ភាគ៨:ដំណឹងល្អ❤️

Start from the beginning
                                    

//In the MORNING//
«ប៉ូក្រោកឡើងម៉ោង៨ហើយញុំាបបរអាងមានកម្លាំង»
«ចាន់...បងអោបអូនតិចមក»
«ប៉ូអូនត្រូវទៅមន្ទីរពេទ្យណា»
«បងដឹងហើយតែមិនមែនទៅឥឡូវឯណា»
«មោះៗទៅដុសធ្មេញចេញ»
ខ្ញុំអូសគាត់ទៅងូតទឹកដុសធ្មេញ...
«ប៉ូអូនទៅមន្ទីរពេទ្យជាមួយអាហាវហើយបងសម្រាកនៅផ្ទះមិនបាច់ជូនអូនទៅទេ»
«តែបងចង់ជូនទៅ»
«ប៉ូសម្រាកយកកម្លាំងចុះអូនទៅជាមួយអាហាវបានហើយ»
«តែ....»
«បងស្ដាប់អូនអត់?»
«បាទៗ បងស្ដាប់តាមអូន»
«ចឹងអូនទៅហើយ»
មន្ទីរពេទ្យ~~
«ចាន់មានកូន២សប្ដាហ៍ហើយ កូនមានសុខភាពល្អនេះជាកូនដោយសារគេនៅតូចមើលទៅដូចគ្រាប់សណ្ដែកចឹង»
Doctorយ៉ាវចង្អុលរូបក្នុងអេកូអោយមើល
«បាទ...»ខ្ញុំសប្បាយចិត្តខ្លាំងមែនទែនពេលបានឮដំណឹងមួយនេះ ពេលនេះពួកយើងមានគ្រួសារពេញលេញមួយនឹងគេដែលហើយ
«អាហាវខ្ញុំមានកូន២សប្ដាហ៍ហើយ ឯងមានក្មួយហើយណា»ខ្ញុំចេញពីបន្ទប់ពិនិត្យមកវិញអាហាវចាំនៅក្រៅ
«អបអរផងអ្នកប្រុស»
«ហឹមតោះទៅវិញខ្ញុំយកទៅប្រាប់ប៉ូសិន»
«បាទដើរមួយៗកុំលឿនពេកអ្នកប្រុស»
______________________
«ប៉ូអូនមកវិញហើយ»
«ចាន់ពេទ្យនិយាយថាម៉េច?»
«គឺថាដូចបងនឹងហើយអូនមានកូន២សប្ដាហ៍ហើយបងមើលនែនេះកូនរបស់យើងណា»ខ្ញុំទាញក្រដាសអេកូនោះមកបង្ហាញគាត់ញញឹមបិទមាត់មិនជិត
«ទីបំផុតខ្ញុំមានកូនហើយ»រាងក្រាសសប្បាយចិត្តជាខ្លាំងគេក៏បានដឹងមុនខ្លះៗហើយតែមិនប្រាកដពេលនេះច្បាស់ការណ៍ហើយ
[ប្រពន្ធរបស់ខ្ញុំមានកូនហើយម៉ាក់]រាងក្រាសយកទូរសព្ទតេទៅម្ដាយភ្លាមៗភ្នែករំពៃមើលប្រពន្ធរហូត អារម្មណ៍ពេលនេះមានក្ដីសុខរកថាមិនត្រូវ
[ព្រះអើយ...អាកញ្ចាស់កូនប្រសារយើងមានចៅអោយយើងហើយ]អ្នកជាម្ដាយអររកនិយាយអីមិនចេញក៏ស្រែកប្រាប់ទៅប្ដីដែលនៅជិតនោះ
[ចឹងចាំ២~៣ថ្ងៃទៀតម៉ាក់ទៅលេងណា]
[បាទ]
[ម៉ាក់ដាក់ទូរសព្ទចុះហើយ]
[បាទ]
រាងក្រាសចុចផ្ដាច់ប្រពន្ធ័ទំនាក់ទំនងជាមួយម្ដាយ ហើយក៏ឆ្លៀតផ្ញើសារទៅប្រាប់មិត្តគេម្នាក់ផងដែល ព្រោះចង់អោយគេម្នាក់នោះច្រណែនខ្លួន។
Yubin:សួស្ដីអាសម្លាញ់!មានរឿងចង់ប្រាប់បន្តិចពេលនេះយើងមានកូនហើយ ពេលមកលេងយើងកុំភ្លេចទិញរបស់ផ្ញើកូនយើងផង...
បន្ទាប់ពីផ្ញើសារួចរាល់រាងក្រាសក៏ដាក់ទូរសព្ទចុះមកអង្គុយអង្អែលពោះប្រពន្ធ!!!
«អរគុណខ្លាំងណាស់អូនសម្លាញ់»
«អរគុណអ្វី?»រាងស្ដងដែលនៅលើអង្គុយសន្ដូកជើងលើសាឡុងក៏សួរ
«អរគុណអូនដែលមានកូនអោយបង....មែនហើយម៉ាក់ធ្លាប់ប្រាប់ថាមានកូនចឹងអោយបំប៉នអូនអោយបានច្រើនអូនចង់ញុំាអ្វីបងទៅរកមកអោយ»
«ចង់ញុំារបស់ផ្អែមៗ»
«បានៗចាំបងចេញពីធ្វើការល្ងាចនេះបងទិញមកអោយ»
«បងមានកម្លាំងវិញហើយបានទៅធ្វើការ»
«បងមានការងារសំខាន់ទើបត្រូវទៅ តាមពិតបងមិនចង់ទៅប៉ុន្នានទេបងចង់នៅជាមួយអូនច្រើនជាង»
«ហឹមបើបងមានកម្លាំងហើយទៅធ្វើការចុះ»
«បាន...បងទៅសិនហើយ»
«បាទជិះស្រួលបួល»ខ្ញុំដើរជូនគាត៊ដល់កន្លែងឡានមើលទៅទឹកមុខឡើងជូរហួញគឺមិនទៅធ្វើការទាល់តែសោះយ៉ាប់ណាស់
{អាសុីងហា៎យើងមានកូនហើយ មកលេងយើងកុំភ្លេចទិញ
របស់របរផ្ញើកូនយើងផង}រាងស្ដើងក៏បានផ្ញើសារប្រាប់
Fanxingដែលបើគេដឹងពីមាត់អ្នកផ្សេងគេប្រាកដជាខឹងទៀតហើយ

