់ ពេលនេះគេក៏ដាក់អន្ទាក់រាងក្រាស់ជិតបានសម្រេចហើយ (ជាប់អន្ទាក់បាត់🤣)
________
To be continued.......
Thank for reading 💗✨
MOKA-ម៉ូកា
STAI LEGGENDO
🖤ងារជាប្រពន្ធ🍃(Complete ✔️)
Azioneតួនាទីជាភរិយា គឺមើលថែស្វាមី បារម្ភ យកចិត្តទុកដាក់ ទោះជាស្វាមីមិនខ្វល់ខ្វាយយ៉ាងណាក៏ដោយប៉ុន្តែក្នុងនាមជាភរិយានៅតែនៅក្បែរស្វាមីជានិច្ចទោះមានភាពសប្បាយឬមានទុក្ខអ្វីក៏ដោយ Jeon Jungkook X Kim Taeyung 🤍Anni - អេននី🦋
Episode 06 : លោកជាប់អន្ទាក់ខ្ញុំម្ដងបន្តិចៗហើយ..!
Comincia dall'inizio
