ភាគ១០:ហួងហែង❤️

Start from the beginning
                                    

រាងស្ដើងក៏ឡើងទៅលើសម្រាករាងក្រាសបីយូហាវទៅបន្ទប់ដើម្បីពិនិត្យអាការៈព្រោះជីយ៉ាវគ្នាខំរូតរះមកទាំងយប់ជាប់យាមផង
//ព្រឹកឡើង//
«ប៉ូ....»នេះខ្ញុំគេងលក់ទាំងពីពេលណា
«ចាន់អូនភ្ញាក់ហើយហេស»រាងក្រាសដេកក្បែរនោះក៏បើកភ្នែកឡើងបន្ទាប់ពីឮសម្លេងប្រពន្ធ
«អូនធ្វើអោយបងភ្ញាក់មែនទេ»
«អត់ទេ...បងក៏ល្មមភ្ញាក់ដូចគ្នា»
«ហឹម...តោះទៅងូតទឹក...អ៎ចុះអាហាវ..អាហាវគេយ៉ាងម៉េចហើយអូនចង់ទៅមើលគេ»
«គេមិនអីទេ យើងងូតទឹកសិនទៅចាំទៅមើលគេតាមក្រោយ»រាងក្រាសក៏បីរាងស្ដើងទៅបន្ទប់ទឹកដើម្បីងូតទឹក
បន្ទាប់ពីរួចរាល់ពួកគេក៏ទៅមើលយូហាវដែលមិនទាន់ភ្ញាក់ក្នុងបន្ទប់ ព្យូរសារ៉ូមទៀត!!!!
«អាហាវឆាប់ភ្ញាក់ណា យើងចង់ដឹងថាអ្នកណាធ្វើបាបឯង»រាងស្ដើងអង្អែលក្បាល
«ចាន់អាហាវមានផ្ទៃពោះ២សប្ដាហ៍ហើយ»
«ថាម៉េច?»
«Dr.ជីយ៉ាវពិនិត្យយប់មិញគេមានអាការៈចាញ់កូន អស់កម្លាំង និងភ័យខ្លាចត្រូវកុំអោយគេគិតច្រើន សម្រាកអោយល្អញុំាអាហារបំប៉នអោយបានត្រឹមត្រូវ»
«ត្រូវហើយម្សិលមិញអូនក៏ឃើញគេក្អួតជាច្រើនដងដែល ចុះអ្នកណាឪពុកក្មេងនេះទៅ»
«បងមិនដឹងដូចគ្នា...ឈប់បងប្រុសតេមក»
«អាហាវខ្ញុំសង្ឃឹមថាវាមិនដូចអ្វីដែលខ្ញុំគិតទៅចុះណា»ចាន់ពោលតិចៗ
«អ្នកប្រុស...»អាហាវបើកភ្នែកតិចៗ
«ភ្ញាក់ហើយស្រេកទឹកដែលទេ?»
«អ្នកប្រុសខ្ញុំ...»យូហាវប្រឹងក្រោកអង្គុយ
«មិនបាច់ប្រឹងក្រោកទេ សម្រាកទៅត្រូវការអីប្រាប់ខ្ញុំបាន»
«អ្នកប្រុសខ្ញុំសុំទោស»
«ឯងសុំទោសខ្ញុំពីរឿងអី»រាងស្ដើងចាក់ទឹកនិយាយមុខស្មើ
«គឺ.....»
«ឯង និងខ្ញុំជាមិត្តនឹងគ្នា៦~៧ឆ្នាំតែខ្ញុំមិនដឹងអ្វីទាំងអស់ពីឯង»រាងស្ដើងហុចទឹកអោយនិយាយមុខស្មើដដែល
«ហឹក....ហឹក...ខ្ញុំគ្មានចេតនាទេ»
«ហើយពេលនេះឯងមានផ្ទៃពោះ២សប្ដាហ៍ហើយ ដំណាលខ្ញុំ»
«ខ្ញុំ...ខ្ញុំ...មានកូនហេស»
«ឯងក៏ដឹងថាខ្លួនជាOmega»
«........»គេមិនតបស្រាប់តែយំ
«ឯងប្រាប់ខ្ញុំមកអ្នកណាជាឪពុកក្មេង»
«ហឹក...ហុឺ...ហុឺ..»
«បើមិនប្រាប់ខ្ញុំទាយខ្លួនឯងហើយ...តើជាបងថ្លៃមែនទេ?»
«មិច...មិចក៏ឯងដឹង»
«ហាសហាខ្ញុំគិតមិនខុសមែន»
«កុំប្រាប់លោកប្រុសណាចាន់ខ្ញុំអង្វរឯង»
