បន្តិចទៀតជួបគ្នា<3

36 3 2
                                        

Morning <3

<តុ តុ> Zhu ហា៎! Yaowen មកយកហើយ» លោកស្រី Zhang គោះទ្វាបន្ទប់កូនស្រីបណ្តូរចិត្តតែមួយរបស់គាត់
ចា៎! រួចឥឡូវហើយយ....» នាងតូចនិយាយបណ្តើរដៃលាបគ្រែមមាត់បណ្តើររួចទើបប្រញ៉ាប់ទាញកាបូន បើកទ្វារត់ចុះទៅ
                         _____________
តោះយើងឆាប់ទៅ...!» នាងតូចនិយាយមកកាន់កំលោះសង្ហារដែលអង្គុយរង់ចាំខ្លួនក្នុងបន្ទប់ទទួលភ្ញៀវ អ្នកកំលោះងក់ក្បាលងើបឈរឈានជើងដើរតែត្រូវអាក់ដំណើរពេលលោកស្រីZhang ររៀបចំសក់ឲ្យមិត្តខ្លួន

ឈប់សិន! មើលៗសក់មិនស្អាតសោះ...» គាត់និយាយព្រមទាំងប៉ះសក់នាងថ្នមៗ នាងតូចក៏ញញឹមឡើងហើយអោនថើបគាត់មួយខ្សឺតភ្លាមៗ
អរគុណម៉ាក់...» និយាយចប់នាងស្រាប់តែរត់ទៅត្រុយព្រោះអៀននឹងសម្តីរបស់ខ្លួនមុននេះ លោកស្រីZhang គាំងនៅមួយកន្លែង ព្រោះរំភើបដែលនាងហៅគាត់ថាម៉ាក់។ កុំថាឡើយតែលោកស្រីZhang សូម្បី Yaowen ក៏លែងដំណើរការដូចគ្នា បន្ទាប់មកគេក៏ដកខ្លួនចេញទៅតាមនាង

នៅលើឡាន<3

ឯងហៅគាត់ថាម៉ាក់! តាំងពីពេលណា???» Yaowen សួរព្រោះតាំងពីពួកគេស្គាល់គ្នាមកគេមិនដែលលឺនាងហៅលោកស្រីZhang ថាម៉ាក់ម្ដងនោះឡើយ

គឺយើងទើបតែគិតពីវាកាលពីយប់មិញនោះទេ...យើងយល់ថាគាត់ស្រលាញ់យើងណាស់ដូចកូនបង្កើតចឹង! ទើបព្មហៅគាត់បែបហ្នឹងតែម្ដងទៅ...តែថា!!! អៀនណាស់វើយ» និយាយដល់ចំណុះនេះនាងអៀនស្ទើរបោកក្បាលឲ្យស្លាប់ទៅហើយតែហាមចិត្តទាន់ព្រោះខ្លាចYaowen សន្លប់ <ព្រោះk'wen ខ្លាចឈាម>

និយាយចឹងឯងថានិយាយរឿងសង្សាឯងឲ្យយើងស្ដាប់នោះអី! ពេលត្រលប់មកវិញហុហ????»

ហ្អើយ!! មិនចង់និយាយទេ! ដឹងត្រឹមតែយើងត្រូវអាចង្រៃនោះក្បត់ទៅបានហើយ! សមទេ! នេះយើងខំមកSurprise វាដឹងអី វាSurprise វិញបាស់ជើងហា៎...» នាងអង្គុយរៀបរាប់ឲ្យមិត្តស្ដាប់

ចុះឯងសុំបែកវានៅ????» (វាសម្តៅលើសង្សាចាស់Wenzhu)

គឺ....នៅទេកាលនោះខឹងពេក! ភ្លេចសុំបែកហា៎...» នាងស្រាប់តែសើចឡើងលឺលឺតែម្ដង នឹកឃើញហួសចិត្ត

ប្រយ័ត្នវាត្រលប់មកវិញហាហ៎» Yaowen បញ្ជាក់

យើងមិនខ្វល់ជាមួយអាបុិកត្រូវគ្រាប់ហ្នឹងទេ» នាងតូចនិយាយធម្មតាព្រោះវាជាការពិត

Obsessed Love ❤️Where stories live. Discover now