Skip
« លោកចូលទៅខាងក្នុងសិនទៅ »
« ខ្ញុំថាខ្ញុំមិនអីទេ ឯងចូលផ្ទះទៅ »
« មិនអីយ៉ាងមិចរបួសប៉ុន្នឹងហើយ! បើលោកមិនចូលខ្ញុំក៏មិនចុះពីឡាននេះដែរ »
Sunghoon មិនដឹងជាត្រូវប្រកែកយ៉ាងមិចបានទេបើក្មេងនេះចចេសយ៉ាងនេះ ពេលនេះពួកគេទាំងពីរកំពុងនៅចំពីមុខផ្ទះ sunoo តែម្តង តែក្មេងនេះមិនព្រមចុះពីឡានចូលទៅក្នុងផ្ទះទេ គេនៅទទួចចង់អោយ sunghoon ចូលទៅលាបរបួសសិនទោះ sunghoon ខំប្រកែកថាមិនអីក៏គេមិនព្រម ។
មុននេះនៅសាលាពេលដែលរត់គេចពីពួកអស់នោះ ទៅដល់ចំណតឡានទៅហើយ sunoo ក៏ស្រាប់តែជម្ពប់ជើងដួលទើបពួកនោះវាតាមទាន់ គ្មានជម្រើស sunghoon ក៏ចូលទៅតទល់នឹងពួកវាតែម្តង ដំបូង sunghoon ម្នាក់ឯងចាត់ការពួកនោះគ្មានបញ្ហាអីទេ តែដោយសារតែទៅរងជំនួស sunoo ទើបគេត្រូវមួយដៃ ពេលនោះសំណាងណាស់ដែលលោកអ៊ុំសន្តិសុខគាត់មកផ្លុំកញ្ចែ ទើបពួកអស់នោះវាផ្អើលរត់ចែកជើងគ្នាទៅអស់ ពួកគេក៏រួចខ្លួនតែមុខសង្ហាៗរបស់ sunghoon របួសបាត់ទៅហើយ ។
បែបនេះហើយទើប sunoo គេចង់លាបរបួសអោយ sunghoon ព្រោះរបួសនេះដោយសារតែជួយគេ ។
« ឯងមិនបាច់មានអារម្មណ៍ថាខុសទេ របួសប៉ុណ្ណេះវាតិចតួចទេ ខ្ញុំមានទាន់ស្លាប់ឯណាឯងក៏ឃើញ »
« ចុះគ្រាន់តែចូលទៅអោយខ្ញុំលាបរបួសអោយ ក៏មិនស្លាប់! ណាៗៗ » sunoo ប្រើទឹកមុខស្រទន់អង្វរករអោយគេយល់ព្រម ហើយគិតថាអ្នកខាងណេះនៅប្រកែកទៀតទេ?
« ក៏បានៗ ខ្ញុំនិយាយមិនដែលឈ្នះឯងស្រាប់ហើយ» ឃើញទេ! មិចនឹងដាច់ចិត្តនោះ
« អញ្ចឹងលោកចាំបើកឡានចូលទៅខាងក្នុងទៅ ខ្ញុំចុះទៅបើកទ្វាររបង »
« មិនបាច់ទេទុកឡាននៅទីនេះហើយ »
« ចឹងក៏ចឹង » ទាំងពីរនាក់ក៏នាំគ្នាចុះពីឡានដើរចូលទៅខាងក្នុង ។ មកដល់ក្នុងផ្ទះគឺថាអ្នកផ្ទះ sunoo នៅពេញបន្ទប់ទទួលភ្ញៀវតែម្តង គ្រាន់តែឃើញវត្តមានកូនប្រុសដើរចូលមកពួកគាត់ប្រញ៉ាប់ស្ទុះទៅរកភ្លាមជាពិសេសគឺអ្នកជាម្តាយ
« កូនប្រុសម៉ាក់នេះកូនទើបតែមកពីណាហាស ដឹងទេថាគ្រប់គ្នាបារម្ភពីឯងប៉ុណ្ណា ហេតុអីយូរមកដល់ផ្ទះម្លេសកូន » គាត់ដើរទៅអោបកូនទាំងក្តីបារម្ភ
YOU ARE READING
I won't give up🌙
Romanceរឿងរ៉ាវស្នេហាប្រទាក់ក្រឡា ចម្រូងចម្រាស់, ចម្ងល់ចាក់ស្រេស, ការយល់ច្រលំ, មិនច្បាស់នឹងអារម្មណ៍ខ្លួនឯង, ក្តីស្រលាញ់ស្មោះស្ម័គ្រ, ស្តាយក្រោយ?
