🚫Step Bruhh🚫

2.3K 98 1
                                    


វិមានចន////
១០ព្រឹក

'' សួស្ដីម៉ែដោះ '' សម្លេងរបស់កំលោះតូចរូបស្រស់ចន ថេយ៉ុងបាននិយាយទៅម៉ែដោះ ទាំងញ័រៗព្រោះតែមិនសូវមានកម្លាំងក្នុងខ្លួន មិញនេះគ្រាន់តែឈានជើងចុះពីកាំជណ្ដើរគេក៏ប្រទះនឹងម៉ែដោះ រួចទើបដើរសម្ដៅមកកន្លែងគាត់ដែលកំពុងរៀបចំរបស់របរ ។

'' អូ...!ចា៎ សួស្ដី! អ្នកប្រុសតូចចុះមកហើយមែនទេ? ញាំអាហារសិនទៅប្រយ័ត្នខូចក្រពះណា៎ នេះរាងថ្ងៃហើយ '' ថាហើយគាត់ក៏ដើរទៅប្រាប់អោយអ្នកបម្រើរមករៀបចំ រួចទើបមកវិញ។

'' បាទម៉ែដោះ ''

'' នេះអ្នកប្រុសតូចមិនស្រួលខ្លួនមែនទេ មើលចុះមុខស្រកខ្លាំងណាស់ '' ក្រឡេកឃើញមុខថេហ្យុងដូចមិនសូវល្អគាត់សួរឡើងទាំងបារម្ភ ក៏ឡើកថ្ងៃមកស្ទាប់ថ្ងាស់នាយតូចខ្លាចក្រែងលោមានក្ដៅអី ។

'' គឺ... គឺខ្ញុំមិនអីទេម៉ែដោះ ប្រហែលជាមកពីកាលពីយប់មិញខ្ញុំមិនបានគេងទើបវាបែបនេះ ពេលញាំអីរួចវានឹងមិនអីទេ '' ថេហ្យុងតបទៅគាត់វិញទាំងភ័យៗព្រោះខ្លាចគាត់សួរច្រើនទៀតវាអាចនឹង.....

'' ចឹងអ្នកប្រុសតូចអង្គុយចុះ ហើយញាំបរបរមកនាងស៊ីងបានរៀបចំរួចហើយ ''

'' បាទ! អរគុណណាស់ម៉ែដោះ ''

'' ចា៎មិនអីទេអ្នកប្រុស បើមានអ្វីអាចហៅម៉ែដោះបានគ្រប់ពេលណា! '' គាត់និយាយបណ្ដើរដៃអង្អែលសក់ថេយ៉ុងបណ្ដើរ គាត់ចាត់ទុកថេហ្យុងដូចជាកូនបង្កើតអ៊ីចឹង។

'' សឺត... ស្រឡាញ់ម៉ែដោះជាងគេ ហិហិ ''
កម្លោះតូចងើបមកថើបថ្ពល់របស់គាត់មួយខ្សឺតរួចទើបអង្គុយចុះញាំអាហាររបស់ខ្លួនវិញទាំងញញឹម អាចថាគ្រប់ពេលដែលគេមានបញ្ហាគឺតែងតែមានគាត់ជាអ្នកលើកទឹកចិត្តគេជានិច្ច។

នៅក្នុងវិមានដ៏ធំមួយនេះគ្មានអ្នកណាមិនចូលចិត្តថេយ៉ុងនោះទេ គ្រប់គ្នាតែងតែស្រឡាញ់ចូលចិត្តគេ ព្រោះតែចរិករបស់គេស្លូតបូត មានសុជីវធម៍ អោយតម្លៃអ្នកជំវិញខ្លួនមិនថាអ្នកបម្រើនោះទេ ហើយថែមទាំងមានរូបរាងស្រស់ស្អាតទៀតផង តែទោះជាយ៉ាងណាក៏នៅតែមានម្នាក់ដែលតែងតែធ្វើបាប មិនដែលនិយាយល្អជាមួយគេនោះទេ ហើយម្នាក់នោះគឺជា បងប្រុសចុងរបស់គេនេះឯង។

Ai ajuns la finalul capitolelor publicate.

⏰ Ultima actualizare: May 04, 2023 ⏰

Adaugă această povestire la Biblioteca ta pentru a primi notificări despre capitolele noi!

 SHORT NOVEL 🔥Unde poveștirile trăiesc. Descoperă acum