ភាគទី៣0

Start from the beginning
                                        

«នាងគិតថាខ្លួនឯងជាអ្នកណា? កុំស្រម៉ៃឲ្យសោះថាខ្ញុំនឹងសុំការអភ័យរបស់នាង គ្មានថ្ងៃនោះទេ!!»

«ខ្ញុំនឹងចងចាំពាក្យរបស់លោកទុក ហើយបើមានថ្ងៃនោះមកដល់មែន លោកកុំត្បុលក្បាលចំពោះមុខខ្ញុំឲ្យសោះ!!»

«មិនចាំបាច់ចាំទេ!!! ព្រោះខ្ញុំមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងនោះទេ!!»

«ហឹស! គ្មានអ្នកណាអាចដឹងពីអនាគតបានទេ ហើយលោកក៏ដូចគ្នា»

«តែខ្ញុំនឹងកែប្រែវាឲ្យបាន ផាក យូអា!! គ្មានអ្វីដែលខ្ញុំធ្វើមិនបានទេ»

«បើលោកអាចកែប្រែបានមែន ម្ល៉េះសមពេលនេះក្រុមហ៊ុនរបស់ខ្ញុំនឹងមិនត្រូវរលាយ»

«ខ្ញុំតឿននាង!! កុំរលឹករឿងអតីតឲ្យសោះ ខ្ញុំមិនចង់លឺ!!!»

«ចុះអ្វីដែលលោកធ្វើមិនពាក់ព័ន្ធនឹងអតីតទេឬ? រឿងដែលកើតឡើងគឺជាកំហុសរបស់លោកតែម្នាក់គត់ កុំព្យាយាមទំលាក់កំហុសឲ្យខ្ញុំហើយអូសខ្ញុំមកពាក់ព័ន្ធអី ព្រោះខ្ញុំដឹងហើយលោកក៏ដឹងដូចគ្នាថាអ្នកណាជាអ្នកខុសពិតប្រាកដក្នុងរឿងនេះ!»

«កុំធ្វើខ្លួនដូចដឹងច្បាស់អី!!! ព្រោះសម្រាប់ខ្ញុំនាងគឺជាដើមហេតុធំបំផុតក្នុងរឿងនេះ បើនាងមិនយល់ព្រមរៀបការនឹងខ្ញុំតាំងពីតំបូងក៏គ្មានរឿងនេះកើតឡើងដែរ!!!»

«ពេលនោះម៉េចក៏លោកមិនបដិសេធ? ព្រោះខ្ញុំធ្វើដើម្បីតែក្រុមហ៊ុន តែបើលោកមិនយល់ព្រមខ្ញុំក៏អាចរៀបការជាមួយអ្នកផ្សេងបាន!» នាងនិយាយទាំងបង្ខំចិត្ត ឲ្យនាងទៅរៀបការជាមួយអ្នកផ្សេងម៉េចនឹងអាចទៅរួច បើពេលនោះក្រុមហ៊ុននាងកំពុងតែយ៉ាប់ មានអ្នកណាព្រមរៀបការជាមួយនាងទៅ តែនាងនៅតែប្រឹងនិយាយយ៉ាងណាឲ្យតែឈ្នះគេ។

«មើលទៅនាងដូចជាល្មោភដល់ហើយ ជាស្រីប្រភេទណាដែលប្តូរប្រុសដូចខោអាវបែបនេះ?»

«ជាស្រីប្រភេទណា មានពាក់ព័ន្ធអីនឹងលោក? ទោះខ្ញុំចង់ទៅដេកជាមួយអ្នកណាប៉ុន្មានដងនៅឯណាក៏លោកមិនត្រូវឈឺឆ្អាលដែរ ព្រោះនេះជាសិទ្ធិផ្ទាល់ខ្លួនរបស់ខ្ញុំ» សម្តីរបស់នាងដូចយកសាំងទៅចាក់ក្នុងរងើកភ្លើងដែលរៀបនឹងរលត់ឲ្យឆេះឡើងវិញ។ ហាន់សេ ប្តូរពីសង្កត់ស្មាទៅជាចាប់ទាញសក់របស់ស្រីស្រស់ពីក្រោយកន្ត្រាក់ខ្លាំងៗ។ ស្រីស្រស់ខំទប់សម្លេងឈឺចាប់មិនឲ្យគេលឺ ហើយប្រឹងបង្ហាញទឹកមុខធម្មតាតាមដែលអាចធ្វើបាន។

«ខ្ញុំត្រូវតែខ្វល់ ព្រោះនាងជាប្រពន្ធរបស់ខ្ញុំ!!!» គេប្តូរពីចាប់សក់ មកអង្រួនរាងស្តើងខ្លាំងៗ ព្រមជាមួយពន្លឺភ្នែកគួរអោយខ្លាច។

«សុំទោស! លោកអស់សិទ្ធិជាប្តីរបស់ខ្ញុំយូរហើយ»

«ហឹស! កុំភ្លេចថាខ្ញុំមិនទាន់ស៊ីញ៉េលិខិតលែងលះនៅឡើយ»

«វាជារឿងរបស់លោក ព្រោះខ្ញុំបានបញ្ចប់ទំនាក់ទំនងនេះស្រេចបាច់ហើយ!!»

«តែខ្ញុំមិនបញ្ចប់រឿងនេះដោយងាយនោះទេ!!»

«លោកចង់បន្តទំនាក់ទំនងនេះធ្វើអី? បើលោកមិនបានអីចំណេញទាល់តែសោះក្នុងរឿងនេះ តើលោកចាំបាច់អីត្រូវធ្វើបែបនេះដែរ? ហឹស!! ហេតុអីខ្ញុំត្រូវសួរសំនួរដែលគ្មានចម្លើយនេះដែរ? បានហើយ!! ខ្ញុំមិនចង់ឈ្លោះនឹងលោកទៀតទេ ចេញទៅ!!!»

«បើខ្ញុំនិយាយថាខ្ញុំចង់ឲ្យនាងត្រលប់មកនៅក្បែរខ្ញុំដូចមុន នាងជឿដែរទេ?»

«ហាស់ហាស់...លោកនិយាយស្អី? ចង់បង្វិលក្បាលខ្ញុំមែនទេ?»

«...» ហាន់សេ មិនតមាត់នឹងនាងទៀតហើយក៏ដើរចេញទៅបាត់ ទុកឲ្យ យូអា ងឿងឆ្ងល់នឹងឬកពារប្រែប្រួលដូចអាកាសធាតុរបស់គេ។ យូអា ទំលាក់ស្មាចុះដូចមនុស្សគ្មានកម្លាំងកំហែងក្នុងខ្លួន នាងសម្រួលដង្ហើមមួយៗ ហើយគ្រវីក្បាលញាប់ស្អេក ហើយនាងព្យាយាមនិយាយលួងលោមខ្លួនឯងកុំឲ្យចាញ់កលប្រុសម្នាក់នោះទៀត។

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now