Ep08:ខ្ញុំមិនសុំទោសព្រោះខ្ញុំមិនខុស!

Start from the beginning
                                    

       "គីម ថេយ៉ុង!!"ជុងហ្គុកគំហកជាលើកទីពីរតែថេយ៉ុងវិញធ្វើមុខស្មើរធម្មតា(ព្យាយាម😢)កាន់តែដុតអោយរាងក្រាស់ខឹងលើសដើម

       "ជុងមិនបាច់នោះទេបើគេមិនចង់នោះ"នាងធ្វើជាតួកំសត់តែញញឹមឌឺដងរាងតូចធ្វើអោយថេយ៉ុង
សឹងតែហកកាប់ចានអោយដេកនៅនិងកន្លែងទេ

       "នាងទៅវិញសិនទៅទុករឿងនេះខ្ញុំជាអ្នកចាត់ការ"ជុងហ្គុកស្រដីឡើងទាំងងាកមុខចេញពី
រាងតូចហើយក៏ប្រើសម្ដីធម្មតាដាក់ស្រីស្នេហ៍របស់ខ្លួន

       "ហ្ហឹម!!ចឹងក៏បាន ជុប*អូនទៅសិនហើយ"នាង
ថើបរាងក្រាស់រួចដើរទៅរើសកាបូបហើយពេបមាត់ដាក់រាងតូចរួចដើរទៅយ៉ាងរំភើយសប្បាយចិត្តទោះជាឈឺសាច់បន្តិចមែនតែនាយដឹងច្បាស់ថាជុងហ្គុកប្រាកដជាដេញថេយ៉ុងចេញមិនខានសមចិត្តនាងហើយបើបែបនោះៗ

        "ឯងទៅជាមួយយើង"ថារួចរាងក្រាស់ក៏អូសដៃថេយ៉ុងទៅទាំងកម្រោល ឯថេយ៉ុងវិញទីងណាត់ទីណែងតាមកម្លាំងដៃរាងក្រាស់ទោះនាយរឹតកម្លាំងដៃខ្លាំងក៏ដោយតែថេយ៉ុងមិនត្អូញថាឈឺសូម្បីបន្តិច

      "ថេយ៍បងសង្ឃឹមថាឯងមិនអីទៅចុះ លោកប្រធានដូចជាខឹងខ្លាំងណាស់"សូជីនបារម្ភពីថេយ៉ុង
ព្រោះតែនាងមិនដែលឃើញជុងហ្គុកខឹងខ្លាំងបែបនេះនោះទេ ថារួចនាងក៏ទៅធ្វើការទាំងចិត្តមិនស្ងប់

       +Office jk

      មកដល់បន្ទប់ជុងហ្គុកក៏លែងដៃថេយ៉ុងវិញរួចក៏
ដើរទៅអង្គុយកៅអីសម្លឹងមើលមុខរាងតូចឯរាងតូចមិនចាញ់នោះទេសម្លឹងចំកែវភ្នែកនាយដូចគ្នា

       "ឯងហ៊ានខ្លាំងណាស់!!"ជុងហ្គុកសម្លឹងមើលរាងតូចយូរបន្តិចនាយក៏ចាប់និយាយដោយសម្លេងធម្មតាមិនគំហកដូចមុន

       "ខ្ញុំសុំលាឈប់!!"ថេយ៉ុងមិនខ្វល់តែក៏លើកហេតុផលដែលខ្លួនចង់និយាយមិនចង់សុាំញុាំច្រើន
បើនៅតែតបនាយនៅតែចោទនិងជឿស្រីស្នេហ៍នាយដដែលចឹងនិយាយសាច់ការរបស់ខ្លួនទៅ

       "យើងមិនអនុញ្ញាត!!"

       "ហេតុអី?នៅធ្វើអីនៅអោយគេមើលងាយព្រោះពាក្យមិនពិតនិងហេស!!"ហេតុអីមិនអោយគេឈប់ទទួលរងភាពអាមាស់ទាំងដែលការពារខ្លួនសោះបែរ
ជាត្រូវគេចោទថាចាំចាប់ចៅហ្វាយខ្លួនឯងសុីទៅវិញ

💥🔞កម្លោះឆ្នាស់ប៉ះលោកប្រុសព្រាននារី🔞💥Where stories live. Discover now