រឿងស្នេហ៍តែអូន💕

Start from the beginning
                                        

+Office~~

រាងតូចនឹងរាងក្រាស់មកដល់ក្នុងបន្ទប់ធ្វើការរាងក្រាស់ក៏ទៅអង្គុយនៅនឹងតុចំណែករាងតូចក៏ដើរតាមពីក្រោយព្រោះមិនដឹងថាត្រូវធ្វើអី

<<Awwww ហើយដើរតាមយើងធ្វើអី>>ជុងគុក សម្លឹងមើលទៅមុខរាងតូចមិនដាក់ភ្នែក

<<មកពីលោកមិនបានប្រាប់ខ្ញុំថាត្រូវធ្វើអីទេ>>ហូប៊ី និយាយទាំងឱនមុខចុះព្រោះមិនហ៊ានប្រសព្វមុខជាមួយនឹងរាងក្រាស់នោះទេព្រោះគេដឹងថារាងក្រាស់មិនចូលចិត្តគេនោះទេ

<<ទៅអង្គុយលើសាឡាងមួយកន្លែងអង្គុយឲ្យស្ងៀមរហូតដល់ខ្ញុំចេញពីធ្វើការ>>ជុងគុក និយាយប្រាប់មួយៗច្បាស់ៗ

<<បាទ...>>ហូប៊ី ឆ្លើយហើយក៏ដើរទៅអង្គុយលើសាឡុងមួយកន្លែងមិនហ៊ានសូម្បីតែកម្រើក

មួយសន្ទុះក្រោយមករាងតូចអង្គុយយូរក៏ចាប់ផ្ដើមឈឺបត់ជើងតូចព្រោះតែញ៉ាំទឹកមួយថ្ងៃហើយគេមិនបានធ្វើអ្វីក្រៅពីញ៉ាំទឹកនោះទេ

<<អើ...លោកអា៎~~>>ហូប៊ី ហៅរាងក្រាស់ដោយសម្លេងស្រាលស្រទន់ ទម្រាំតែដាច់ចិត្តហៅគឺត្រូវគិតរាប់ម៉ោង

<<យ៉ាងមិច?!>>ជុងគុក ឆ្លើយដោយភ្នែកកំពុងតែសម្លឹងមើលមកកំព្យូទ័រ

<<គឺ...ខ្ញុំចង់សួរថាបន្ទប់ទឹកនៅកន្លែងណា>>ហូប៊ីសួរដោយសម្លេងញ័រព្រោះខ្លាចត្រូវបន្ទោស

<<ក្នុងបន្ទប់នេះក៏មានបន្ទប់ទឹកដែលមិចក៏មិនចូលទៅចាំបាច់សួររកបន្ទប់ទឹកខាងក្រៅធ្វើអី>>ជុងគុក ដកភ្នែកពីកុំព្យូទ័រសម្លឹងមើលមករាងតូចដោយមុខមាំ

<<គឺ...ខ្ញុំខ្លាចលោកមិនឲ្យប្រើ>>ហូប៊ី ពេលនេះរាងតូចបែកញើសជោកថ្ងាស់ទៅហើយ

<<អ្នកណាថាខ្ញុំមិនឲ្យប្រើ?!>>ជុងគុក សួរស្របពេលដើរមកជិតរាងតូច

<<គឺខ្ញុំគិតខ្លួនឯង>>ហូប៊ីរាងតូចទាំងឱនមុខចុះ(កូនឯងខ្លាចគេម្ល៉េះកូនម្ដាយ)

<<លើកក្រាយកុំចេះតែគិតខ្លួនឯងមានរឿងអីត្រូវតែសួរ>>ជុងគុក ឈរដាក់ដៃទាំងពីរចូលក្នុងហោប៉ាវខោសម្លឹងទៅកាន់រាងតូច

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now