🎨My Adoroble Painter🎨

144 18 0
                                    

My adorable Painter 🎨
Part01
ផ្ដេីមរឿង
និយាយទៅ មនុស្សម្នាក់ៗតែងតែមានក្ដីស្រមៃរៀងៗខ្លួន។ ហេីយក៏មានក្មេងប្រុសម្នាក់ដែលមានវ័យជំទង់ម្នាក់ ដែលរស់នៅម្នាក់ឯង ដែលមានក្ដីស្រមៃចង់ធ្វេីជានាក់គូរគំនូរដ៏អស្ចារ្យម្នាក់ ! គេមានឈ្មោះថាជា''Kim Taehyung''មានអាយុ18ឆ្នាំ រាល់ថ្ងៃនេះណា មួយថ្ងៃៗគេចូលចិត្តគូរគំនូរហេីយគេបានចូលរៀនសាលាគំនូរនៅក្នុងទីក្រុង Seoul មួយ។តែអ្វីដែលសំខាន់គឺគេគូរគំនូរមិនស្អាតនោះទេ ទោះជាគេគូរគំនូរមិនស្អាតនោះមែនតែគេនៅតែមិនបោះបង់ក្ដីស្រមៃរបស់គេឡេីយ។ Taehyung គេជាមនុស្សដែលមានចារឹកលេងច្រេីនតែមិនសូវរួសរាយរាល់ថ្ងៃគឺគេគ្មានមិត្តភក្តិនោះទេ បេីនិយាយពីសម្រស់វិញក៏ស្អាត តែទាស់តែម្យាងគឺការរៀបចំទុកដាក់បន្ទប់នឹងតែម្ដងគេបានរស់នៅក្នុង Apartment មួយតែម្នាក់ឯងនោះទេ ប៉ាម៉ាក់គេរស់នៅបរទេស។ បន្ទប់របស់គេគឺរាយប៉ាយតែម្ដង ដូចជាស្រោមជេីងអីទៅនៅលេីសាឡុងអីទៅ។ តែអ្វីដែលសំខាន់គឺការរស់នៅរបស់គេគឺមានតែភាពឯកាគ្មានមិត្តភក្តិក៏សូម្បីតែមួយ ហេីយប៉ាម៉ាក់ក៏ទុកគេចោលអោយនៅតែឯង ទោះជាពួកគាត់ផ្ញេីរលុយអោយច្រេីនៗមែនតែពួកគាត់4ឆ្នាំមិនទាន់មកលេងកូនប្រុសរបស់ម្ដងផង។
រុីងរុីង!!!!!!
សំឡេងនាឡិការ៉ូជាច្រេីនដង ទេីបកម្លោះ Taehyung សម្រេចចិត្តងេីបទៅបន្ទប់ទឹកទាំងបិទភ្នែកទាំងសងខាង!
ផាំង!! បុកនឹងទ្វារបន្ទប់ទឹក
«អូយ៎ ព្រះអេីយស៊យទាំងព្រឹកតែម្ដង»Taehyung បេីកភ្នែកហេីយយកដៃញីថ្ងាសខ្លួនឯងតិចៗ មុននឹងចូលទៅបន្ទប់ទឹករៀបចំខ្លួនទៅរៀន!
20នាទីក្រោយមកគេក៏រៀបចំខ្លួនហេីយ! រួចក៏យកកាបូបស្ពាយចេញទៅរៀនបាត់ទៅ!Taehyung ចុះមកដល់ខាងក្រោមរួចក៏ទាញកង់របស់គេជិះទៅរៀនដោយស្ពាយកាបូបចំហៀងបែប swag boy អីចឹង!
Taehyung គឺរៀនគំនូរចាប់ពី8រហូតដល់ម៉ោង10 នឹងពេលថ្ងៃរៀនចាប់ពីម៉ោង2ដល់ម៉ោង4ល្ងាច។

