បន្តិចទៀតជួបគ្នា<3

Start from the beginning
                                        

បានហើយៗ ដល់ផ្សារទំនើបហើយ...!» បន្ទាប់មកពួកគេក៏ចុះទៅShopping បន្តិចបន្តួច បន្ទាប់មកញុំាអាហារថ្ងៃត្រងហើយ ទើបឈាងទៅដើរលេងបន្ទិចទម្រាំត្រលប់មកវិញគឺល្ងាចល្មម....

ភូមិគ្រិះ Zhang

អរគុណហើយអាសម្លាញ់...» នាងតូចអោនបន្តិចនឹងញញឹមលិបភ្នែកអស់ដាក់អ្នកកំលោះ ធ្វើឲ្យ Yaowenញញឹមតាម

ចឹងយើងទៅវិញហើយ! ថ្ងៃចូលធ្វើការចាំយើងជូនទៅ...»

ហឹមដឹងហើយ! Bye bye....»

Okay bye....»ចប់សម្តី Yaowenប្រញ៉ាប់ឡើងឡានហើយត្រលប់ទៅវិញបាត់ ទើបនាងតូចដើរចូលទៅក្នុងផ្ទះ

ត្រលប់មកវិញហើយហ៎! ញុំាទឹកអីត្រជាក់ៗទេ! ម៉ាក់ធ្វើឲ្យញុំា» គ្រាន់តែនាងដើរចូលមកដល់ផ្ទះវិញ ស្រ្តីជាម្តាយដែលកំពុងមើលទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវប្រញ៉ាប់ងើបមកទទួលនាងភ្លាម ធ្វើឲ្យស្រីចាប់ផ្តើមធ្វើខ្លួនលែងត្រូវ

ច...ចា៎ អត់ទេម៉ាក់...» នាងនិយាយមិនចង់ត្រូវសូម្បីតែពាក់មួយមាត់ក៏ត្រូវរកនឹកសិនទើបនិយាយ

Sen! យកអីវ៉ាន់អ្នកនាងតូចរបស់ឯងឡើងលើទៅ...» <sen ជាអ្នកបម្រើនៅក្នុងផ្ទះ>
ចា៎លោកស្រី....»

កូនឆាប់ទៅអង្គុយចុះទៅ! ប៉ាឯងមានរឿងនិយាយជាមួយ....» បន្ទាប់ពីគាត់ដឹកដៃនាងឲ្យអង្គុយហើយគាត់រៀបហ្នឹងដើរចេញតែនាងចាប់ដៃគាត់ជាប់
ម៉ាក់ក៏អង្គុយចុះមក...» លឺសម្តីនាងបែបនេះគាត់ក៏រំភើបស្ទើរស្រក់ទឹកភ្នែកដែលនាងនៅនឹកឃើញគាត់

ប៉ា កូនចង់ចូលIntern នៅថ្ងៃស្អែក! » នាងញញឹមកាន់ដៃលោកស្រីZhang ថ្នមៗ

រឿងនេះហើយ! ដែលប៉ាចង់និយាយជាមួយឯងនោះ...គឺមិត្តរបស់ប៉ាគេចង់ឲ្យឯងចូលឆាប់ៗ រិតតែឆាប់រិតតែល្អ» លោកZhang និយាយ

ចឹងសម្រេចបែបនឹងទៅចុះប៉ា...ប៉ាជំរាបលោកពូឲ្យគាត់ដឹងផង»

ឯងទៅមូជទឹកទៅ! ហើយចាំចុះមកញុំាបាយ...ថ្ងៃនេះម៉ាក់ឯងធ្វើម្ហូបសំណព្វចិត្តឯងណា៎...»

ចឹងកូនឡើងទៅលើសិនហើយ...» នាងតូចងាកមកញញឹមដាក់អ្នកជាម្តាយហើយងើបចេញទៅ....

Obsessed Love ❤️Where stories live. Discover now