Ep09:ឯងត្រូវគេងអោបយើង!

Start from the beginning
                                    

        ជុងហ្គុកដើរញាប់ជើងទៅឡានដើម្បីបើកទៅរករាងតូចនាយដល់ឡានភ្លាមសម្លេងទូរស័ព្ទក៏រោទ៍ឡើងទើបនាយចុចទទួល

       "ហាឡូឃេលឯងមានការអី?"

      "ចៅហ្វាយគឺលោកHan HyRimចង់និយាយជាមួយចៅហ្វាយពីគម្រោងដែលត្រូវធ្វើនៅខាងមុខនេះ"

     "ឥឡូវនេះមែនទេ?"

     "បាទ!"

     "Emm!អោយគាត់ចាំមួយភ្លេតយើងទៅដល់ឥឡូវហើយ"ជុងហ្គុកយកដៃច្បូតថ្ងាស់បន្តិចមុននិងនិយាយយល់ព្រមព្រោះមិនចង់អោយមនុស្សចាស់ចាំយូរតែចិត្តនាយហាក់មិនស្ងប់ទាល់តែសោះចង់តែទៅរករាងតូចឥឡូវនេះតែគេត្រូវគិតការងារសិន

    
     បន្ទាប់ពីនិយាយការងារប្រហែលកន្លះម៉ោងរាងក្រាស់កាន់តែមានអារម្មណ៍មិនស្ងប់អង្គុយឡើងលែងជាប់កៅអីហើយដៃចេះតែក្ដោបចូលគ្នារួចយកមកទល់និងច្រមុះប្រៀបដូចរងចាំមនុស្សក្នុងបន្ទប់វះកាត់យ៉ាងចឹង ឯអ្នកពន្យល់ៗឡើងចង់បែកពពុះមាត់
រាងក្រាស់វិញដូចគ្មានព្រលឹងក្នុងខ្លួនចេះតែរសាប់រសល់គិតពីរាងតូចរហូតឡើងលែងមានអារម្មណ៍ស្ដាប់ការបកស្រាយពីភាគីម្ខាងទៀតហើយឯលោកហុីរីមឃើញជុងហ្គុកដូចជាមិនសូវយកចិត្តទុកដាក់ទើបឈប់និយាយសិនរួចក៏សួរ

       "កើតអីដែរទេលោកចន?"

      "អោយខ្ញុំសុំទោសផងលោកHyRimចាំយើងពិភាក្សារនៅថ្ងៃស្អែកចុះចាំខ្ញុំណាត់លោកម្ដងទៀត ពេលនេះខ្ញុំមានកិច្ចការសំខាន់មួយត្រូវធ្វើ លាសិនហើយ ឃេលចាត់ការផង"នាយនិយាយរួចនាយអោនគំនាបបន្តិចទើបឡើងឡានស្ព័រសេរីចុងក្រោយរបស់នាយឯឃេលវិញឈរឆ្ងល់ពីអាការ:របស់ចៅហ្វាយខ្លួនការងារសំខាន់អីទៅហេតុអីនាយមិនដឹង?គិតហើយនាយក៏ចាត់ចែងជាមួយដៃគូរជំនួញអោយរួចស្រេចហើយទើបនាយត្រឡប់ទៅផ្ទះវិញ។ពេលនេះក៏ម៉ោង7យប់ដែរហើយរាងក្រាស់វិញបើកឡានលឿនដូចហោះរហូតដល់ផ្លូវចូលក៏ឃើញពួកជនពាលអស់នោះលីរាងតូចចូលគុម្ពព្រៃ🌚តែម្ដង។ហេតុអីបានជារាងក្រាស់យឺតនិងចូលទៅជួយថេយ៍ព្រោះរវល់ឆ្កាងដៃឆ្កាងជើងជាមួយអាបុិអ្នកមើលផ្លូវនិងហើយវាមានកាំបិតទើបរាងក្រាស់ញុាំមួយឆ្វាច់ត្រូវដៃរាងក្រាស់ខឹងនិងអ្នករារាំងផ្លូវនេះណាស់ក៏វៃរហូតដង្ហើមចង្រិត។

💥🔞កម្លោះឆ្នាស់ប៉ះលោកប្រុសព្រាននារី🔞💥Where stories live. Discover now