ជេគបើកទ្វាចូលបន្ទប់ខ្លួនទាំងគ្មានកម្លាំងកំហែងអីបន្តិចសោះ។ គេបិទទ្វាហើយក៏ដើរទៅផ្តួលខ្លួនលើពូកមួយទំហឹងតែម្តង។
« ហឹកហឹកហឹក » ជេគ ក្រាបលើពូកយំយកៗលែងទប់ លែងខ្មាស់អ្នកណាទៀតហើយ ព្រោះតែក្នុងថ្នាក់រៀនមុននឹងគេព្យាយាមទប់ខ្លាំងណាស់។
បន្ទាប់ពីយំអស់ចិត្តបន្តិច រាងតូចក៏ដកទូស័ព្ទទាញមកមើលសារដែលខ្លួនផ្ញើរឱ្យអ្នកជាសង្សារ ប៉ុន្តែវានៅតែដូចដើម គ្មានការតបឬការចូលមើលឡើយ ប៉ុន្តែរាងតូចនៅតែបន្តផ្ញើរសារទៅជារៀងរាល់ថ្ងៃ ព្រោះសង្ឃឹមថាអ្នកម្ខាងទៀតនឹងតបនៅថ្ងៃណាមួយ។
« សូមទោស » ពាក្យពីរម៉ាត់ដែលរាងតូចផ្ញើរទៅលើកនេះគឺជាលើកទីពីរហើយ ព្រោះកាលពីយប់មិញគេក៏បានផ្ញើរសារពាក្យនេះឱ្យទៅអ្នកម្ខាងទៀតដែរ។
កាលពីយប់មិញគេមានអារម្មណ៍ថាខុសណាស់ទៅហើយ តែគ្រាន់តែនឹកដល់រឿងពីព្រឹកទៀត វារឹតតែធ្វើឱ្យរាងតូចមានអារម្មណ៍ថាខុសកាន់តែខ្លាំងចំពោះសង្សារខ្លួន។ ទឹកភ្នែកមួយដំណក់ស្រក់ចុះមកព្រោះតែអារម្មណ៍ខូចចិត្តនិងអន់ចិត្តចំពោះខ្លួនឯង។
« អូនហត់ហើយ...បងមកយកអូនចេញពីទីនេះផង...អូនមិនចង់នៅទីនេះទៀតទេ...អូនចង់ចាក់ចេញ...ពេលនេះបងនៅឯណា? ជួយមកយកអូនទៅផង...ហឹកហឹកហឹក » ជេគ យំបណ្តើរឱបទូរស័ព្ទសង្កត់ជាប់នឹងទ្រូងបណ្តើរទាំងអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ដល់ថ្នាក់រាងតូចមិនអាចទ្រាំបាន។
« ហ៊ីស៊ឹង!!! អាប្រុសចង្រៃ! អូនស្អប់បងណាស់! អូនស្អប់បងខ្លាំងណាស់មនុស្សចង្រៃ ហេតុអីក៏បងបាត់ដំណឹងបែបនេះមនុស្សចង្រៃ...អូនស្អប់បង » ជេគ ស្រែកជេរប្រទេចអ្នកដែលមាននាមជាសង្សារទាំងអារម្មណ៍ឈឺរហូតដល់មិនអាចកាត់ថ្លៃបាន។
រាងតូចបន្តយំរហូតដល់លង់លក់ទាំងទឹកភ្នែកនៅដាមជាប់ថ្ពាល់មិនទាន់រលុប។
រសៀលបន្តិច ជេគភ្ញាក់ពីដំណេកទាំងរៀងធីងធោង ព្រោះតែគេងយូរពេក ម៉្យាងរាងតូចក៏មិនទាន់បានស្អីបន្តិចចូលពោះនៅឡើយដែរ។
« ហឺយ~ឃ្លានណាស់ » ជេគ ដើរចូលបន្ទប់ទឹកទាំងដៃអង្អែលពោះទាំងភាពស្រេកឃ្លាន។
YOU ARE READING
ជម្រើសស្នេហ៍
Romanceរវាងមនុស្សដែលយើងស្រលាញ់ និងមនុស្សដែលស្រលាញ់យើង តើយើងគួរតែជ្រើសយកម្នាក់ណាទៅ? រវាងមនុស្សប្រុសម្នាក់ដែលយើងស្រលាញ់អស់ពីបេះដូង និងមនុស្សប្រុសម្នាក់ដែលស្រលាញ់យើងអស់ពីបេះដូង តើយើងគួរជ្រើសយកម្នាក់ណា?
