រឿង ស្នេហ៍តែអូន💕

Start from the beginning
                                        

<<ហុឹម...នាងឆាប់ឲ្យពួកគេចូលមក>>លោកគីមគាត់និយាយទាំងបែកៅអីទៅទ្វាកញ្ចក់ដែលសម្លឹងមើលឃើញទេសភាពទីក្រុងសេអ៊ូលបានយ៉ាងត្រជាក់ភ្នែក

<<ចា៎ស..លោកអគ្គនាយក>>អ្នកលេខាឱនគំនាបបន្តិចរួចក៏ចាំទៅបើទ្វារឲ្យសឹង(តោ)ទាំងប្រាំមួយនាក់ចូលមក

<<ចៅសូមគោរពលោកតា>>កម្លោះៗទាំងប្រាំមួយចូលមកដល់ធ្វើការឱនគំនាបជាការគោរពទៅអ្នកដែលមានអាយុចាស់ជាង

<<អ៊ឹម...ពួកឯងឆាប់អង្គុយលើសាឡុងទៅអ្នកនាងលេខាជួយយកទឹកមកឲ្យចៅៗខ្ញុំបន្តិច>>លោកគីម គាត់ដើរសម្ដៅទៅសាឡុងដោយមានក្មេងប្រុសមុខស្លូតបូតម្នាក់ដើរតាមពីក្រោយ

<<នេះទឹកចា៎ស..>>លេខា នាងដាក់ទឹកនៅលើតុរួចក៏ដើរចេញទៅវិញបាត់ទៅ

<<នេះលោកតាហៅពួកខ្ញុំមកមានការអីដែលទៅ>>ជុងគុក ចៅសំណប់ចិត្តបោះសំណួរមកមុនគេព្រោះថាគេចិត្តក្ដៅណាស់ចង់ដឹងនឹងបានឆាប់ចប់

<<ឯងចិត្តក្ដៅមិនប្ដូរមែន>>លោកគីម គាត់សើចនៅដើមករបន្តិច

<<ពិតមែនហើយលោកតាហៅពួកចៅមកមានការអ្វីដែលបាទនៅក្រុមហ៊ុនមានការងារច្រើនគ្មានអ្នកណានៅមើលការខុសត្រូវទេ>>ជីន

<<យ៉ាងមិចពួកឯងនឹងមកជួបយើងម្ដងពួកឯងក៏ពិបាកម្ល៉េះ>>លោកគីម គាត់សម្លឹងមុខពួកចៅៗទាំងមុខមាំគាត់កាចមិនធម្មតាទេណា

<<អើលោតាកុំខឹងអីណាបងធំនឹងប្អូនពៅគេប្រហែលជាមានរឿងស្មុកស្មាញហើយទើបទៅជាបែបនឹងលោកតាកុំយកចិត្តទុកដាក់អីណា>>ណាមជូន ចូលមកនិយាយលួងលោមតារបស់គេ

<<ពិតមែនហើយលោកតាកុំទៅខ្វល់ពីសម្ដីពួកគេអីបាទ>>ជីមីន ចូលមកជួយថែល្បោយ

<<និយាយដូចពួកឯងទាំងពីចឹងទើបល្អឥឡូវយើងខ្ជិលបត់បែនច្រើនយើងចង់ឲ្យក្មេងម្នាក់មកហ្វឹកហាត់ការងារជាមួយនឹងពួកឯងទាំងអស់គ្នា>>លោកគីម គាត់និយាយទាំងសម្លឹងមើលទៅក្មេងប្រុសដែលឈរនៅជិតគាត់

<<ក្មេងម្នាក់ណាទៅលោកតា>>ថេយ៉ុងលើកចិញ្ចើមឆ្ងល់ព្រោះតាំងពីដើមលោកតាមិនដែលទំនុបបំម្រុងក្មេងណាដោយផ្ទាល់ទេភាគច្រើនគឺគាត់យកប្រាក់ទៅឲ្យគេបរិច្ចាកជំនួសតែប៉ុណ្ណោះបែបនេះហើយទើបធ្វើឲ្យគ្រប់គ្នាឆ្ងល់

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now