ដំបងជ្រុង <- - ->

Start from the beginning
                                        

ហឹស! ការពារគ្នាសម្បើមណាស់ន៎រ! បានប៉ុន្មានដងហើយ? »

អាចង្រៃ! »Yaowen ស្ទុះមកវ៉ៃKevin ជាថ្មី នាងក្រមុំត្រូវវាសទៅម្ខាងឲ្យដួល ដោយស្នាដៃKevin, ព្រោះនាងដែលរត់មករាំងមិត្ត,
<ព្រូស> Yaowen ដួលដោយត្រូវមួយដៃរបស់អ្នកម្ខាងទៀត មិនមែនគេអន់តែមកពីនាយរវល់ងាកមើលwenzhu ដែលដួលទើប Kevin វ៉ៃបានមុន Yaowen ប្រឹងស្ទុះងើបទាំងមុីងមាំង តែរាងកាយKevin ដួលខ្ពាក

ឯងជាអ្នកណា...?» kevin ស្រែកសួរទៅអ្នកដែលហក់ធាក់គេមួយជើងមុននេះ តែមិនទទួលបានចម្លើយព្រោះYaxuan រត់មកត្រកងលើកមើលWenzhu ជាឪកាសKevinទាញដំបងមកពីណាមិនដឹងលើកបម្រុងវ៉ៃYaxuan ពីក្រោយ តែWenzhu ឃើញមុនប្រញ៉ាប់ស្រវ៉ាអោបYaxuan ជាការរង

<អឹក> សម្លេងស្រីបន្លឺឡើងបន្ទាប់ពីដំបងវ៉ៃចំដើមដៃរបស់ នាងមិនខ្លាំងព្រោះKevin បន្ថយកម្លាំងទាន់ Yaowen ឃើញគេស្រាប់តែហក់ធាក់Kevin អោយដួលម្ដងទៀងបម្រុងវ៉ៃបន្ថៃមតែត្រូវ Yaxuan វាសគេចេញចូលវ៉ៃជំនួស

<ដឹបៗៗៗៗ> ទាំងទាត់ទាំងធាក់ Kevin បែកឈាមប៉ល់ពេញខ្លួន ព្រោះត្រូវYaxuan វ៉ៃជិតស្លាប់

បានហើយ...តិចគេស្លាប់ទៅ» Yaxuan បម្រុងវ៉ៃបន្ថែមតែត្រូវ Wenzhu ឃាត់ដោយតោងដៃនាយជាប់ អ្នកកំលោះមើលមុននាងរួចចាប់ដៃនាងដើរចេញ ទុកឲ្យ Yaowen ឈរឡិងឡង់ម្នាក់ឯង

ឯងសំណាងហើយដែល Yaxuan វាមិនប្រើអាវុធបើមិនចឹងទេ! ស្អែកលែងបានឃើញថ្ងៃរះហើយអានាង...» Yaowen បោះពាក្យប៉ន្មានមាត់ ហើយប្រញាប់ដើរចេញ ព្រោះនាយដឹងថាមានសន្តិសុខយាម ល្បាតនៅម្តុំនេះ<......>

ក្នុងឡាន <3
ក្នុងឡានមានសភាពស្ងាត ពុំមានអ្នកណាម្នាក់និយាយអីនោះ បន្តិចក្រោយមកដល់ផ្លូវបំបែក Yaxuan ស្រាប់តែបត់ឡានទៅណាមិនដឹងតែមិនមែនផ្លូវទៅផ្ទះឡើយ ទើបធ្វើឲ្យ Wenzhu ដែលស្ងាត់មកយូរនិយាយឡើង.....

ហ្អេ!!!! លោកទៅណា? » នាងងាកមើលទៅអ្នកកំលោះដែលកំពុងបញ្ជាចង្កួតឡាន

មិនយកទៅសម្លាប់ទេ! កុំភ័យមើល...» Yaxuan បន្តបើកឡានរហូតដល់មន្ទីរពេទ្យមួយកន្លែង ដែលនៅកណ្តាលក្រុង

មកធ្វើអី????» Wenzhu សួរ

ហ្អើយយ....ល្ងង់ដល់ថ្នាក់នេះឬ! » Yaxuan ជ្រួញចឹញ្ចើមចូលគ្នាគេ មិនដឹងថានាងធ្វើមិនដឹងឬ ក៏យ៉ាងមិចខ្លួនរបួសដៃប៉ុណ្ណឹងហើយ គេយកមកពេទ្យសួរថាមកធ្វើអី លុះដើរចូលមកបានបន្តិចស្រាប់តែមានសម្លេងបុរសម្នាក់បន្លឺឡើង

Obsessed Love ❤️Where stories live. Discover now