«ចុះអោយខ្ញុំប្រាប់គាត់ថាម៉េច?»
«ប្រាប់ថាមិនដឹងទៅបានហើយ»
«ឯងគិតថាគាត់ល្ងង់ជឿហេស»
«ចុះអោយប្រាប់យ៉ាងម៉េចខ្ញំមិននេងអាចប្រាប់គាត់ថាបងប្រុសគាត់ជាឪពុកកូនក្នុងផ្ទៃខ្ញុំបានទៅ»គេយំកាន់តែខ្លាំងដៃក្ដោបភួយយ៉ាងណែន
«ហ្អើយ...ចុះឯងទៅមានអីៗជាមួយគាត់របៀបម៉េច»
យូហាវក៏រៀបរាប់ប្រាប់ចាន់គ្រប់យ៉ាង..ហើយក៏សុំអោយចាន់ជួយលាក់រឿងកូនផងដែលកុំអោយដឹងថាអ្នកណាជាឪពុកក្មេងនរណា។
______________________
«អាហាវមានកូន តើអ្នកណាជាឪពុកក្មេងនេះ»Fanxing
មកជួបចាន់នៅហាងកាហ្វេដោយសារចាន់ប្រាប់ថាអាហាវ
មានផ្ទៃពោះ
«ហ្អើយឯងកុំមាត់ឮពេកមើល»
«គេមានកូនសុខៗក៏តេមកប្រាប់ថាកូន ឯងមិនគិតថាយើងនេះភ្ញាក់ផ្អើលប៉ុណ្ណាទេហេស»
«យើងក៏ភ្ញាក់ផ្អើលដូចគ្នា»
«ចុះឪក្មេងជាអ្នកណា?»
«មិនអាចប្រាប់បាន»
«ឯងមិនទុកចិត្តយើង?»
«មិនមែនទេតែអាហាវមិនអោយប្រាប់ យើងមិចអាច
ក្បត់សន្យាទៅ»
«ទុកអោយយើងតេទៅវាយើងនិយាយជាមួយវាអោយដឹងរឿងសិន»
«ហ្អើយអាសុីងឯងស្ងប់ចិត្តសិនមើល»
«ស្ងប់ចិត្ត ស្ងប់យ៉ាងមិចរឿងគ្រប់យ៉ាងយើងតែងតែដឹងក្រោយគេ»
មួយស្របក់ក្រោបន្ទាប់ពីស្ដីអោយអាហាវរួច....
«បងថ្លៃឯងជាឪពុកក្មេងក្នុងពោះគេ»
«អើ...រឿងវារញ៉េរញ៉ៃណាស់យើងឈឺក្បាលណាស់»
«រញ៉េរញ៉ៃមែននឹង»
«សួស្ដីមិនស្មានថាជួបឯងនៅទីនេះសោះ»វីលៀមមកអង្គុយក្បែរFanxingហើយញញឹមដាក់
«អា៎...គាត់ជាមិត្តឯងហេស»
«អ៎មិត្តចាស់ តែឥឡូវមិនសូវស្និតទេ»
«ហឹម...នៅនិយាយគ្នាចុះយើងទៅបន្ទប់ទឹកមួយភ្លែត»ខ្ញុំញញឹមដាក់គាត់បន្តិចហើយងើបចេញទៅ
«អើ...»
«អីយ៉ា មិត្តឯងស្អាតដែលតា»
«លោកមកធ្វើស្អីហើយរឿងឯកសារខ្ញុំយកបានឆាប់ៗនេះហើយ កុំគិតចង់ប៉ះគ្រួសារ ឬមិត្តខ្ញុំអោយសោះ»
«ឯងកាចណាស់ណ៎ តែយើងចូលចិត្ត»
«បើគ្មានអីទេលោកទៅវិញទៅ»
«ចង់នៅជាមួយឯងបន្តិចមិនបានទេហេស»
«ខ្ញុំនេះវាស្អប់មុខលោក គឺមិនចង់ឃើញ»
«ឯងស្អប់ខ្ញុំដល់ថ្នាក់នឹងផង»
«ត្រូវហើយ....ខ្លាំងណាស់»អាសុីងក៏ងើបចេញទៅរកចាន់បាត់ទៅ
«ហាសហាខ្លាំងសិនចុះឯង តែថាធ្វើបាបឯងមិនសប្បាយទេ»វីលៀមអង្គុយមើលរាងស្ដើងពីចម្ងាយដោយក្រសែភ្នែកមិនល្អ
«ចាន់ឯងទៅចង់ទៅណាទៀតទេ»
«យើងគិតចង់ទៅក្រុមហ៊ុនប្ដីយើងបន្តិច»
«ល្អ...យើងជូនទៅ»
«អឹមអរគុណណា»

