ភាគ27

1.7K 50 0
                                    

    //ទឺងៗ!//
     សំឡឹងទូរសព្ទរបស់ជីមីនបានរោទិ៍ឡើង ធ្វើអោយជីមីនគេពិតជាធុញថប់ខ្លាំងណាស់កាងារក៏ធ្វើមិនចេញគាំងខួរតែម្តង  ស្មយកស្មាញនិងការងារខ្លាំងណាស់ហើយនៅរឿងបារម្ភពីសុវត្ថិភាពនាងទៀត
    < អាឡូចៅហ្វាយ>សំឡេងកូនចៅរបស់គេនៅឯងក្រៅប្រទេសមើលទៅដូចជាភ័យស្លន់ស្លោរខ្លាំងណាស់ ធ្វើជីមីនចងចញ្ជើមចូលគ្នានៅទីនោះមានបញ្ហាអីឬ ជីមីនក៏ព្យាយាមរងចាំស្តាប់
    « មានបញ្ហាអីឬ មិចក៏ស្លន់ម្លេស»
    <គ..គឺ ..អោយខ្ញុំសុំទោសផងចៅហ្វាយដែលធ្វើការមិនបានល្អ >
    « និយាយមក....កើតស្អី»ជីមីនចាប់ផ្តើមចាប់ជំរិតកូនចៅគេឲនិយាយ
    <គ..គឺ គ្រឿងពេជ្រដែលត្រូវបញ្ជូនទៅកូរ៉េនៅថ្ងៃស្អែក ត្រូវចោរប្លន់អស់ហើយចៅហ្វាយ ខ្ញុំសុំទោសដែលធ្វើការមិនបានល្អ >
    « ប្លន់ហេរ??»ជីមីនស្តាប់ហើយស្ទើរតែគាំង អាណាថ្លើមធំម្លេសហ៊ានមកប្លន់គ្រឿងពេជ្ររបស់យើង..នេះមិនមែនតិចទេឡើងវាគឺច្រើនទឮណាស់មួយពាន់គ្រាប់ឯណោះ
    <តែខ្ញុំចាប់បានកូនចៅវា កំពុងតែសាកសួរតែវាមិនព្រមប្រាប់សោះចៅហ្វាយ>កូនចៅជីមីននិយាយដោយរអាៗខ្លាចតែត្រូវចៅហ្វាយខ្លួនសម្លាប់ខ្លួនខ្លាំងណាស់ ដឹងហើយថាគេកាចប៉ុណ្ណាពេលគេខឹង
    «បាន !ទុកអោយយើង! »ជីមីននិយាយហើយក៏ចុចបិទប្រញាប់ខលទៅកូនចៅគេដែលជាអេនយ៉ាងប្រញាប់
    « អាអេន រៀបចំជើងយន្តហោះអោយយើងជាបន្ទាន់» និយាយចប់ក៏ប្រញាប់ចុចបិទដោយមិនទុកឪកាសអោយអ្នកខាងនោះនិយាយបន្តិចសោះ...រួចរហ័សខលទៅកាន់អេនម្តង
    « អាណាក៏ហ៊ានម្លេស មកប្លន់ពេជ្រយើង...ហឹស ប្រាកដជាអាជុងហ៊ូរនោះហើយ យកប្រពន្ធយើងមិនបានចង់មកលេងល្បិចបែបនិងចឹងផងហេរ អាថោទាប យើងនិងប្រដៅឯងអោយដឹងដៃតែម្តង»ជីមីននិយាយហើយប្រញាប់យកអាវមកពាក់និងអាលបានចេញទៅជប៉ុនចង់ដឹងណាស់ថាមិចក៏វាហ៊ានម្លេះ គេជឿរជាក់ថាវាជាស្នាដៃរបស់ លី ជុងហ៊ូ
