<<ហូប៊ី...ឯងឆាប់មកណែនាំខ្លួនទៅ>>លោកគីមគាត់ហៅក្មេងប្រុសនោះឲ្យចេញមក
<<បាទលោកតា...សួរស្តីបងប្រុស>>គេដើរមកឱនគំនាបបន្តិចហើយក៏ចាប់ផ្ដើមណែនាំខ្លួន<<ខ្ញុំបាទឈ្មោះជុង ហូស៊ុកពួកបងអាចហៅខ្ញុំថាហូប៊ីក៏បានខ្ញុំមានអាយុម្ភៃឆ្នាំធ្លាប់ធ្វើការនៅចំការតែរបស់លោកតាខ្ញុំរៀនចប់ហើយបាទភាសាអង់គ្លេសអាចនិយាយបានស្ដាប់បានសរសេរបាទសូមបងៗជួយណែនាំខ្ញុំបន្ថែមផងការងារអីក៏ខ្ញុំធ្វើបានណែរ>>គេនិយាយទាំងញញឹមញញែមទៅកាន់រាងក្រាស់ទាំងប្រាំមួយតែមើលមករាងក្រាស់របស់យើងវិញម្នាក់ៗមុខមិនអំណោយផលជាមួយនឹងរាងតូចម្នាក់នេះសោះ
រាងតូចគឺជាក្មេងឆ្លាតស្អាតនឹងពូកែជាមនុស្សរួសរាយរាកទាក់មានប្រាស្រ័យទាក់ទងល្អណាស់អ្នកណាក៏ចូលចិត្តអាណិតស្រឡាញ់គេដែលបើនិយាយពីរូបរាងនឹងសម្រស់របស់រាងតូចវិញទាំងដងខ្លួនកម្ពស់គឺស្អាតជាមនុស្សស្រីមួយចំនួនទៅទៀតច្រមុះស្រួចត្រកាកសាយដៃជើងទន់ស្រឡូនស្បែកសរម៉ត់គួរឲ្យចង់ថ្នាក់ថ្នមក្លិនក្រអូបផ្កាសាគូរ៉ាគួរឲ្យចង់ស្រង់ក្លិនរាល់ថ្ងៃបានប៉ះឬក៏បានថើបរាងកាយមួយនេះហើយដូចជាបានត្រូវស្នេហ៍ឲ្យឈ្លក់វង្វេងងើបក្បាលលែងរួច
<<នេះគឺជាចៅរបស់មិត្តភក្តិតាគ្រួសារគេបាមចែកឋានចោលគេអស់ហើយគេក្លាយជាក្មេងកំព្រាគ្មានទីពឹងទើបតាឲ្យគេមកនៅធ្វើការនៅចំការតែដោយសារសម្ថភាពនឹងចំណេះដឹងគេមិនសាកសមនៅទីនោះទើបតាយកគេមកឲ្យពួកឯងជួយហ្វឹងហាត់ការងារដល់គេបន្ថែមក្រែងលោជួយជំនួសដៃជំនួសជើរតាបានខ្លះតែតាមិនមែនឲ្យពួកឯងបង្រៀនម្ដងទាំងអស់គ្នាទេគឺតា៎ចង់ឲ្យពួកឯងដាក់វេនគ្នាបង្រៀនទៅគឺម្នាក់មួយអាទិត្យយ៉ាងមិចដែល>>លោកគីម
<<ការងារពួកខ្ញុំច្រើនណាស់ហើយនៅចង់ឲ្យពួកខ្ញុំមកបង្ហាត់ការងារក្មេងអាឡិកអាឡក់បែបនេះទៀតហេស៎>>យ៉ុនហ្គី
តាំងពីមកដល់ស្ងាត់មាត់យូរណាស់ហើយបញ្ចេញវហោមកម្ដងគឺជេរយកតែម្ដ
<<ចុះគេប្រាប់ហើយតាថាគេធ្វើអីក៏បានដែលឯងគ្រាន់តែជួយបង្រៀនមានអីពិបាកគេជាក្មេងល្អស្ដាប់ង្គាប់សឹងអីទៅហើយនឹង>>លោកគីម គាត់ជ្រួញចិញ្ចើមសម្លឹងមើលទៅពួកចៅៗទាំងខ្នើសចិត្ត
