Ep08:ខ្ញុំមិនសុំទោសព្រោះខ្ញុំមិនខុស!

2.8K 283 7
                                    

     "ក្រុមហ៊ុនខ្ញុំមិនមែនផ្សារលក់ត្រីនោះទេ?ហើយអ្នកបានថតអម្បិញមិញលុបចេញបើខ្ញុំដឹងថាវាលិចមុខក្នុងបណ្ដាញសង្គមអ្នកនោះមានបញ្ហាជាមួយខ្ញុំមិនខាន!!"គ្រាន់តែឮសម្លេងម្ចាស់ក្រុមហ៊ុនភ្លាមម្នាក់ៗភិតភ័យរួចចែកជើងគ្នាធ្វើការងាររៀងៗខ្លួនវិញយ៉ាងលឿនតាមដែលអាចធ្វើបានដើម្បីកុំអោយចៅហ្វាយដេញចេះទាន់ហើយអ្នកដែលបានថតក៏នាំគ្នារវាស់រវៃលុបចេញយ៉ាងលឿនដូចគ្នា      ឯកញ្ញាZanaកាលបើឮនិងឃើញជុងហ្គុកហើយនោះក៏រៀបរឹកត្រៀមមាយារំអួយរត់ទៅអោបនាយភ្លាម

       "ជុងហ្គុកបងមកល្អណាស់ វាធ្វើបាបអូនពេលអូនបម្រុងនិងចូលទៅរកបង "នាងចាប់ផ្ដើមរកលេសកុហករាងក្រាស់ចោទប្រកាន់រាងតូចដែលនាងមកធ្វើបាបរាងតូចមុនសោះបែរជាចោទថារាងតូចធ្វើបាប ម៉ែអាណាចូលទៅទះមនុស្សមិនដែលស្គាល់គ្នានោះបើមិនទៅរករឿងគេមុន

       "តែអ្នកនាងជាអ្នកមករករឿងថេយ៉ុងមុន"សូជីនលូកមាត់ព្រោះវាមិនមែនជារឿងពិតណាមួយថេយ៉ុងមិនដែលទាំងស្គាល់នាងផងទៅរករឿងបានយ៉ាងមិច ឯZanaគ្រាន់តែឮខឹងក្ដាប់ដៃដែលមានអ្នកជួយកាន់ជើងថេយ៉ុងចំណែកមេនាំរឿងAnnaនិងSajiiមិនហ៊ានលូកមាត់ទេខ្លាចត្រូវដេញចេញព្រោះនេះជារឿងចៅហ្វាយ

        "ឯងចេះដឹងស្អីនាងបុគ្គលិកធន់អន់!!"Zana
សម្លក់សូជីនសឹងជ្រុះគ្រាប់ភ្នែកឯសូជីនក៏មិនសូវហ៊ានដែរព្រោះចៅហ្វាយនៅជិតនិង ថេយ៉ុងពេលឮបែបនេះក៏ទាញសូជីនអោយនៅក្រោយខ្លួន

       "ខ្ញុំទះប៉ិននិងហើយនៅមិនទាន់ស្រាងខួរឆ្កែនិងទៀតមែនទេអាចរិកមើលងាយគេនិង?"ថេយ៉ុងមិនណយទេនៅមុខចៅហ្វាយហើយស្តីអោយស្រីគេដូចឆ្កែដូចឆ្មាឯZanaក៏បានចិត្តដែលថេយ៉ុងនិយាយទះខ្លួនបែបនេះក៏ចាប់ផ្ដើមដុតរាងក្រាស់បង្កាច់បង្ខូចរាងតូចថែម សូជីនដែលឮហើយក៏ចាប់ដៃរាងតូចអោយថយតិចតែថេយ៉ុងហាមសូជីនគិតថាបើថេយ៉ុងនិយាយបែបនិងស្មើរនិងប្រព្រិត្តឹបែបនោះត្រូវដេញចេញមិនខានទេ

       "ជុងហ្គុកបងឃើញទេវាសារភាពហើយថាវាបានទះអូន...."នាងធ្វើជាមិនខ្វល់និងសម្ដីរាងតូចតែក៏ខំប្រឹងរំអួយអង្រួនដៃរាងក្រាស់ហើយនិយាយបង្អូសសម្លេងធ្វើមុខពេបអន្តើតអន្តក់
ឯរាងក្រាស់ងាកមើលនាងបន្តិចរួចសម្លឹងចាំមើលប្រ
ត្តកម្មរាងតូចសិនបើគេជាអ្នកប្រព្រឹត្តមែន

💥🔞កម្លោះឆ្នាស់ប៉ះលោកប្រុសព្រាននារី🔞💥Where stories live. Discover now