   ___________
      ក្រាក!//
      សំឡឹងបើកទ្វាដោយដៃជីមីនបានបន្លឺឡើងថើរៗខ្លាចអ្នកខាងក្នុងភ្ញាក់ ជីមីនដើរតិចៗ ទៅរកនាងតូចដែលគេងនៅនិងគ្រែក្បាលនៅឯងចុងជើង ដេកសឹងតែធ្លាក់ពីលើគ្រែ ឃើញហើយស្ទើរតែគាំងតែយ៉ាងណាក៏ត្រូវតែទម្លាប់បើនាងចរឹកចឹងហើយ ជីមីនងើបទាញនាងថ្នមៗ អោយនាងដេកអោយបានស្រួលសមជាស្រីនិងគេ
     « ឆេយ៉ុងហា បងត្រូវទៅប្រទេសក្រៅមួយរយៈអូន មើលថែរខ្លួនឯងផងណា បងអត់បាននៅក្បែរទេ សង្ឃឹមថាអូនមិនចឹងទៅចោះដែលបងប្រើវិធីដលម្បីប្រាប់អូន ព្រោះបងមិនចង់ឲអូនចូលទៅក្នុងប្រលូកនោះឡើងវាគ្មានសុវត្ថិភាពសម្រាប់អូន អូននៅផ្ទះជារឿងល្អបំផុត!» ជីមីនយកដៃអង្អែលក្បាលហើយនិយាយទាំងមិនដាច់ចិត្តគេមិនដឹងយ៉ាងមិចទេ មានអារម្មណ៍ថាដូចគេនិងនាងជិតចាកចេញពីគ្នាលេងបានៅក្បែរគ្នាអុីចឹង អារម្មណ៍ក៏ចេះតែមិនស្រួលក្នុងចិត្តខ្លាចថានាងមានបញ្ហាអី..ជីមីនអោនមុខទៅថើបបូរមាតស្តើងរបស់នាងថើរៗ
     « កុំសូវចេញក្រៅពេកដឹងនៅ? ញុំាបាយអោយទៀងពេលវេលា... មិនយូរទេពេលបងនិងដោះស្រាយចប់បងនិងមករកអូនវិញហើយ បងនិងសន្យាថានិងមកវិញធ្វើជាប្តីដ៏ល្អនិងផ្អែមផ្ហែមតាមដែលអូនចង់បាន បងនិងធ្វើឲអូក្លាយជាមនុស្សស្រីដ៏គ្រប់គ្នាច្រណែន!  ជុបៗ សុបិន្តល្អប្រពន្ធបង បងមិនបាននៅចាំលាអូនពេលអូនភ្ញាក់ទេ លាសិនហើយ ជុបៗ»ជីមីននិយាយដោយផ្តិតលើបបូរមាត់នាងជាការផ្តាំផ្ញើរប្រាប់អ្នកដែលដេកលក់ដូចខ្មោចងាប់ បើសិនជានាងភ្ញាក់នាងនិងអង្វរគេទៅទាល់បានហើយ តែនេះនាងគេងលក់ហើយគ្មានដឹងខ្យល់អីទេ !ជីមីនងើបឈរដើរចេញទៅទាំងងាកមើលក្រោយរហូតវាដូចជាការចាកចេញដែលមិនអាចបានជួបគ្នាម្តងទៀត មនុស្សកំពុងតែពេញស្រឡាញ់ចាកចេញភ្លាមៗបែបនេះពិបាកទទួលយកណាស់!
