Ep08:ខ្ញុំមិនសុំទោសព្រោះខ្ញុំមិនខុស!

Start from the beginning
                                    

       "ខ្ញុំទះនាងព្រោះនាងទះខ្ញុំមុន!!"រាងតូចប្រកែកព្រោះវាមិនមែនជាការពិត

       "ឯងឃាត់យើងមិនអោយទៅរកបងហ្គុកធ្វើអី?"
បានដៃព្រោះនាងកុហកត្រូវរឿងនៅពេលថេយ៉ុងនិយាយបែបនិងនាងនឹងថាថេយ៉ុងឃាត់មិនអោយជួបរាងក្រាស់(គំនិតខ្ពស់🌚)ឯថេយ៉ុងក៏ជ្រួញចញ្ចើមដែលនាងមកចោទខ្លួនទាំងខ្លួនមិនបានធ្វើ

       "ហេតុអីខ្ញុំត្រូវឃាត់នាង?"

       "គឺមកពីឯងចង់ចាប់ចៅហ្វាយខ្លួនទុកសុីនោះអី"នាងញញឹមសមចិត្តដែលបានបង្កាច់បង្ខូចរាងតូចនៅមុខរាងក្រាស់បែបនេះនាងជឿជាក់ថារាងក្រាស់ច្បាស់ជាជឿនាង

       "នាងដូចជាជ្រុលពេកហើយ!!"ថេយ៉ុងខឹងខ្លាំងណាស់មកនិយាយបែបនេះទៀត!!អម្បិញមិញនេះវៃគ្នាក៏ដោយសាររឿងមិនពិតនេះដែរសុខៗក៏មកចោទប្រកាន់គ្នាបែបនេះ ថេយ៉ុងសឹងតែទប់ខ្លួនមិនបានទៅហើយតែសូជីនឃាត់

        "ឈប់ភ្លាមគីម ថេយ៉ុង!!"ជុងហ្គុកក៏គំហកដាក់រាងតូចទាំងមិនពេញចិត្ត

        "ជុងហ្គុកបងឃើញទេអូននិយាយត្រូវចំណុច គេក៏ចង់ចូលមកវៃអូន ជុងជួយអូនផង"នាងធ្វើជារត់ទៅពួនក្រោយរាងក្រាស់ហើយនិយាយកាន់តែដុតរាងក្រាស់អោយខឹងនិងថេយ៉ុងហើយនាងញញឹមឌឺទៅថេយ៉ុងវិញសូជីនក៏ឃើញតែមិនអាចធ្វើអ្វីបានព្រោះពេលនេះចៅហ្វាយកំពុងខឹង នាងកាន់តែខ្លាចនៅពេលឃើញមុខលោកប្រធានសម្លឹងមើលថេយ៉ុងដោយកែវភ្នែកមិនអាចដឹងពីជម្រៅចិត្តថាពេលនេះកំពុងខឹងប៉ុណ្ណា  ឯថេយ៉ុងវិញក៏ចាប់ផ្ដើមអន់ចិត្តព្រោះនេះបញ្ជាក់ថានាយជឿនាងតែមិនជឿគេត្រូវ
ហើយហេតុអីគេត្រូវជួយមនុស្សដូចគេបើគេត្រឹមជាលេខាធម្មតាៗដែលមិនអាចប្រៀបស្មើរនិងស្រីនាយផងនោះ

     "ហេតុអីខ្ញុំត្រូវឈប់?បើនាងជាអ្នកចោទប្រកាន់ខ្ញុំទាំងដែលវាមិនមែនជាការពិត"ថេយ៉ុងផ្ដើមមានតំណក់ថ្លាៗកល់ក្នុងភ្នែកតែថេយ៉ុងប្រឹងលេបវាទៅវិញព្រោះមិនចង់ស្រក់ទឹកភ្នែកព្រោះនរណាទៀត
ឡើយសុំត្រឹមមនុស្សដែលគេស្រលាញ់(ប៉ាក់ម៉ាក់ មិត្ត)

       "ឆាប់សុំទោសZanaភ្លាមទៅ!!"ជុងហ្គុក

       "ខ្ញុំមិនសុំទោសព្រោះខ្ញុំមិនខុស!!"រាងតូចប្រកែកដាច់អហង្ការព្រោះគេមិនបានដូចដែលនាងនិយាយ មនុស្សណាទៅទទួលទង្វើដែលខ្លួនមិនបានធ្វើនោះ

💥🔞កម្លោះឆ្នាស់ប៉ះលោកប្រុសព្រាននារី🔞💥Where stories live. Discover now