<<ចុះមិចក៏លោកតាមិនព្រមឲ្យគេហាត់រៀននៅក្រុមហ៊ុននេះតែម្ដងទៅគេជំនាញក្នុងរឿងការផលិតតែមិនចឹងអីលោកតា>>ជីន ងើបឈរមកនិយាយនៅនឹងមុខរបស់លោកតាប្រទាក់ភ្នែកនឹងរាងតូចដែលឈរឱនមុខចុះនោះ
<<នៅក្រុមហ៊ុននេះគេរៀនអស់ហើយតាចង់ឲ្យគេមានបទពិសោធន៍ច្រើនជាងនេះ...បានហើយឈប់និយាយច្រើនទៅបើពួកឯងជួយប៉ុណ្ណឹងមិនបានក៏មិនអីដែលចាំតាទៅជួលអ្នកផ្សេងឲ្យមកបង្រៀនគេក៏បាន>>លោកគីម គាត់ដកដង្ហើមធំ
<<មិនបាច់ទេឲ្យគេចាប់ផ្ដើមរៀនជាមួយខ្ញុំមុនចុះ...ឆាប់មកនេះមក>>ជុងគុក គេនិយាយជាមួយតារបស់គេរួចក៏ដើរមកចាប់ដៃរបស់រាងតូចអូសចេញមកក្រៅប្រាប់ហើយថាម្នាក់នេះចិត្តក្ដៅនិយាយលឿនធ្វើលឿនគ្មានអ្នកណាតាមទាន់ទេ
<<បើចឹងតាមនឹងទៅចុះចៅសុំលាទៅសិនហើយលោកតា>>ថេយ៉ុង ងើបឱនគំនាបរួចកីចាកចេញទៅបន្ទប់មកបងៗក៏ទៅតាមក្រោយ
<<ចាំមើលឯងបដិសេធក្មេងនេះបានដែលឬអត់ហ្ហឹក...យើងចាំតែមើលទេថាបើក្មេងនេះនៅជាមួយឯងតើពួកឯងអត់ទ្រាំមិនធ្វើអ្វីក្មេងនេះបានដែលឬអត់ពួកឯងគួរតែមានប្រពន្ធតែម្នាក់ទើបសាកសមយើងធ្វើត្រូវហើយមែនទេអ្នកនាងលេខា>>លោកគីម គាត់ងាកមកសួរអ្មកនាងលេខាដែលនៅឈរជិតនោះ
<<ខ្ញុំមិនដែលដឹងថាបិតានៅសម័យលោកអគ្គនាយត្រូវរក្សារពាក្យសន្យាស្មោះត្រង់បានខ្លាំងបែបនេះសោះលោកអគ្គនាយកធ្វើត្រូវហើយតាមបណ្ដាំរបស់មិត្តលោកអគ្គនាយក>>អ្នកនាងលេខានិយាយទាំងញញឹមទៅកាន់ម្ចាស់សំណួរ
ដោយការសន្យារវាចាស់ទុំតរហូតដល់កូនចៅទើបត្រូវកិច្ចមិនផុតបើមិនធ្វើតាមសន្យាមានអារម្មណ៍ថាខុសវាមិនសាកសមជាមួយនឹងអ្នកដែលស្លាប់បាត់ទៅដូច្នេះមានតែធ្វើតាមត្រូវតែឲ្យរៀបការមិនថាប្រុសឬក៏ស្រីស្រឡាញ់ឬមិនស្រឡាញ់ក៏ត្រូវតែចាប់បង្ខំដែលគាត់ក៏ដឹហថាធ្វើបែបនេះគាត់ខុសជាមួយនឹងចៅៗគ្រប់គ្នាតែគាត់គ្មានជម្រើសទេ
សូមរង់ចាំតាមដានភាគបន្តរ🥰🙏អរគុណសម្រាប់ការរង់ចាំ🙏🥰រីករាយក្នុងការអាន🥰
រឿង ស្នេហ៍តែអូន💕
Start from the beginning
