ខុនដូរជេគ
រាត្រីស្ងប់ស្ងាត់ជាមួយនឹងខ្យល់ត្រជាក់ស្រេបៗ គ្រប់គ្នាក៏កំពុងតែគេងលង់លក់យ៉ាងមានក្តីសុខបន្ទាប់ពីអស់កម្លាំងនឹងការងារពីថ្ងៃ។
បើយើងក្រលេកមកមើលមិត្តភក្កិទាំងពីររបស់យើងវិញ ម្នាក់គេងលើពូកដណ្តប់ភួយយ៉ាងកក់ក្តៅ ឯម្នាក់ទៀតកំពុងបែរចុះបែរឡើងព្រោះតែភាពត្រជាក់ដែលមាននៅលើឥដ្ធក្រោមគ្រែនោះ។
« យ៉ា~~ ដេកមិនលក់ទេវឺយ! ហើយអាការ៉ូនេះវាក៏ត្រជាក់ទៀតនឹងណា! ជេគនឹងក៏ចឹងដែរ អាមិនឱ្យដេកលើពូកជាមួយនឹងមធ្យមទេ ងំអាគ្មានកម្រាលក្រាលឱ្យឯងទៀតនឹង ហឺយ! ទ្រាំលេងបានហើយ » បន្ទាប់ពីរអ៊ូរងៅម្នាក់ឯងអស់ចិត្តហើយ ស៊ុងហ៊ុនក៏ងើបអង្គុយងាកទៅមើលរាងស្តើងដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នោះ។
« ... » ស៊ុងហ៊ុនគិតបន្តិច ក៏សម្រេចចិត្តងើបឈរដើរទៅក្បែរគ្រែជេគតិចៗ ហើយក៏បើកភួយឡើងទៅគេងក្បែររាងតូចតែម្តង។ ស៊ុងហ៊ុន ទម្លាក់ខ្លួនទៅលើពួកតិចៗដើម្បីកុំឱ្យអ្នកម្ខាងទៀតភ្ញាក់ រួចក៏សរសៀរៗចូលក្បែររាងតូច។
« រាត្រីសួរស្តី » ស៊ុងហ៊ុន និយាយខ្សិបៗក្បែរត្រចៀករាងតូចដែលកំពុងតែលង់លក់យ៉ាងស្កប់ស្កល់ រួចក៏បិទភ្នែកគេងលង់លក់តាមក្រោយទៅ។
. . .
ព្រឹកថ្ងៃថ្មី
ទឺត ទឺត ទឺត
សម្លេងនាឡិការបានបន្លឺឡើង ដែលធ្វើឱ្យរាងតូចដែលកំពុងតែលង់លក់នោះ ត្រូវបង្ខំបើកភ្នែកទាំងមិនទាន់អស់ងងុយ រួចក៏រារដៃទៅចុចបិទវា។
« ហឹម~~ ហឺយ!!!...មានរឿងស្អីហ្នឹង?! » ជេគ ក្រហឹមដើមកបន្តិច រួចក៏បើកភ្នែកឡើងសន្សឹមៗដើម្បីទទួលយកនូវថ្ងៃថ្មី តែក៏ត្រូវបើកភ្នែកប៉ុនពងមាន់ ព្រោះតែឃើញមុខរបស់រាងក្រាស់នៅទល់មុខរបស់ខ្លួន។
ពេលនេះជេគកំពុងតែស្ថិតនៅក្នុងដៃរបស់ស៊ុងហ៊ុន ដែលកំពុងតែគេងលក់មិនទាន់ភ្ញាក់។ មុខពួកគេទាំងពីរស្ទើរតែប៉ះគ្នាទៅហើយ គ្រាន់តែឃើញបែបនេះភ្លាម ជេគក៏ងើបស្ទុះចុះពីលើគ្រែយកតែម្តង។ សម្លេងនិងការស្ទុះងើបភ្លាមៗរបស់រាងស្តើងបានធ្វើឱ្យអ្នកម្ខាងទៀតភ្ញាក់ដឹងខ្លួនតែម្តង។
YOU ARE READING
ជម្រើសស្នេហ៍
Romanceរវាងមនុស្សដែលយើងស្រលាញ់ និងមនុស្សដែលស្រលាញ់យើង តើយើងគួរតែជ្រើសយកម្នាក់ណាទៅ? រវាងមនុស្សប្រុសម្នាក់ដែលយើងស្រលាញ់អស់ពីបេះដូង និងមនុស្សប្រុសម្នាក់ដែលស្រលាញ់យើងអស់ពីបេះដូង តើយើងគួរជ្រើសយកម្នាក់ណា?
