ភាគទី២៨

Comenzar desde el principio
                                        

«មែន! តែខ្ញុំមិនយល់ស្របនឹងរឿងនេះនោះទេ»

«នាងដឹងឬ? ថាខ្ញុំកំពុងតែចង់ធ្វើអី...បើទោះជានាងដឹងក៏ខ្ញុំនៅតែធ្វើតាមគំនិតរបស់ខ្ញុំដដែលហ្នឹង» គេញាក់ស្មាមិនចាប់អារម្មណ៍ហើយខិតមុខជិតផ្ទៃមុខស្អាត ក្លិនក្រអូបពីបបូរមាត់របស់នាង ដែលដង្ហើយហៅគេទៅរកជារឿយៗ។

«ប្រាប់លក្ខខណ្ឌរបស់លោកភ្លាម មុនពេលដែលខ្ញុំអស់ការអត់ធ្មត់!»

«១០នាទីមុននាងអង្វរលន់តួខ្ញុំយ៉ាងអណោចអធ៌ម តែពេលនេះនាងបែរជាមកគំរាមខ្ញុំអីចឹងឬ? លេងសើចនឹងខ្ញុំពេកហើយ!»

«លោកចាំបាច់អីត្រូវអូសបន្លាយពេលធ្វើស្អី? លោកគិតថាខ្ញុំមិនដឹងហ្ហ៎ ថាលោកកំពុងតែព្យាយាមធ្វើខ្លួនស្និទ្ធស្នាលនិងខ្ញុំនោះ!!!»

ព្រូស!!!

គេច្រានរាងស្តើងទៅលើគ្រែ ហើយដោះអាវធំចេញគ្រវាត់ទៅឆ្ងាយ មុននឹងប្រឡេះលែវអាវម្តងមួយគ្រាប់ៗ

«ល...លោកចង់ធ្វើស្អី?» សម្លេងរបស់នាងប្តូរជាញ័រ រដាក់រដុបពេលឃើញប្រុសមាឌធំដើរកាន់តែមកជិត។

«ទាំងនេះជាលក្ខខណ្ឌរបស់ខ្ញុំ! អ្វីដែលជារបស់នាងគឺជារបស់ខ្ញុំដូចគ្នា សូម្បីតែខ្លួននាងក៏ត្រូវតែលះបង់ឲ្យខ្ញុំឲ្យសមនឹងតម្លៃដែរ! អា៎!!!មែនហើយ!! នាងនិយាយត្រូវ ខ្ញុំកំពុងធ្វើខ្លួនចង់ស្និទ្ធស្នាលនឹងនាង ហើយពេលនេះខ្ញុំអាចស្និទ្ធស្នាលនឹងនាងបានហើយ!! សហការគ្នាផងទៅអីចឹង!» សម្តីរបស់គេមិនរហ័សជាងរាងកាយនោះទេ ទើបបានជាពេលនេះរាងស្តើងកំពុងតែបម្រះចេញពីការឃុំគ្រងរបស់គេយ៉ាងប្តូរផ្តាច់ តែម្តងនេះគេមិនព្រមឲ្យនាងធ្វើអីស្រេចតែចិត្តទៀតទេ ដៃមាំហូតខ្សែរក្រវ៉ាត់ចេញពីចង្កេះ មកចងផ្អោបដៃរបស់នាងហើយសង្កត់មាត់លើបបូរមាត់តូចយ៉ាងត្រេកត្រអាល ហើយប្រាកដណាស់ថាគេមិនធ្វើត្រឹមតែប៉ុណ្ណឹង។

រាងមាំកំរើកខ្លួនបន្តិចហើយបែរមើលផ្ទៃមុខស្អាតរបស់នារីនៅលើគ្រែដោយអាម្មណ៍ជាច្រើនដែលគ្មានអ្នកណាអាចស្មានដល់។ គេសម្លឹងកដៃតូចដែលមានស្នាមជាំក្រហម ព្រមទាំងជ្រួញចិញ្ចើមខឹងនឹងខ្លួនឯងដែលយប់មិញលេងខ្លាំងដៃជាមួយនាងពេក ទើបមិនបានគិតថាអាចនឹងឈឺបែបនេះ។ គេលើកដៃវែកសក់នាងសៀតនឹងត្រចៀកហើយអង្អែលថ្ពាល់រលោងនាងទៅមក ទាំងភ្លេចខ្លួនហើយញោចមាត់ញញឹមយ៉ាងផ្អែមល្ហែម។

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Donde viven las historias. Descúbrelo ahora