     « តោះ !»ជីមីនដើរចេញពីភូមិគ្រឹះរបស់ខ្លួនតម្រង់ទៅឡានដែលហុងបើកចាំទទួល ជីមីនងាកមើលភូមិគ្រឹះសម្លឹងមើលទាំងចិត្តមិនដាច់ មិនដឹងថាយ៉ាងមិច ដូចជាមិនចង់ចាកចេញពីទីនេះទាល់តែសោះ ចង់យកនាងទៅជាមួយប៉ុន្តែនៅទីនោះវាគ្រោះថ្នាក់ខ្លាំងណាស់ មានតែនៅផ្ទះទេសុវត្ថិភាពល្អ
     « បាទចៅហ្វាយ»ជីមីនចូលក្នុងឡាន អេនក៏ប្រញាប់ចូលក្នុងឡានដើម្បីទៅកាន់ប្រលានយន្តហោះតែម្តង
     « យកមនុស្សមកមើលថែរឆេយ៉ុងអោយបានល្អ ហាមកុំអោយនាងចេញទៅក្រៅអោយសោះ ...ហាម....ទាល់តែយើងមកវិញចាំអោយនាងចេញ បើនាងរឹងចចេសបិទទ្វារចាក់សោរទៅ »ជីមីនផ្តែរផ្តាំទៅកូនចៅរបស់ខ្លួនអោយមើលនាងអោយបានដិតដល់ហាមមិនអោយចេញទៅក្រៅជាដាច់ខាតខ្លាចថាមានពួកអាឆក់ប្លន់ចាប់យកនាងទៅ បើគេមកមិនទាន់អីទៅនាងច្បាស់ជាចប់មិនខាន ចេះតែបារម្ភៗទៅព្រោះនាងរពឹសណាស់នៅមិនដែលស្ងៀមចង់តែចេញ មិនដែលគិតពីសុវិត្ថិភាពខ្លួនឯងសោះ គេចង់យកនាងទៅណាស់តែមិនអាច បើគេយកនាងទៅនាងប្រាកដជាទោងទារគេទៅកន្លែងគ្រោះថ្នាក់នោះដែលហើយចឹងក៏សម្រេចថាចាកចេញទាំងមិនប្រាប់បែបនេះតែម្តង
     « បាទចៅហ្វាយ»
      ប្រហែល10នាទីឡានទំនើបរបស់គេក៏បានឈប់នៅមុខប្រលានយន្តហោះដែលជាយន្តហោះផ្ទាល់ខ្លួនរបស់គេ ហុងទាញទ្វាបើកអោយចៅហ្វាយខ្លួនក៏ឃើញអ្នកយាម7-8នាក់យាម ក្បែរខ្លួនគេ ជីមីនមិនសាំញុំាយូរក៏និយាយបង្ហើបពាក្យចុងក្រោយមុននិងចាកចេញ
      « មើលថែរនាងអោយបានល្អ បើនាងមានបញ្ហាអីច្បាស់ជាមានរឿងជាមួយយើងមិនខាន»ជីមីននិយាយដោយភ្នែកមុតធ្វើអោយហុងអោនគំនាបស្តាប់ទាំងរអាក្នុងចិត្តដោយឃើញអត្តចរឹករបស់ចៅហ្វាយគេពិតជាហួងហែងនាងនិងការពារនាងណាស់នរណាប៉ះក៏មិនបាន នាងពិតជាសំណាងណាស់ដែលបានប្តីតាមចិត្តគ្រប់យ៉ាងមិនហ៊ានធ្វើអ្វីលើសលប់ ត្បិតថាគាត់សោះកក្រោះតែក៏ខ្វល់ខ្វាយនាងពីក្រោយខ្នងជានិច្ច
      « បាទចៅហ្វាយ ធ្វើដំណើរដោយសុខសន្តិភាព»ជីមីនងក់ក្បាលហើយដើរចូលយន្តហោះ ដោយមានពួកអង្គរក្សឈរមើលរហូតចូលក្នុងយន្តហោះបាត់ស្រមោល
     _____
    //ក្រោក!//
