Epi : 1

95 10 0
                                    

នៅពេលរាត្រីនៅឯទីក្រុងសេអ៑ូពេលនេះ គឺកំពុងតែមានភ្លៀងធ្លាក់ខ្លាំងល្មមដែល ហើយចំណែកអាកាសធាតុពេលនោះគឺត្រជាក់ខ្លាំងល្មមប្រហែលជាង 18អង្គសារសេ ដោយសារតែបែបនេះហើយទើបធ្វើឲគ្រួសារមួយចំនួនធំជួបជុំគ្នាញុាំស៑ុបក្ដៅៗទាំងត្រជាក់ផងនឹងសប្បាយផង ប៉ុន្តែនៅក្នុងគ្រួសារ ចន បែរជាគ្មានភាពសប្បាយរីករាយទៅវិញ គឺដោយសារតែ លោកចនគាត់បានផ្សំគុំកូនគាត់នឹងកូនប្រុសគ្រួសារ ផាក គឺព្រោះតែលោកចនគាត់ចង់ឲកូនគាត់មានមុខមាត់នៅក្នុងសង្គម ប៉ុន្តែកូនប្រុសគាត់មិនព្រម ទើបធ្វើឲមានជម្លោះតិចតួចនៅក្នុងគ្រួសារ

« ហ្គុក ឯងគួរតែចេះស្ដាប់ប៉ាខ្លះផង ប៉ាធ្វើក៏ដើម្បីឯងដែល »លោកចននិយាយទៅកាន់កូនប្រុសដែលអង្គុយនៅលើសាលុងធ្វើមុខដូចជាមិនសូវស្រស់សោះ

« តែខ្ញុំមិនបានស្រឡាញ់ min ទេប៉ា ហើយខ្ញុំក៏មិនរៀបការជាមួយនឹងមនុស្សដែលខ្ញុំមិនស្រឡាញ់ដែលប៉ា »ហ្គុក គេក៏បានងាកមកនិយាយជាមួយលោកចនដែលឈរនៅជ្រុងម្ខាងនៃសាលុង

« ហ្គុកកូន ស្ដាប់ប៉ាណាកូន កុំរឹងរុសពេក »លោកចនចូលទៅអង្គុយជិតកូនប្រុស ហើយក៏យកដៃដាក់លើស្មារបស់ហ្គុក រួចក៏និយាយឡើង

« ប៉ា ខ្ញុំពិតជាមិនចង់រៀបការជាមួយ min min ទេ »ជុងហ្គុក ក៏បានមើលទៅមុខឪពុករបស់គេ ហើយក៏និយាយទាំងទឹកមុខគ្រាមក្រំ

« ហុឺម ប៉ាដឹងណាកូន តែកូនត្រូវតែធ្វើដើម្បីមុខមាត់គ្រួសារណាកូន »លោកចននិយាយទៅកាន់ជុងហ្គុកទាំងសម្ដីផ្អែមដើម្បីលួងចិត្តគេ

« តែកូនខ្លាចគេរើសអើងណាប៉ា »ជុងក៏និយាយទាំងមើលទៅប៉ារបស់គេ

« កូនឯងមិនបាច់ខ្វល់ពីសម្ដីរបស់គេទេ រៀបការទៅកូនដើម្បីមុខមាត់គ្រួសារ »លោកចនក៏ពន្យល់ប្រាប់ទៅកូនរបស់ខ្លួនដែលអង្គុយធ្វើមុខគ្រាមក្រំ

« បាទប៉ា ខ្ញុំព្រមក៏បានដែលប៉ា »ជុង ក៏និយាយទាំងអោនមុខចុះ

« ហុឺម ល្អណាស់កូន »លោកចនក៏និយាយឡើងដោយញញឹមនឹងទះស្មាជុងតិចៗ

រឿងរាវគ្រួសារចនក៏ត្រូវបានបញ្ចប់នៅលើយតែគ្រួសារផាកទេដែលមិនទាន់បានបញ្ចប់

រឿង *បង្ខំការប៉ះគូរសត្រូវ*  // jikook // Wo Geschichten leben. Entdecke jetzt