Ep19:គ្មានហេតុផល!!

2.8K 282 3
                                    

"ហើយទៅធ្វើអីនៅជាយក្រុង?!ឬក៏មានអ្នកចាប់ទៅហើយ!!វីវរហើយ"ជុងហ្គុកឆែកមើល
ទីតាំងដែលនាយបានលួចដាក់ក្នុងទូរស័ព្ទថេយ៍ពេលគេភ្លេចខ្លួនពេលឆែកមើលក៏ឃើញថានៅឯជាយក្រុងជិតដេហ្គូឯណោះឬក៏មានរឿងអ្វីកើតឡើងចំពោះគេមិនបានទេត្រូវតែទៅរក។

ជុងហ្គុកចេញពីក្រុមហ៊ុនយ៉ាងលឿនសំដៅទៅឡានហើយក៏បើកលឿនស្លេវមិនខ្វល់ពីអ្វីទាំងអស់សំខាន់គេកំពុងបារម្ភពីថេយ៉ុងខ្លាំងណាស់។

ងាកមើលថេយ៉ុងវិញកំពុងតែញុាំផងផឹកផងមើលទៅមាត់មិនចេះទំនេរសោះសុខៗក៏មាននរណាមិនដឹងដើរមកអង្គុយជិតហើយក៏លើកកែវ
ទឹកក្រូចជល់ជាមួយកែវរបស់គេ។

"សិស្សច្បង??"ថេយ៉ុងគ្រាន់តែទទួលដឹងថាមាននរណាមកជល់កែវជាមួយភ្លាមក៏ងាកមកខ្វាច់តែម្ដងទើបដឹងថាជាហេអុីន

"មែនហើយគឺបង"នាយញញឹមពព្រាយទៅកាន់ថេយ៉ុងទើបឆ្លើយជាក្រោយបែបសុភាពបុរសជាទីបំផុតបើជាមនុស្សស្រីវិញណាលង់ភ្លាមតែម្ដង

"ហេតុអីសិស្សច្បងនៅទីនេះដែរ?!ឬមួយក៏បងក៏មកលេងទីនេះដែរ?"មែនហើយ
ហេតុអីនាយនៅទីនេះដែរ?ឬមួយក៏ជាកន្លែងបន្ធូរអារម្មណ៍របស់នាយដែរព្រោះទីនេះក៏ល្បីណាស់ដែរសម្បូរទៅដោយមនុស្សស្គាល់និងនាំគូរសង្សារនិងមតិ្តភក្តិមកជាមួយគ្នាព្រោះវាជាសួនផ្កាស្នេហ៍ទេសភាពក៏ស្អាតមើលទៅទាក់ទាញខ្លាំងណាស់

"គឺបងតាមថេយ៍មកនោះអី"នាយនៅតែរក្សា
ស្នាមញញឹមដដែលទើបឆ្លើយ

"តាមខ្ញុំ?!!!"ថេយ៉ុងដៃកាន់កែវទឹកក្រូចមួយចំហៀងដៃមួយទៀតកាន់ភ្លៅមាន់ហើយក៏យកមកចង្អុលខ្លួនឯងទាំងងឿងឆ្ងល់តាមគេឬ?ហេតុអ្វីក៏តាមគេ??

"បងយកឥវ៉ាន់អោយភ្ញៀវក៏ឃើញថាថេយ៍ចេញពីក្រុមហ៊ុនបងហៅដែរតែមិនឮបងចង់បបួលថេយ៍ដើរលេងតែក៏ឃើញថាថេយ៍មិនឆ្លើយក៏មកតាមតែម្ដងមិនស្មានថាថេយ៍មានបំណងចង់ដើរលេងបែបនេះសោះ"

"សិស្សច្បងហៅខ្ញុំមែនទេ?តែខ្ញុំមិនបានឮនោះទេសុំទោសផង គឺវាទាន់ហន់ពេកគ្មានគម្រោងនោះទេស្មុគស្មាញទើបមកទីនេះតែម្ដង"

💥🔞កម្លោះឆ្នាស់ប៉ះលោកប្រុសព្រាននារី🔞💥Where stories live. Discover now