បន្ទាប់ពីGyuនិយាយចប់ min ក៏បានទៅយកឡានតាមបញ្ជាGyu។
ពេលGyuកំពុងបើកឡានសុខៗក៏មាននារីរូបស្រស់ម្នាក់រត់ចូលឡានខ្លួន ពេលនោះGyuភ័យណាស់ហើយGyuបានចាប់ហ្វ្រាំងមួយទំហឹងតែជាសំណាងដែលទាំងGyu និងម្នាក់ស្រីនោះមិនមានបញ្ហាGyuខឹងម្នាក់ស្រីនិងណាស់ ហើយGyuក៏សួរទៅកាន់នារីម្នាក់នោះថា
«នែ៎ !! អ្នកនាងចង់សម្លាប់ខ្លួនមែនទេ បានជារត់ចូលឡានខ្ញុំចឹង ចុះបើខ្ញុំចាប់ហ្វ្រាំងមិនទាន់ អ្នកនាងនិងមានគ្រោះថ្នាក់ជាមិនខាន » ពេលនោះនារីដែលរត់ចូលឡានGyuនោះមានឈ្មោះថាJeon Wonwoo ក៏បានងាកមុខមកចំGyu រួចក៏និយាយ
«ខ្ញុំមិនបានចង់សម្លាប់ខ្លួនអីទេ មូលហេតុដែលខ្ញុំរត់ចូលឡានលោកព្រោះឡានខ្ញុំនៅម្ខាងផ្លូវទៀត បើខ្ញុំមិនឆ្លងផ្លូវខ្ញុំចូលក្នុងឡានខ្ញុំមេចកើត ហើយលោកឯងក៏អញ្ជឹងដែល បើកឡានលឿននោះលឿន ថ្ងៃក្រោយបើប្រយ័ត្នផង»
Gyu : ខ្ញុំបើកឡានលឿនចឹងព្រោះប្រញាប់ទៅផ្ទះបងប្អូនខ្ញុំ ចឹងបើអស់រឿងហើយ ខ្ញុំសុំទៅហើយ ព្រោះប្រញាប់
Woo : អញ្ជើញលោក បើកឡានប្រយ័ត្ន
ហើយ។
ពួកគេទាំងពីរក៏បានឡើងឡានរាងៗខ្លួនទៅគោលដៅដែលពួកគេទាំងពីចង់ទៅ ។
នៅពេលGyu កំពុងបើកឡានសុខៗDkក៏បានcallមកGyu
Dk : Gyu !! មុននិងខ្ញុំភ្លេចប្រាប់ឯង ថ្ងៃនេះមានមិត្តភក្តិស្រីម្នាក់ក៏មកលេងផ្ទះខ្ញុំដែលព្រោះDino Seungkwan Jeonghanបានហៅនាងមកដើម្បីជួយបង្រៀនមេរៀនខ្លះៗ ហើយនាងក៏នៅញ៉ាំបាយផ្ទះយើងដែល ចឹងឯងទិញអីយកមកញ៉ាំថែមផង ។ និយាយចប់Dkក៏បិទទូរស័ព្ទដោយគ្មានឱ្យGyuនិយាយអីសោះ Gyuរាងឆ្ងល់ដែលថា {ទេ បងៗខ្ញុំថ្ងៃនេះដូចចម្លែកៗម្ល៉េះ} ។
មួយសន្ទុះក្រោយមកGyuក៏បានធ្វើដំណើរមកដល់វិមានរបស់Dk (សូមបញ្ជាក់ វិមាននេះមិនមែនរស់នៅតែDkម្នាក់ឯងទេ គឺមានបងៗប្អូនៗប្រុសទាំង10នាក់និងប្អូនស្រី3នាក់ទៀត )
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
គូរស្នេហ៍គូរជម្លោះ Part 1
Actionគូរស្នេហ៍គូរជម្លោះ Part 1 Mingyu ជាកូនប្រុសតែម្នាក់ដែលត្រៀមស្នងដំណែងក្រុមហ៊ុននៅប្រទេសចិនដ៏ធំមួយ Wonwooជាកូនស្រីតែម្នាក់ក្នុងត្រកូលJeon(ជុន) ហើយក៏ជាកូនដែលលោកJeonស្រឡាញ់ជាងគេ
គូរស្នេហ៍គូរជម្លោះ
Start from the beginning
