"ឆាប់សម្អាតឲ្យស្អាត"
"បាទ" និយាយចប់រាងតូចក៏ចាប់ផ្តេីមសម្អាតកម្ទេចចានដែលបានបែកអារម្មណ៍ឈឺចាប់ក៏កំពុងវាយលុកពេញបេះដូងតែហាស្តីមិនរួចបានត្រឹមបៀមទុកតែម្នាក់ឯង ចំណែករាងក្រាស់និងម៉ូរីក៏នាំគ្នាញាំុបាយធ្វេីមិនដឹង
"ញាំុឲ្យច្រេីនៗទៅអូនសម្លាញ់ មិនបាច់ក្រែងចិត្តយ៉ាងណាអូនក៏គង់ក្លាយជាលោកស្រីផ្ទះនេះឆាប់ៗ"
"អរគុណបងសម្លាញ់" ភាសាផ្អែមល្ហែមរវាងអ្នកទាំង2កំពុងជ្រៀតចូលត្រចៀកអ្នកដែលមាននាមជាប្រពន្ធស្របច្បាប់ពេញៗ
"អ៊ួយ..."ទឹកភ្នែកហូរកាន់តែច្រេីនភ្នែកក៏ចាប់ផ្តេីមស្រវាំង ដៃទទេដេលកំពុងរេីសអំបែងចានក៏ជ្រុលមុតយ៉ាងជ្រៅឈាមក៏ស្រក់មិនឈប់
"រំអ៊ួយ គ្រាន់តែប៉ុណ្ណឹងក៏ស្រែកដែរហេស៎៎" នេះហេីយសម្តីបុរសល្អដែលលោកស្រីគីមទុកចិត្តផ្ញេីរកូនប្រុសជាមួយ ឃេីញរាងតូចមុតដៃនាយមិនបានបារម្មណ៍តែបែរជាបន្ទោសថែមទៅវិញ
"ថេយ៍ យ៉ាងម៉េចហេីយ" ស្រីបិសាចពាក់ស្រោមមុខទេពអប្សរក៏ក្រោកពីលេីកៅអីសម្តែងធ្វេីជាបារម្មណ៍រត់ទៅសួរសុខទុក្ខរាងតូចដែលកំពុងមុតដៃនោះ
"ខ..ខ្ញុំមិនអីទេ"
"ម៉ូរីមកញាំុបាយមក កុំខ្វល់អី" លឺសម្តីរាងក្រាស់បែបនេះរាងតូចក៏កាន់តែអន់ចិត្តនេះគេមុតដៃឈាមហូរដូចទឹកបែបនេះហេីយគេហាក់គ្មានសេចក្តីបារម្មណ៍សូម្បីតែបន្តិចសោះ
"តែបងមេីលចុះគេឈាមដៃច្រេីនណាស់ អូនយកគេទៅលាងរបួសសិន"
"តែ...." រាងក្រាស់បម្រុងឃាត់នាងតែនាងក៏និយាយកាត់......
"ជុង អូនយកគេទៅលាងរបួសសិនបងញាំុបាយមុនចុះ តោះថេយ៍មកអង្គុយសិនមក ម៉ែដោះយកប្រអប់ថ្នាំមកនេះបន្តិច" នាងជួយលេីករាងតូចឲ្យអង្គុយលេីកៅអីនៅតុបាយហេីយក៏ស្រែកហៅម៉ែដោះដែលនៅឈរខាងក្រៅឲ្យយកប្រអប់ថ្នាំមកឲ្យ
"នេះប្រអប់ថ្នាំចា៎៎ អ្នកនាងពិសារបាយចុះចាំខ្ញុំយកអ្នកប្រុសទៅលាងរបួសក៏បាន" ម៉ែដោះហុចប្រអប់ថ្នាំហេីយក៏ស្នេីសុំទៅកាន់ម៉ូរី ព្រោះគាត់មិនទុកចិត្តនាងឡេីងខ្លាចនាងដៃធ្ងន់ព្រោះហេតុការណ៍មុននេះគាត់បានឃេីញទាំងអស់ថាអ្នកណាជាមេនាំរឿង
YOU ARE READING
💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)
Romanceការរៀបការដែលកេីតពីការផ្សំផ្គុំរបស់មនុស្សចាស់តាមសន្យា ប៉ុន្តែវាគ្មានការពេញចិត្តរបស់នាយJeon Jungkookបន្តិចសោះឡេីយ តេីចំណងអាពាហ៍ពិពាហ៍រវាងកម្លោះសង្ហារJeon Jungkookនិងកម្លោះតូចKim Taehyungអាចរលូនទៅមុខឬក៏ជួបឧបសគ្គអ្វីខ្លះ??? "ចាំទុកក្នុងខួរឯងទៅKim Taehy...
Episode 30
Start from the beginning