//ក្រុមហ៊ុនYB//
សម្លេងក្អួតចង្អោបន្លឺឡើងពេញបន្ទប់ធ្វើការ បានធ្វើអោយអ្នកកំពុងដើរចូលមកត្រូវបញ្ឈប់ដំណើរ ដើម្បីផ្ទៀងត្រចៀកស្ដាប់ខ្លាចថាខ្លួនស្ដាប់ច្រឡំ។
«ចាហ្វាយរបស់ឯងកើតអី»នារីវ័យក្មេងសម្រស់ស្រស់ស្អាតជាដៃគូរសហការរបស់អុីប៉ូ
«ចាហ្វាយកំពុងចាញ់កូនជំនួសអ្នកប្រុសចាន់»លោកយ៉ាងជាមនុស្សជំនិតរបស់រាងក្រាសវ័យ២៥ឆ្នាំ
«ចាន់កូនជំនួសប្រពន្ធ?»
«បាទ»
«ហាសហា...»Zoey Mengសើចឮខ្លាំងៗមិនសមសុភាពនារីសោះ ហើយក៏ដាក់ខ្លួនអង្គុយលើសាឡុង ហើយក៏បានឃើញមុខអ្នកដើរចេញពីបន្ទប់ទឹកមកដោយមានអ្នកគ្រា នាងកាន់តែអស់សំណើចជាងមុនព្រោះសភាពគេមើលមិនយល់តែម្ដងធ្លាប់តែជាតោកំណាចឥឡូវក្លាយជាឆ្មាទន់ខ្សោយ
«នាងមកធ្វើអី?»អុីប៉ូក្ដៅមុខែម្ដងពេលចេញពីបន្ទប់ទឹកមកឃើញម៉េងព្រោះ២នាក់នឹងជាដៃគូសហការមែនតែសម្ដីកាច់កុងគ្នាណាស់
«ខ្ញុំជិះកាត់ហើយក៏ឈានចូលមកលេងលោកបន្តិច តែបែរជាមកឃើញសភាពគួអោយសង្វេគរបស់លោកទៅវិញ»
នាងនិយាយបង្អាប់ទាំងនៅសើច
«គង់តែមានថ្ងៃទេនាង»
«គ្មានថ្ងៃនោះកើតឡើងទេ ខ្ញុំនៅម្នាក់ឯងសប្បាយជាងលុយចាយមិនខ្វះមិនចាំបាច់ទៅសុំអង្វរលុយអ្នកណាមក
ចាយ»នាងគ្រវាសសក់យ៉ាងហំហាន
«បានតែនិយាយ...ដល់ពេលវេលានាងប្រាកដជាមិននិយាយបែបនេះទៀតទេ»
«លោកជាគ្រូទាយ?»
«មិនមែន...តែខ្ញុំដឹង»

To be continued !!!!
Enjoy your Reading♂︎♂︎

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now