ភាគ៧:អាការៈចម្លែក❤️

Start from the beginning
                                    

//ម្ខាងទៀត//
«ចាហ្វាយកាលបានលែងដៃខ្ញុំ»
«អ៎ភ្លេច...ហេហេ មកពីដៃឯងកក់ក្ដៅពេកនឹងណា»
«ចាហ្វាយ....ទៅធ្វើការខាតការងារម៉ាព្រឹកហើយ»
«បាទ...»និយាយទៅ២នាក់នឹងមិនដឹងពីណាចាហ្វាយពីណាកូនចៅអោយប្រាកដទេ
ក្រុមហ៊ុនPFX Groupជាក្រុមហ៊ុនទីផ្សារដែលរកចំណូលបានរាប់លានក្នុងមួយឆ្នាំ។ឆ្នាំនេះគេមានគម្រោងផលិតទឹកផ្លែឈើថ្មី រសជាតិថ្មី ក្នុងឆ្នាំនេះដែលគ្រប់គ្នាពិតជាមានការមមាញឹកខ្លាំងមែនទែនដើម្បីសមិទ្ធផលមួយនេះ
«សួស្ដីចាហ្វាយ»បុគ្គលិកក្នុងក្រុមហ៊ុនអោនលំទោនគោរព
«ហឹមយ៉ាងមិចហើយ...នៅកន្លែងផលិត»Peixinសួរទៅមនុស្សជំនិតរបស់ខ្លួន
«បាទចាហ្វាយធម្មតាទេ ពួកយើងពិតជាខំប្រឹងណាស់ដើម្បីអោយលឿនតាមដែលចាហ្វាយចង់បាន»
«ល្អយើងចូលចិត្តបែបនេះ»
«បាទ....»
«អាសុីង....»
«អ៎ចាហ្វាយ លេខាសុីងគាត់ទៅពិនិត្យមើលកន្លែងផកសេងបាត់ហើយ»
«ទៅណាទៅណីអត់ហាមាត់ម៉ាម៉ាត់ អាណាចាហ្វាយ
អាណាកូនចៅអោយប្រាកដនឹង»Peixinដើរចូល
ការិយាល័យទាំងក្ដៅចិត្ត