    សំឡេងបើកទ្វាបង្អួចតិចៗដោយខ្លាចអ្នកម្ខាងទៀតបានលឺ ...គេខំព្យាយាមទាញទ្វាបង្អួចទាំងលំបាកលំបិនសំណាងហើយដែលបានជណ្តើរបើឡើងមកដោយមិនមានជណ្តើរច្បាស់ជាធ្លាក់ទៅវិញហើយ ចុងក្រោយក៏ទាញបង្អួចនោះបានសម្រេចដោយអ្នកខាងក្នុងមិនបានលឺអី តែអ្នកខាងក្រៅភ័យឡើងបែកញីសចោកខ្លួនហើយ ខ្លាចមានគេមកឃើញច្បាស់ជាស៊យធំហើយ
    « អ៊ឹប!..ជុ..... ជុ....» ជុងហ៊ូក៏លោតឡើងចូលបន្ទប់នាងតូច ក៏ឃើញនាងតូចដេកលក់យ៉ាងស្រួលដេកបែរមកចំហៀងពន្លឺព្រះចន្ទចាំងមកពេញផ្ទៃមុខនាងតូច មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់រហូតដល់គេជញ្ជាក់មាត់សម្លឹងមើលសម្រស់នាងតូចដែលដេកលក់មិនដឹងខ្យល់!អី មុខមាត់ស្អាតលើសគេជួបកាលពីថ្ងៃនោះទៀត ទៅទៀតឃើញហើយឥតសរសើរមិនបានបើសម្រស់ស្រស់ស្អាតយ៉ាងនេះមុខមាត់គួរអោយចង់ថ្នាក់ថ្នមខ្លាំងណាស់ ចឹងតើបានជាអាមីនវាគម្រាមសម្លាប់ទាំងពូជ ជួយមិនបានទេប្រពន្ធហែងស្អាតខ្លាំងណាស់
    « ហឹម..ក្លិនក្រអូបណាស់លោកអើយ» ជុងហ៊ូក៏ដើរជុំវិញគ្រែគេងរបស់នាងតូចហើយក៏អោនមកជិតបន្តិចហិតក្លិនក្រអូបសាយភាយចេញពីខ្លួនរបស់នាងគឺថាឈ្លក់វង្វេងណាស់ក្លិនក្រអូបណាស់
    « អឹម ហឹម.. ស្អាតពិតមែន!» ជុងហ៊ូសម្លឹងមើលនិយាយសសើរមិនដាច់ពីមាត់នៅសម្រស់របស់នាងតូចនោះ មុននិងទាញនាងតូចបែរមករកខ្លួនថើរៗ រួចយកដៃមួយចំហៀងក្រសោបកញ្ចីកររបស់នាងនិងម្ខាងទៀតលូកចូលក្នុងភួយដើម្បីបីនាង គ្រាន់តែបានស្ទាបសាច់ភ្លៅនាងបន្តិច គឺថាប្រលឹងហោះដល់ថាននរកទៅហើយ ទន់ល្អណាស់គួរអោយចង់ប៉ះពាល់
    « អួយ !សាច់ទន់ល្អណាស់ព្រះអើយ បើបាន...ហឹមមិនដឹងល្អយ៉ាងណាទេ»ជុងហ៊ូចាប់បីនាងតូចហើយលិតមាត់លិតករនៅរូបរាងកាយនាងតូចពិតជាស្រស់ស្អាតខ្លាំងណាស់ឃើញហើយសឹងតែទប់អារម្មណ៍មិនចង់ជាប់
    « ហឹម..អាយ..ឯងជាអ្នកណា ..!ផឹប!»ដោយសារតែថ្លង់និងសំឡេងមនុស្សក្បែរត្រចៀកនាងពេកនាងតូចសម្រេចចិត្តថាបើកភ្នែកមកតិចៗមុនដំបូងគិតថាជីមីនអ្នកមករកខ្លួនទាំងកណ្តាលយប់ហើយក៏ស្រងំអោយគេចាប់បីមិនដឹងច្បាស់ថាជានរណានៅពេលដែលស្តាប់សំឡេងក៏កាន់តែបញ្ជាក់ថាមិនមែនជាប្តីនាងឡើយ នាងតូចចាប់ផ្តើមរើខ្លួននិងប្រញាប់ស្រែករកជំនួយតែក៏ត្រូវបុរសមិនស្គាល់មុខនោះដល់ពោះរបស់នាងមួយទំហឹងចុកអួលរហូតដល់ចំហមាត់សន្លប់ភ្លាមៗព្រោះតែទប់នៅកម្លាំងប្រុសម្នាក់នេះមិនបានឡើង តាំងពីកើតមកគ្មានពីណាដែលហ៊ានវាយពោះនាងបែបនេះឡើយគឺហួលខ្លាំងណាស់
