PART 40: បងមិនចូលចិត្ត!!

605 51 0
                                    

" អៅ៎! កូន jung មកពីធ្វើការហើយមែនទេ ម៉ោះទៅងូចទឹកទៅ ឆាប់មកញ៉ាំបាយ កុំភ្លេចប្រាប់ប្រពន្ធមកញាំុបាយផងណា "

" បាទ អ្នកម៉ាក់ "  jungkooុk ញញឹមតិចៗដាក់គាត់ ព្រោះក្នុងផ្ទះនេះគឺមានតែគាត់ទេដែលព្រមស្វាគមន៍មិនប្រកាន់ ហើយនៅទទួលគេជាកូនប្រសាទៀត ។

" កូនសុំអោប ឲ្យបាត់ហត់សិនណា " និយាយចប់គេដើរទៅអោបយ៉ាងណែនដៃ បន្ទាប់ពីអោបបានឆ្អែតឆ្អន់ហើយ គេសុំទៅខាងលើដើម្បី ងូចចទឹកនិងនាំប្រពន្ធ ដែលមិនព្រមទទួលគេជាប្តីឲ្យចុះមកក្រោម ហើយញាំបាយជាមួយគ្នា  ។

  " គេមកវិញហើយមែនទេ " សម្លេងកូនតូចដែលបានសើចកក្អិច បានធ្វើឲ្យអ្នកជាម៉ាៗងាកមើលភ្លាម មុននិងបើកទូរស័ព្ទមើលម៉ោង ។ ថ្ងៃនេះគឺពិតជាប្លែកណាស់ ដែលគេមកលឿនជាងរាល់ដង តែមិនទាន់បាននិយាយអីផង នាយបែរជាចាប់បីកូនប្រុសលេងភ្លាម ។

" កូនជ្រូកប៉ា កូនមានរករឿងម៉ាៗទេ ប្រាប់ប៉ាមក " នាយចាប់លើកកូនប្រុសតូចមកបីភ្លាម ដោយមិនភ្លេចយកចង្កា ដែលមានរោមតិចៗមកត្រដុសនិងពោះរបស់កូនតូច ដែលធ្វើឲ្យកូនជ្រូកសើចមិនចេះដាច់ ព្រោះរសើប ។

" កូនប៉ាធំតែក្បាលពោះ ធ្វើឲ្យប៉ាបីមិនចង់រួចទៅហើយណា កូនជ្រូក "  jungkook និយាយលេងចប់ នាយចាប់ផ្តើម ប៉ោះកូនទៅលើហើយចុះមកក្រោមលេង ដូចជាបាល់ទះទៅហើយ ដែលធ្វើឲ្យ Jimin ស្រែកចាចដោយប្រហោងពោះភ្លាម ។

" លោកលេងកូនបែបនិងធ្វើស្អី ដឹងហើយថាគ្រោះថ្នាក់ទេ ឲ្យកូនមកខ្ញុំវិញ " គេទាញកូនចេញពីដៃរាងក្រាស់ភ្លាម ដោយមិនងាកមើលមុខសូម្បីតែបន្តិច ហើយដើរចេញពីបន្ទប់ ដេកទៅបាត់ ដោយមិនខ្វល់ពីមុខសង្ហារដែលឈរង៉រង៉កមិនឈប់ ។

  គេសឹងតែមិនហ៊ានមើលមុខ ប្រុសដែលធ្លាប់ធ្វើបាបផ្លូវចិត្តគេខ្លាំងបែបនេះហើយ ក៏នៅតែបន្តឲ្យខ្លួននៅតែទន់ចិត្ដហើយស្រលាញ់ថែមទៀត ព្រោះវាមិនថមថយសូម្បីតែមួយវិនាទី ។

    " កូន min ម៉ាក់ថាយើងគួរតែត្រឡប់ទៅប្រទេសយើងវិញហើយណា ព្រោះម៉ាក់លឺកូននិយាយថាគេបន្សល់តែមេរៀនស្រាវជ្រាវឲ្យយើងតើ "  jimin ញញឹមជូរចត់បន្តិច មុននិងក្រឡេកមើលអ្នកដែលអង្គុយញាំបាយ ក្នុងចិត្តគេពេលនេះគឺចង់ឆ្កួតទៅហើយ មើលទៅគឺចង់ទៅតែមិនចង់បែកពីនាយសោះ ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now