Ep17:អាការៈប្រចណ្ឌ

2.9K 311 10
                                    

បន្តិចក្រោយមកឡានត្រកូលគីមក៏បានបត់ចូលភូមិគ្រិះគីមតែម្ដងដោយមានលោកស្រីគីមនិងថេយ៉ុងចុះមកជាមួយគ្នា។ថេយ៍ក៏បាំម៉ាក់នាយឡើងទៅបន្ទប់ខ្លួនដើម្បីនិយាយរឿងនោះប្រាប់គាត់ដើម្បីកុំអោយគេមានអារម្មណ៍ខុសដែលបានកុហកគាត់និងធ្វើអោយគាត់បារម្ភ។បន្ទាប់ពីមកដល់ថេយ៍ក៏បាននាំគាត់ទៅអង្គុយលើសាឡុងក្នុងបន្ទប់នាយហើយនាយក៏ដើរទៅបិទទ្វារ។

"កូនមានរឿងអីឆាប់និយាយមក!"ដោយឃើញកូនអាការៈដូចប្លែកៗទើបគាត់ប្រញាប់អោយថេយ៍និយាយ

"គឺកូនចង់ប្រាប់ម៉ាក់ពីរឿងនោះគឺរឿងដែលកូនបានលាក់បាំងម៉ាក់តាំងពីមកដល់ផ្ទះ"ថេយ៍និយាយរបៀបក្រែងចិត្តមិនហ៊ានសម្លឹងមើលមុខ
មា៉ក់របស់នាយចំ

+Skip

"ចៅហ្វាយ!ខ្ញុំមានរឿងចង់ប្រាប់!"ឃេលចូលមកដល់ក៏រាយការណ៍ភ្លាម

"និយាយទៅ!"

"គឺរឿងដែលចៅហ្វាយអោយខ្ញុំសើបនោះខ្ញុំសើបបានហើយ!នាងគឺជាកូនអ្នកជំនួញចិនគឺលោកហ្វឹង ម៉ាកាវនាងធ្លាប់មានប្រវិត្តរឿងអាស្រូវមិនតិចដែរដូចជាចៅហ្វាយចឹង!ឥឡូវនាងមិនទាន់ទៅចិនវិញទេ!ខ្ញុំសង្ស័យចៅហ្វាយជាគោលដៅបន្ទាប់របស់នាងច្បាស់ណាស់"រឿងថ្ងៃមុនដែលរាងក្រាស់អោយឃេលសើបគឺស្រីដែលដាក់ថ្នាំនាយនិងឯង

"ហុឹស!នាងហ៊ានគ្រាន់បើដែលហ៊ានដាក់ថ្នាំយើងមិនអីទេ!ចាំយើងកំដរនាងលេងហ្គេមទៅចុះ បើអស់អីហើយឯងទៅវិញចុះ"រាងក្រាស់សើចដើមកញញឹមចុងមាត់ចាំមើលនាយនិងលេងហ្គេមអីជាមួយនាងចាំមើល

"បាទ!"

+Skip

"កូនថាមិច?!!"គ្រាន់តែថេយ៉ុងនិយាយចប់សម្រែកនៃការភ្ញាក់ផ្អើលរបស់អ្នកជាម្ដាយក៏កើតមានឡើងរឿងដែលគាត់ខំលាក់ពីអ្នកក្រៅហើយក៏ខំប្រាប់អោយកូនរក្សាអ្វីដែលជាភាពលាក់បាំងរបស់ខ្លួនតែថេយ៉ុងបែរជាធ្វើមិនបានតែគាត់និងសួរចាក់ឫសចាក់គល់រកអោយឃើញអ្នកធ្វើបែបនេះដាក់កូនពៅរបស់ដែលគាត់ស្រលាញ់ស្មើរជីវិត។នៅមានរឿងគូរដណ្ដឹងទៀតបើគេដឹងយ៉ាងមិចវិញទៅនេះបើគាត់ដឹងមុននឹងសុំផ្ដាច់ពាក្យមុននិងបាត់ទៅហើយ។ឯថេយ៉ុងបានត្រឹមទម្លាក់ទឹកមុខចុះមិនហ៊ានមើលមុខម្ដាយ

💥🔞កម្លោះឆ្នាស់ប៉ះលោកប្រុសព្រាននារី🔞💥Where stories live. Discover now