    « សំឡេងពិរោះល្អណាស់ ថ្ពាល់នាង! ជុបៗ!»ជុងហ៊ូដោយឃើញនាងសន្លប់បាត់ហើយក៏ញញឹមចុងមាត់មុននិងសម្លឹងមើលថ្ពាល់របស់នាងដោយអត់ទ្រាំមិនបាន គេផ្តិតបបូរមាត់របស់ខ្លួននៅលើថ្ពាល់របស់នាងដើម្បីស្រង់យកក្លិនពីថ្ពាល់ក្រអូបរបស់នាង មួយខ្សឺតហើយចង់បានមួយខ្សឺតទៀតប៉ុន្តែឪកាសពេលនេះវាមិនសមស្របឡើងគេត្រូវធ្វើយ៉ាងណាចាកចេញពីផ្ទះនេះអោយផុតសិន
    « នាងស្រាលខ្លាំងណាស់....»ជុងហ៊ូនិយាយហើយក៏ដាក់នាងលើស្មារបស់ខ្លួនដើម្បីងាយស្រួលក្នុងកាចុះជណ្តើរជាង ជុងហ៊ូក៏ប្រញាប់ប្រញាល់ចុះយ៉ាងលឿនតាមដែលអាចធ្វើបានព្រោះខ្លាចគេមើលឃើញ បើនិយាយពីកាមេរ៉ាវិញគេផ្តាច់ប្រព័ន្ធជុំវិញទីធ្លាអស់ហើយតែខ្លាចតែមានមនុស្សមកឃើញតែប៉ុណ្ណោះមុននិងមកនេះគេរៀបគំរោងបានយ៉ាងស្អាត គ្រាន់តែជីមីនចេញផុតភ្លាមគេក៏ប្រញាប់ចាក់សោរចូលតាមខាងក្រោយដែលកៀនម្ខាងនៃភូមិគ្រឹះហើយចំនិងបង្អួចបន្ទប់នាងតូចទៀត ហើយក៏គ្មានពីណាដើរចេញចូលឡើយតាំងពីអើយ សូម្បីតែអ្នកយាមផ្នែកម្ខាងបន្ទប់នាងតូចក៏គ្មាន ពិតជាធ្វេសប្រហេសពិតមែនហើយ
    « ចៅហ្វាយអោយលឿនមក ខ្ញុំឃើញអ្នកយាមកំពុងមកហើយចៅហ្វាយ» ជុងហ៊ូដែលកំពុងតែចុះពីកាំជណ្តើរប្រញាប់រត់តម្រង់ទៅទ្វាដែលស្តុកនោះដែលវានៅពីក្រោយបន្ទប់របស់នាងតូចតែម្តង ជុងហ៊ូដោយលឺកូនចៅខ្លួននិយាយបែបនេះក៏ប្រញាប់រួចអោយផុតពីទ្វាភូមិគ្រឹះនេះបានសម្រេចដូចបំណង ដោយមានកូនចៅគេបើកឡានមកឈប់ស្រាប់ជុងហ៊ូដាក់នាងតូចក្នុងឡានរួចបានគេចូលតាមក្រោយ ទាំងស្នាមញញឹមរីកពេញថ្ពាល់នៅពេលដែលយកនាងមកក្បែរទ្រូងបានសម្រេច គេក្រឡេកមើលនាងតូចដែលសន្លប់បាត់បង់ស្មារតីនោះផ្អែកក្បាលនៅនិងទ្វា រួចទាញនាងមកផ្អែកលើស្មារខ្លួនទាំងញញឹមបាត់មាត់មិនជិតបេះដូងរីកមាឌកាន់តែធំទៅធំៗគេមិនដែលជាប់ចិត្តជាប់ស្នេហ៍អ្នកណាគេពីមុនមកឡើយនាងជាមនុស្សដំបូងដែលធ្វើអោយគេធ្លាក់ក្នុងអន្លង់ស្នេហ៍បានភ្លាមៗដោយមិនចាំយូរ