មកដល់សាលាភ្លាមក៏រត់ចូលទៅរកថ្នាក់ទាំងមុខមិនញញឹមរកនរណាម្នាក់សោះឡេីយ!
មិនយូរប៉ុន្មានគ្រូក៏បានចូលមកដល់។
«សួរស្ដីប្អូនៗទាំងអស់គ្នា ថ្ងៃនេះលោកគ្រូចង់អោយប្អូនៗ គូររូបមនុស្ស រូបបែបមិចក៏បានដែរ តែត្រូវចាំថារូបមនុស្សនោះគឺយេីងជាអ្នកគិតចេញមក មិនអោយគូររូបនរណាដែលយេីងស្គាល់ឡេីយ គឺយេីងត្រូវគិតនឹងគូរគំនូរនោះដោយខ្លួនឯង ព្រោះថារៀនជិត1ឆ្នាំហេីយ គំនូរមួយនេះលោកគ្រូអត់ប្រញាប់យកទេ Okអីឡូវចាប់ផ្ដេីមទៅ អូTaehyung ប្អូនអាចទៅរួចទេ? បេីមិនរួចលោកអោយប្អូនគូរអ្វីផ្សេងបាន»លោកគ្រូគាត់ដឹងថា Taehyung មិនសូវចេះគូររូបមនុស្សទេីបគាត់សួរ
«បាទលោកគ្រូ ទោះខ្ញុំធ្វេីអត់បានក៏ខ្ញុំធ្វេីអោយបានដែរលោកខ្ញុំនឹងធ្វេីអោយអស់ពីសមត្ថភាពលោកគ្រូ»Taehyung និយាយញញឹមទៅកាន់លោកគ្រូ
«អូរសិស្សទាំងអស់គ្នា គូរហេីយកុំភ្លេចដាក់ឈ្មោះអោយរូបគំនូរនឹងផង ចឹងប្អូនៗអាចគូរបានហេីយ» លោកគ្រូគាត់ក៏បានដេីរមេីល ចំណែកសិស្សគ្រប់គ្នាក៏ចាប់ផ្ដេីមគូរ! លុះត្រាតែTaehyung គឺគេមិនទាន់ចេញនោះទេ។ Taehyung ក៏ចាប់ផ្ដេីមគូររហូតដល់ម៉ោងជិតចេញទៅផ្ទះគឺគេមិនទាន់បានគូរហេីយភ្នែកមួយចំហៀងនោះទេ!ហេីយស្រាប់តែពេលនោះ មានប្រុសម្នាក់ដែលជាមិត្តរួមថ្នាក់របស់គេក៏បានដេីរមកមេីលរូបរបស់Taehyung ហេីយក៏សេីចយ៉ាងខ្លាំងបែបចំអក!
«ងាប់ហេីយគូររូបឡេីងដូចឆ្កួតហេីយចេះចង់ធ្វេីអ្នកគំនូរដែលណ៎ គ្រាន់តែគូររូបមនុស្សដោយគិតចេញពីគំនិតរបស់ខ្លួនក៏មិនអាចគូរបានដែរ ខ្មាស់គេណាស់លោកអេីយ!»សិស្សប្រុសនោះនិយាយឡេីងខ្លាំងៗសិស្សប៉ុន្មានអ្នកក៏ដេីរមករោមមេីលរូបគនូររបស់Taehyung ហេីយក៏សេីចគ្រប់គ្នាៗ។ Taehyung និយាយអីមិនចេញបានត្រឹមតែរត់ចេញរួចគេទាញកង់ជិះដេីរលេងលំហែរខួរទាំងទឹកភ្នែក គេបានជិះទៅដល់កន្លែងមួយ រួចក៏បានឃេីញហាងលក់សម្ភារៈគូរគំនូរមួយការតុបតែងបែបចាស់បុរាណៗ Taehyung ជូតទឹកភ្នែកចេញអោយស្អាតរួចក៏ដេីរចូលទៅទិញរបស់ខ្លះៗ ដូចក្រដាសគូរគំនូរពណ៌ខ្លះ!មកដល់កន្លែងគិតលុយគេក៏ឃេីញផ្លាកមួយបិទជាប់ជាមួយនឹងជញ្ជាំង ផ្លាកនោះបានសរសេរថា''តេីអ្នកចង់បានអ្វី?អ្នកអាចសុំនឹងយេីងបានគ្រាន់តែលេីកដៃសំពះរួចបិទភ្នែកបួងសួងទៅ ការបួងសួងរបស់អ្នកនឹងបានក្លាយជាការពិត!'' Taehyung អានរួចក៏មានបំណងចង់បួងសួងតែម្ដង។
«លោកតាការបួងសួងពិតជាបានពិតមែនឬ?»Taehyung សួរទៅកាន់លោកតាដែលជាអ្នកលក់មានមុខដូចជាអ្នកបុរាណ ការស្លៀកពាក់របស់គាត់ក៏ដូចជាបុរាណផងដែរ!
«ចៅចង់បានអីសាកបួងសួងអីឡូវនេះមកតាចាំស្ដាប់»លោកតានិយាយបែបសំឡេងស្រទន់