ប្រហែល៣០នាទីរាងស្ដើងក៏មកដល់ក្រុមហ៊ុនអុីប៉ូ ដាក់ចាន់ចុះFanxingក៏ចេញទៅក្រុមហ៊ុនដែលព្រោះមកយូរដែលហើយ.....
//ការិយាល័យ//
«អេ...យ៉ាងម៉េចហើយអាការៈចាញ់គ៌ក នឹកដល់ពេលណាខ្ញុំអស់សំណើចសភាពឯងណាស់»
«នាងមកចំអកខ្ញុំ?តិចថាមិនបានប្រាប់»
«មករឿងការងារផង ហើយក៏ឆ្លៀតសួរសុខទុក្ខខ្លះមិនបានទេហេស»ម៉េងអង្គុយនៅសាឡុង
«អូហូ.....មិនបាច់មកសួរសុខទុក្ខស្អីទេខ្ញុំមិនត្រូវការ»
«ខ្ញុំដឹងហើយ...ថាឯងស្រឡាញ់ប្រពន្ធឯងខ្លាំប៉ុណ្ណានោះ ដូចគិតចង់ទៅលេងគេដល់ហើយ»
តុក តុក...
«អ្នកណា»
«ចាហ្វាយគឺ....»
«អូនរំខានបងដែលទេ?»រាងស្ដើងក៏ចូលមក
«ចាន់អូនមកធ្វើអី នៅផ្ទះសម្រាកទៅ»
«អូនគ្រាន់តែចេញក្រៅខ្លះហើយឆ្លៀតយកទិញនំនេះផ្ញើបង បើរំខានអូនទៅវិញហើយ»រាងស្ដើងយកនំដាក់លើតុ
«អីយ៉ា...ថាចង់ទៅលេងផង ប្រញ៉ាប់ទៅវិញមេស»ម៉េង
ទាញដៃរាងស្ដើងហើយអោយអង្គុយលើសាឡុង
«អឺ...សួស្ដីអ្នកនាង»
«ខ្ញុំឈ្មោះម៉េងហៅឈ្មោះខ្ញុំទៅណា ស្អាតចឹងតាបានប្ដីងប់ងើបក្បាលមិនរួច»
«អ្នកនាងបន្លើសពេកហើយ»
«ខ្ញុំនិយាយការពិតមិនជឿសួរគេទៅ»
«នែនាងម៉េងចាន់មានគេផ្ទៃពោះណាកុំនិយាយអោយគេធុញប៉ះពាល់ដល់ប្រពន្ធនិងកូនខ្ញុំ»
«អ៎ចឹងហ៎...ឯងឃើញគេប្ដីឯងលង់គ្មានអ្នកជួយស្រង់កើតទេ»ម៉េងនិយាយឌឺអុីប៉ូ

To be continued!!!!
Enjoy your Reading♂︎♂︎

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now