    «ហូ...រួចខ្លួនហើយ.. បើកអោយលឿនជាងនេះទៅ...នាងស្អាតណាស់»ជុងហ៊ូញញឹមទាំងច្របាច់ថ្គាមរបស់នាង កូនចៅរបស់គេដែលឃើញចៅហ្វាយខ្លួនទៅលួចចាប់ប្រពន្ធគេបែបនេះក៏ពុំសូវពេញចិត្តប៉ុន្មានទេកាលយកប្រពន្ធគេមកមិនដឹងថាប្តីគេមានប្រតិកម្មយ៉ាងណាទេបើបានដឹងថាប្រពន្ធត្រូវបានគេឆក់យក ទាំងប្រើអំពើថោកទាបដើម្បីបានមកក្បែរខ្លួន
    « បាទ ចៅហ្វាយ»
    « នាងស្អាតខ្លាំងណាស់ អាលឹក!ឃើញក្នុងរូបស្អាតមួយកំរិតនៅខាងក្រៅដូចទេពធីតាអុីចឹង!» ជុងហ៊ូគេពិតជាឈ្លក់វង្វេងនិងសម្រស់នាងខ្លាំងណាស់ដូចដាក់ស្នេហ៍ ជុងហ៊ូអោនៗទៅជិតបបូរមាត់សុីជម្ពូររបស់នាង ដែលឃើញហើយសឹងតែទប់អារម្មណ៍មិនបាន មិនដឹងថានិយាយយ៉ាងមិចចង់ប្រាប់ថាលើសពីស្អាតទៅទៀត
//ផឹប!!//
    «វាយ៉ាងមិចហែង អាចេម!» ជុងហ៊ូគឺខឹងក្រឺតនិងកូនចៅរបស់ខ្លួនណាស់គេបិសនិងបានភ្លក្សតសជាតិមាត់របស់នាងទៅហើយ
     « គ..គឺ សត្វឆ្កែវាឆ្លង់កាត់ ខ្ញុំក៏ចាប់ហ្វ្រាំង សុំទោសផងចៅហ្វាយ» ជុងហ៊ូធ្វើមុខធុញដាក់គេ.... ឡានក៏ចេះតែបើកទៅមុខរហូត ទៅដល់ភូមិគ្រឹះលី
     « ម៉ាក់!»ជុងហ៊ូក៏ស្រែកហៅម្តាយខ្លួនដែលអង្គុយនៅនិងសាឡុងរងចាំគេទាំងចិត្តអន្ទះសារក្នុងចិត្តខ្លាចក្រែងគេធ្វើបាបកូនប្រុសគាត់ឬមានបញ្ហាអីចេះតែបារម្ភទៅព្រោះយើងទៅចាប់ប្រពន្ធគេផង
     « ជុងហ៊ូ!»អ្នកស្រីលីញញឹមទាំងសប្បាយចិត្តពេលឃើញកូនប្រុសខ្លួនសុខសប្បាយនិងក្នុងដៃបីស្ត្រីដ៏ស្រស់ស្អាតច្បាស់ណាស់ថាជានាងតូចឆេយ៉ុងនោះហើយធ្វើអោយគាត់កាន់តែរំភើបមួយកំរិតទៀតនៅពេលដែលបានឃើញនាងតូច ជុងហ៊ូញញឹមទៅម្តាយខ្លួនទាំងសប្បាយចិត្ត ពេលនេះចំណីមកដល់ក្នុងដៃហើយ
     « ម៉ាក់ ខ្ញុំយកនាងមកតាមបំណងរបស់ម៉ាក់ហើយ»
     « ល្អណាស់កូនប្រុសម្តាយ.... អង្គុយសិនមក»អ្នកស្រីញញឹមមុននិងទាញដៃកូនប្រុសអោយមកអង្គុយនិងដាក់នាងអោយគេងនិងសាឡុងអោយបានស្រួលបួល
    

លង់ស្នេហ៍ភរិយា|( complete✓)Tahanan ng mga kuwento. Tumuklas ngayon