អ្នកនៅក្នុងក្រុមហ៊ុនចូលចិត្តFanxing ណាស់ព្រោះមានតែគេទេដែលអាចបង្រ្កាបចាហ្វាយផ្ដាច់ការម្នាក់នេះបាន ពីមុនក្នុងក្រុមហ៊ុនធ្វើការ៨ម៉ោង ចូលម៉ោង៧តាយឺត១នាទីកាត់ប្រាក់ខែគ្នាស្ទើតែពាក់កណ្ដាល ការងារដាក់អោយធ្វើកំណត់ពេលច្រើនបំផុត៣ថ្ងៃ បើមិនហើយដេញចេញ តែតាំងពីFanxingចូលមកហាក់បានផ្លាស់ប្ដូរទម្លាប់
អាក្រក់ទាំងនោះ!!!!
//ត្រឡប់មកមន្ទីរពេទ្យ//
«អ្នកប្រុស»អាហាវបើកភ្នែកតិចៗមើលឃើញព្រាលៗស្មានថាចាន់នៅអង្គុយពីមុខខ្លួន
«ឯងមិនអីទេហេស មានឈឺត្រង់ណាទៀតដែលទេ»
"ទេមិនមែនអ្នកប្រុស"
«ចាន់គេសម្រាកនៅបន្ទប់ក្បែរនេះឯងមិនបាច់បារម្ភពីគេទេ បារម្ភពីខ្លួនឯងទៅ»រាងក្រាសឃើញទឹកមុខក៏ប្រាប់តែម្ដង
«ខ្ញុំចង់ទៅមើលអ្នកប្រុស»ហាវក្រោកភ្លាមៗ
«ឯងសម្រាកទៅចាន់គេមិនកើតអីធ្ងន់ធ្ងរដូចឯងនោះទេ»
«........»គេមិនមាត់ហើយងាកមុខទៅម្ខាង
«ថ្ងៃក្រោយកុំធ្វើរឿងឆ្កួតៗបែបនេះទៀត»
«គ្រាន់តែជួយមនុស្សដែលខ្លួនស្រឡាញ់គេហៅថាឆ្កួតហ៎»
«យើងមិនមែនមកឈ្លោះជាមួយឯងទេ»
«ខ្ញុំមិនត្រូវការអ្នកមើលថែរអីទេ អញ្ជើញទៅវិញទៅ»
«ហឹមរឹងក្បាលណាស់បង់ស្មង់ប៉ុន្នឹងហើយនៅរឹងទៀត»
«ត្រូវហើយ បើលោកប្រុសគ្មានការអីជាមួយខ្ញុំទៀតទេ
ទៅវិញទៅ»ខ្ញុំនិយាយមិនមើលមុខគាត់
«ហា៎....»គាត់អោនមកបឺតមាត់ខ្ញុំយ៉ាងយូរ
«ហឹក...ហឹក...»ខ្ញុំមិនរុញគាត់ចេញហើយក៏មិនតបតវិញ
បង្ហូរទឹកភ្នែកយំលាក់សម្លេង
«ខ្ញុំដឹងហើយហេតុអីក៏លោកមិនចង់អោយខ្ញុំស្លាប់នោះ ព្រោះខ្ញុំជារបស់កំដតណ្ហារបស់លោក»ខ្ញុំនិយាយចំអកអោយខ្លួនឯងនិងឌឺប្រុសម្នាក់នេះទឹកភ្នែកក៏មិនឈប់ហូរដែរ
«បើដឹងខ្លួនហើយថ្ងៃក្រោយកុំធ្វើរឿងឡប់ៗអញ្ចឹងទៀត»
គាត់ថាហើយដើរចេញពីបន្ទប់បាត់
ខ្ញុំដេកបង្ហូរទឹកភ្នែកជីវិតខ្ញុំយ៉ាប់ដល់ថ្នាក់នេះ។
«អាហាវ...ឯងភ្ញាក់ហើយហេស»រាងស្ដើងដើរចូលមកក្នុងបន្ទប់បន្ទាប់ពីChengចេញបាត់មួយស្របក់
«អ្នកប្រុស...អ្នកប្រុសកើតអីដែលទេ?»
«អាចម្កួតហាវ...ឯងដេកលើគ្រែបង់ស្ម៉ង់ប៉ុន្នឹងហើយនៅបារម្ភពីអ្នកដទៃទៀត»
«ខ្ញុំមិនកើតអីធ្ងន់ធ្ងរទេ អោយតែឯងមិនត្រូវរបួសល្អហើយ»
«ប៉ុន្នឹងហើយមិនធ្ងន់ធ្ងរទៀត អ៎ហើយព្រឹកមិញអាសុីងក៏វាមកមើលឯងដែល»
«បាទ...ហើយម្សិលម្ងៃវាក៏មករកឯងដែលតែឯងនៅមន្ទីរពេទ្យ»អាហាវ
«វាថាពេលវាទំនេរបានវាមកទៀត គិតទៅអានឹងវារវល់ណាស់ឥឡូវ»
«មែនហើយ...វាធ្វើជាលេខាម្ចាស់ក្រុមហ៊ុនPFXមួយទាំងមូល»
«បានហើយឈប់និយាយរឿងគេទៅប្រហែលឯងឃ្លានហើយ ខ្ញុំតេប្រាប់ប៉ូអោយទិញអីមកសិន»

ស្អែកឡើងពួកគេក៏ចេញពីពេទ្យ តាមពិតអាហាវត្រូវនៅ២~៣ថ្ងៃទៀតតែគេទទូចចង់ចេញចាន់ឃាត់មិនឈ្នះក៏យល់ព្រម!!!

