ភាគ១៤:ភាពរីករាយ❤️

Start from the beginning
                                    

//ក្រុមហ៊ុន//
«ចាហ្វាយមានការអីនិយាយមក»ម៉េងទៅដល់អង្គុយនៅកៅអីពីមុខចាហ្វាយរបស់នាង
«មិចក៏នាងទះគេនៅទីសាធារណៈបែបនេះ»
«ក្រែងនាងថាចាន់បានទះនាងហី តែការពិតចាន់មិនបានទះនាងទេដូចនេះខ្ញុំក៏ទះអោយដូចបំណងនាងតែម្ដងទៅ»
«ចុះហេតុអីក៏ថ្ពាល់នាងក្រហម»
«គឺនាងទះខ្លួនឯង»
«ម៉េង...គ្មានអ្នកណាភ្លើទះខ្លួនឯងទេ»
«ហឹមចាហ្វាយក៏និយាយត្រូវដែល តែលះបង់ប៉ុណ្ណឹងដើម្បីផលប្រយោជន៍ធំនៅពេលខាងមុខវាក៏ខាតអីណាស់ណាដែរ»
«នាងនិយាយចង់បានន័យថាម៉េច?»
«ចាហ្វាយគិតអោយបានច្បាស់លាស់បើមិនចង់ស្ដាយក្រោយ អ្វីដែលយើងឃើញថ្ងៃនេះក៏វាមិនមែនសុទ្ធតែការពិតទាំងអស់ដែរ»
«ម៉េងបានហើយចេញទៅយើងចង់នៅម្នាក់ឯង»
«អូខេ»ម៉េងងើបចេញបាត់ទៅ
~~~~~~~~~~~~~~~~~~~~~~~
«អូនសម្លាញ់ធ្វើអីនឹង»Chengដើរមកអោបយូហាវពីក្រោយខណៈគេកំពុងចម្អិន
«ខ្ញុំ...រំងាស់ស៊ុប»ថ្ពាល់ក្រហម ពួកគេទាំងពីរមិនទាន់រៀបការទេតែរើសថ្ងៃរួចហើយប្រហែលចាំអាហាវកើតកូនរួច
«ចាំបាច់ធ្វើខ្លួនឯងធ្វើអីអោយអ៊ំធ្វើអោយទៅ»
«ខ្ញុំចង់ធ្វើអោយលោក»
«អា៎....»
«ប្រាប់ថាមិនអោយហៅែបនេះទៀតទេ»រាងក្រាសខាំកញ្ចឹងកឡើងចេញស្នាម
«.......»
«ខឹងមែនទេ?»ដោយមិនឮរាងស្ដើងតបរាងក្រាសក៏គិតថាគេអាចនឹងខឹងខ្លួនហើយ
«ទេ...លែងខ្ញុំសិនទៅ»
រាងក្រាសមិនលែងក៏បង្វែរាងស្ដើងមកមុខហើយចាប់ថើប!!!
«ហឹម....»
«មិនឆ្លើយ...ចង់បានថែមមែនទេ»
«បើខ្ញុំថាខឹង....ក៏ត្រូវទទួលទណ្ឌកម្មដដែល»
«តោះទៅលើ»រាងក្រាសទាញដៃយូហាវឡើងលើហើយក៏ប្រាប់អ៊ំងោយជួយមើលស៊ុបផងដែល
ក្ឌាំង....សម្លេងបិទទ្វារ~~~
រាងស្ដើងមិនមាត់ទោះដឹងថាមានអ្វីកើតឡើងលើខ្លួន
ព្រោះដឹងថាទោះប្រកែកក៏មិនបានការ!!!
«អាវ...»រាងស្ដើងឃើញស្នាមក្រែមរបស់មនុស្សស្រីលើអាវរបស់រាងក្រាសធ្វើអោយបេះដូងឈឺខ្ទោកៗ គេគិតថាប្រហែលរាងក្រាសសុខចិត្តរៀបការជាមួយគេដើម្បីកូនក្នុងពោះគេប៉ុណ្ណោះមិនមែនចេញពីចិត្តមានតែខ្លួនទេដែលល្ងង់ជឿគេម្នាក់ឯង
«មិចក៏អូនយំ»
"មិនដឹងដែលទឹកភ្នែកវាហូរមកទប់មិនឈ្នះ''
«អត់អីទេ...ចង់ធ្វើអីក៏ធ្វើមក»
«បងមិនបាននាំអូនមកលើដើម្បីធ្វើរឿងនោះទេ»រាងក្រាសដោះអាវក្រៅចេញតែគេមិនដឹងថាអាវពណ៌សរបស់គេមានស្នាមក្រែមនោះទេ
«បើគ្មានរឿងអីទេខ្ញុំទៅក្រោមវិញហើយ»
«អាហាវឯងកើតអីនឹង»
«ខ្ញុំអត់កើតអីទេ លែងទៅ»រាងក្រាសក៏លែងយូហាវគេក៏ចុះមកក្រោមវិញ
«គេកើតអីប្លែកៗ»Chengមិនចាប់អារម្មណ៍នឹងអាវរបស់ខ្លួនទេគេក៏ទៅនិយាយទូរសព្ទបាត់ទៅ

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now