ភាគ១១:ដឹងយូរហើយ❤️

Start from the beginning
                                    

ពេលវេលាក៏មកដល់Chengក៏និយាយជាមួយអុីប៉ូ ចាន់និងយូហាវក៏នៅទីនោះ ទោះចាន់ខំប្រកែកដែលតែរាងក្រាសថាមិនអីហើយណាមួយគេរកលេសថានៅទីនេះគ្មានអ្នកជួយមើលការខុសត្រូវខ្លាចនាំលំបាកដល់ចាន់ដែលកំពុងមានផ្ទៃពោះស្រាប់.....
«បងថ្លៃនៅទីនេះខ្ញុំអាចមើលថែរអាហាវបាន មិនបាច់លំបាកបងទេ»
«មិនអីទេចាន់គ្រាន់តែចង់ជួយសម្រាលបន្ទុកឯងខ្លះមិនបានហេស»
«មែនហើយអូន បងប្រុសគាត់នៅម្នាក់ឯងបើបានអាហាវ
នៅជាមួយគ្រាន់បានគ្នា»
«តែអូនថាវាមិនល្អទេ ព្រោះបងថ្លៃបានធ្វើអោយ...»
«អ្នកប្រុសខ្ញុំមិនអីទេ អោយខ្ញុំទៅចុះ»អាហាវនិយាយកាត់
«តែខ្ញុំបារម្ភ»
«ចាំខ្ញុំឧស្សាហ៍តេមកមិនបាច់បារម្ភទេ»
«ចឹងបើមានរឿងអីប្រាប់ខ្ញុំណា កុំលាក់ម្នាក់ឯង»
«បាទលាហើយអ្នកប្រុស»អាហាវក៏ដើរឡើងឡានជាមួយChengបាត់ទៅ
«ចាន់មិចក៏អូនមិនព្រមអោយគេទៅ នៅជាមួយបងប្រុសក៏ល្អម្យ៉ាងដែរ»
«ហឹមរឿងខ្លះបងមិនគួដឹងទេ តោះទៅលើ»
«ចាន់ហេតុអីក៏មិនប្រាប់បង»
«គ្មានអីសំខាន់ទេបងកុំបារម្ភ»

//វីឡារបស់Cheng//
«នែឯងមិនញុំាអាហារសិនទេហេស»រាងក្រាសស្រែកសួរពេលរាងស្ដើងដល់ភ្លាមឡើងលើភ្លេត
«មិនឃ្លាន»
«នេះឯង....ប្រឆាំងខ្ញុំហេស»
«........»រាងស្ដើងមិនមាត់ឡើងលើបាត់
ផាំង...រាងក្រាសឡើងតាមហើយបិទទ្វារមួយទំហឹង
«ចង់ធ្វើអីក៏ធ្វើទៅខ្ញុំមិនថាអីទេ ចង់ដាក់ច្រវ៉ាក់ក៏ដាក់មក ឬចង់រំលោភខ្ញុំក៏ខ្ញុំមិនប្រកែកដែលធ្វើចុះ»រាងស្ដើងអង្គុយលើពូកនិយាយសម្លេងស្រាលមុខញញឹមធម្មតា
«ខ្ញុំគិតថាឯងឈឺ...ក៏ចង់ជួយមើលថែរតែក្នុងខួរក្បាលឯងខ្ញុំ
អាក្រក់ដល់ម្លឹងហេស»
«បើលោកមិនធ្វើទេខ្ញុំដេកហើយ»រាងស្ដើងទាញភួយមក
ដណ្ដប់ហើយបិទភ្នែកសំងំដេក
រាងក្រាសក៏មិនមាត់បណ្ដើយតាមគេសិនចុះ.....ចំណែកខ្លួនក៏ទៅងូតទឹកសម្អាតកាយ បន្ទាប់ពីនោះក៏និយាយទូរសព្ទជាមួយអ្នកណាមិនដឹងតែរឿងការងារទេ
ម៉ោងប្រហែល៩យប់....ទឹងសម្លេងសារក្នុងទូរសព្ទរាងស្ដើងបន្លឺឡើងតែម្ចាស់គេងលក់បាត់ហើយ ធ្វើអោយរាងក្រាសដែលចេះចង់ដឹងរឿងគេក៏យកមកមើល នៅពេលអានសារនោះហើយធ្វើអោយរាងក្រាសហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងតែក៏ធ្វើខ្លួនធម្មតា ហើយក៏ចូលមកគេងក្បែររាងស្ដើង
«ឯងលាក់មិនជិតទេអាហាវ»រាងក្រាសអោបចង្កេះយូហាវហើយជ្មុលទៅជិតកញ្ចឹងកសខ្ចីស្រង់យកក្លិនក្រអូបរបស់រាងស្ដើងយូរៗក៏ដេកលក់បាត់
Morningព្រះអាទិត្យកម្ពស់ចុងត្នោត~~
«ចាន់អូនភ្ញាក់លឿនមេស»អុីប៉ូដេកសម្លឹងមុខចាន់តាំងពីពេលណាមិនដឹង
«បងភ្ញាក់យូរហាស»
«ហឹម...យូរគួសម»
«មិចមិនដាស់អូន»
«បងចង់អោយអូនគេងអោយបានច្រើន»
«បងចង់អោយអូនក្លាយជាជ្រូកមែនទេ?»
«ទោះអូនក្លាយជាជ្រូកក៏បងនៅស្រឡាញ់»
«ផ្អែមណាស់ណ៎ អូនទៅងូតទឹកហើយ»
«ងូតទឹកជាមួយគ្នាទៅ»
«អត់ចង់»
«មិនចង់ក៏ត្រូវតែចង់»
«ប៉ូដាក់អូនចុះទៅ»រាងក្រាសលើកបីរាងស្ដើងូលបន្ទប់ទឹក

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now