កន្លះខែក្រោយមក....
អាហាវតែងតែទៅជួបChengរាល់ថ្ងៃព្រោះគេគ្មានជម្រើស
ពេលខ្លះChengក៏នាំដើរលេង ធ្វើរឿងនោះជាមួយគ្នាតែក៏ទន់ភ្លន់មិនសូវបង្ខំប៉ុន្នានទេ វាជាអាថ៌កំបាំងគ្មានអ្នកណាដឹង ទោះចាន់សង្ស័យតែគេមិនសួរនាំ
ថ្ងៃមួយ~~~
«ប៉ូបងមកផទះវិញលឿនមេស»
«អួក...អួក...»រាងក្រាសចូលដល់ក្នុងភ្លាមរត់ទៅបន្ទប់ទឹក
ភ្លេត
«បងកើតអីនឹង»រាងស្ដើងរត់តាមមកអង្អែលខ្នងអោយ
«បងមិនដឹងដូចគ្នា មិនស្រួលតាំងព្រឹកសង្ស័យមិនបានញុំាអីព្រឹកមិញហើយ»រាងក្រាសងាកមកតប
«ព្រឹកមិញអូនបានខ្ចប់អាហារអោយបងហើយតា»
«បាទតែបងរវល់ពេកគ្មានពេលញុំា»
«គ្រាន់ឆ្លៀតញុំាបន្តិចក៏គ្មានពេលអោយចឹងចោះ»
«កើតអីអ្នកប្រុស»
«អ៎គឺលោកប្រុសអ៊ំនឹងរវល់ពេកអត់ញុំាអាហារពេលព្រឹកឡូវក្រពះធ្វើទុក្ខ»ចាន់ឌឺថែម
«មោះៗចាំអ៊ំយកអីអោយញុំាហើយលេបថ្នាំ»
«បាទអរគុណអ៊ំ មិនដូចអ្នកខ្លះទេមិនជួយហើយថាអោយទៀត»អុីប៉ូដើរចេញពីបន្ទប់ទឹក
«ចុះអាហាវបាត់ទៅណា»
«អើ...គេ..» "ទៅណាអញ្ចេះអញបាត់តាំងព្រឹកអត់ប្រាប់ម៉ាម៉ាត់ផង"រាងស្ដើងកំពុងគិតរកលេសកុហក
«អ៎...គេទៅជួបអាសុីងបាត់ហើយ»
«អឹម...ទៅយូរនៅ»
«ទឹមតាទៅ» កាហាវហាមកវិញលឿនមកៗអញជួយលែងបានឡូវហើយ
«តែអ៊ំ...»
«អ៊ំហាមោះចាំខ្ញុំជួយ»ខ្ញុំកាត់សម្ដីគាត់ភ្លាមៗព្រោះដឹងថាគាត់និយាយអី
រសៀល....
Damn អាកាហាវស្មានឹងហើយអត់ទាន់មកវិញទៀតតេទៅមិនដែលចូលម៉ង់!!
«ប៉ូបងយ៉ាងម៉េចហើយ»
«បង...អស់កម្លាំងណាស់»
«តោះទៅពេទ្យទៅ»
«មិនអីទេបន្តិចទៀតលែងអីហើយ»
«មើលទៅបងដូចមិនល្អសោះ»
តាំងពីរសៀលដល់ល្ងាចរាងក្រាសដេកលើគ្រែរហូតមិនក្រោកទៅណានេះជាលើកទី១ហើយដែលខ្លួនគ្មានកម្លាំងកំហែងដល់ម្លឹង...
«បងយ៉ាងម៉េចហើយ»ចាន់ដើរចូលក្នុងបន្ទប់ដោយក្នុងដៃ
មានថាសអាហារចូលមកជាមួយ
ពេលបានឮសម្លេងមនុស្សជាទីស្រឡាញ់របស់ខ្លួនភ្នែកដែលបិទដេកតែដេកមិនលក់ក៏បើកឡើង ហើយកម្រើកខ្លួនក្រោកមកផ្អែកនឹងក្បាលគ្រែ។
«បងមិនអីទេ»
«ប៉ូអូនគិតថាយើងទៅពេទ្យល្អទេ អូនបារម្ភពីបងមើលបង
ចុះស្លេកដូចមនុស្សគ្មានឈាម»ចាន់ដាក់ខ្លួនអង្គុយក្បែរហើយឈ្លីក្បាលហើយអុីប៉ូថ្នមៗ
«តែបងមិនចង់ទៅទេ»
«ចឹងអូនតេហៅពេទ្យមកល្អទេ»
«បង...»
«បានហើយសម្រេចតាមអូនចុះ ញុំាអាហារសិនទៅអូនទៅនិយាយទូរសព្ទ»ថាហើយចាន់ក៏ដើរទៅនិយាយខាងក្រៅបន្ទប់

To be continued!!!
Enjoy your Reading♂︎♂︎

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now