«បាទលោកតា»គេលេីកដៃសំពះបិទភ្នែកបួងសួងរួចនិយាយបួងសួងយ៉ាងលឺៗថា''បេីការបួងសួងនេះមានពិតមែនខ្ញុំចង់អោយរូបគំនូរដែលខ្ញុំគូរនោះអោយក្លាយជាមនុស្សហេីយមានការរស់នៅដូចជាសម័យនេះចឹង ហេីយចេះយល់ចិត្តរបស់ខ្ញុំ ខ្ញុំមានតែបុិននឹងឯង»Taehyung ក៏បេីកភ្នែកឡេីង។
«ហីយ៉ាចៅប្រាកត់ជាមនុស្សឯកាហេីយបានបួងសួងបែបនេះ»លោកតានិយាយព្រមទាំងរៀបចំដាក់អីវ៉ាន់អោយ Taehyung
«ពិតមែនហេីយលោកតា តែថាបេីការបួងសួងនឹងបានសម្រេចមែនខ្ញុំអរងាប់ហេីយ តែខ្ញុំគិតថាវាមិនអាចទៅរួចទេ មែនទេលោកតា»Taehyung
«បេីការបួងសួងមួយនោះមិនអាចទៅរួចតា៎ក៏មិនខ្ចីសរសេរផ្លាកនោះបិទលេីជញ្ជាំងបែបនេះដែរ ហក៎ណេសចៅ»លោកតានិយាយរួចក៏ហុចអីវ៉ាន់អោយTaehyung
«ខ្ញុំសង្ឃឹមទៅចុះលោកតា៎ ហេីយអីវ៉ាន់របស់ខ្ញុំអស់ប៉ុន្មានលោកតា?»Taehyung
«តា៎មិនគិតលុយនោះទេយកទៅ »លោកតា
«ហាក៎ អត់កេីតទេដឹងលោកតា៎»Taehyung
«យកទៅចៅតា៎អោយ ហេីយប្រញាប់ទៅផ្ទះទៅ»លោកតារុញTaehyung រហូតដល់មាត់ទ្វារធ្វេីអោយ Taehyung ធ្វេីទឹកមុខបែបមិនយល់រួចក៏លាលោកតា៎ចេញទៅផ្ទះទៅ។
«លោកតាខ្ញុំលាហេីយ សូមអោយលោកតាជួបតែងសំណាងល្អ»Taehyung និយាយរួចក៏ទាញកង់ជិះទៅបាត់ ចំណែកឯលោកតា៎វិញក៏បានប្រែខ្លួនទៅជាមនុស្សប្រុសក្មេងទៅវិញ
«យេីងអាចជួយគេបានម្នាក់ទៀតហេីយ»គាត់និយាយតែប៉ុននឹងអ្វីៗនៅកន្លែងនឹងក៏រលាយអស់ សូម្បីតែតូបមុននឹងក៏បានបាត់ដែរ!
🪙ការជួយមួយនេះគឺជាច្បាប់ថ្មីរបស់ទេវតា ដែលជួយទៅដល់អ្នកដែលមានជីវិតមិនសូវសប្បាយចិត្តហេីយឯកា ការជួយមនុស្សបែបនេះគឺមានយូរណាស់មកហេីយ🪙 ដូចជាការជួយ Taehyung ចឹងព្រោះថា Taehyung ជាមនុស្សឯកាមិនសូវមានសុភមង្គលនោះទេ ទេីបអ្នកឋានលេីសម្រេចថានឹងជួយTaehyung។ (ក្នុងរឿង🤩)
Taehyung មកដល់ផ្ទះភ្លាមក៏ប្រញាប់រៀបចំរបស់របបគញរ ហេីយក៏បានយកក្រដាសដែរទិញពីលោកតាមុននឹងមកគូរ។
«បេីគូរមិនចេញទេមិនបាច់ទៅរៀនទៀតទេ ទៅធ្វេីអ្នកលាងចានវិញទៅ»Taehyung ស្អីបន្ទូសអោយខ្លួនឯង រួចក៏ចាប់ផ្ដេីមគូរយ៉ាងស្ងាត់ស្ងៀម គូររូបម្ដងនេះគឺគេដាក់អារម្មណ៍មែនទែន គេគូរតាំងពីម៉ោង11ព្រឹករហូតដលម៉ោង10យប់គឺគេគូរៗគូរមិនឈប់សោះឡេីយ! ការគូររបស់គេក៏បានបញ្ចប់! Taehyung អង្គុយមេីលគំនូរនោះរួចអង្គុយយំនៅមុខគំនូរនោះហេីយបាននិយាយថា...................
            💕ជួបគ្នានៅភាគបន្ត💕
Stay safe guys 💖

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Mar 04, 2022 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

🎨My Adorable Painter 🎨Wo Geschichten leben. Entdecke jetzt