រឿងសិស្សច្បងកំពូលស្នេហ៍💕

Start from the beginning
                                        

Hobi<<មិនបាច់កាន់ដៃទេយើងដើរខ្លួនឯងបាន>>រាងតូចក្រវាសដៃតូចៗរបស់ខ្លួនចេញពីដៃរាងក្រាស់

Soobin<<កំណាញ់ខ្លួនណាស់ប្រយ័ត្នខ្ញុំរំលោភទៅ>>រាងក្រាស់និយាយបែបលេងសើចតែបន្លំមែន

Hobi<<អាក្មេងឈ្លើយ>>រាងតូចដើរទៅជិតរាងក្រាស់ឈរសម្លក់គេទាំងដែលខ្លួនឯងមានកម្ពស់ត្រឹមស្មារគេសោះ

Soobin<<ឆាប់ឡើងមកគ្រប់គ្នានៅចាំ>>រាងក្រាស់និយាយហើយក៏ដើរទៅមុនបាត់ទុកឲ្យរាងតូចដើរតាមក្រោយទាំងមុខមើលមិនយល់រាងតូចដើរបណ្ដើររអ៊ូបណ្ដើរ

Hobi<<ឆើស!!!អាក្មេងចង្រៃគ្រាន់តែបុិននឹងចុះចាញ់ទៅមិចមិនស៊ូទៀតទៅអន់ណាស់>>អ្វីដែលរាងតូចរអ៊ូទាំងប៉ុន្មានត្រូវបានរាងក្រាស់ស្ដាប់ឮទាំងអស់តែគេមិនបាននិយាយអ្វីតបតនោះទេគេបានត្រឹមតែលួចញញឹមតែប៉ុណ្ណោះ

+In ក្លឹប

ភ្លើងចម្រុះពណ៌បាញ់ឆ្វេកឆ្វាក់ពេកក្លឹបទាំងមូលភ្លេងបើឮៗនិយាយស្ដាប់គ្នាមិនបានសូម្បីតែបន្តិចគ្រប់គ្នានៅក្នុងនេះនាំគ្នារាំងច្រៀងតាមបទដែលគេបានចាក់យ៉ាងសប្បាយរីករាយលើកលែងតែរាងតូចHobiអង្គុយនៅលើសាឡុងឱបដៃធ្វើមុខដូចគេយកទៅបាញ់ចោលចឹងព្រោះគេមិនសូវចូលចិត្តកន្លែងអីបែបនឹងប៉ុន្មានទេណាមួយឃើញSoobinរាំជាមួយស្រីៗអស់នោះទៀតវាធ្វើឲ្យគេកាន់តែធុញមែនទែនហើយ(មាត់ថាមិនស្រឡាញ់តែទង្វើរប្រចណ្ឌគេច្បាស់ណាស់ស្រីប៊ី🤧)

Hobi<<ឆើស...អាក្មេងភ្លេចពាក្យសម្ដីមាត់យាយថាស្រឡាញ់យើងតែទៅរឱបថើបជាមួយស្រីផ្សេងនៅនឹងមុខយើង...ហឹក...>>រាងតូចនិយាយចប់ក៏លើកែដែលមានស្រាកន្លះកែវនោះយកមកផឹកហើយភ្នែកកំពុងតែសម្លឹងមើលទៅsoobinដូចជាចង់ហែកសាច់គេសុីទាំងរស់ចឹង

<<អេ..ហេស៎...កម្លោះតូចមកតែម្នាក់ឯងទេ>>រាងតូចកំពុងអង្គុយមួម៉ៅក្ដៅក្រហាយសុខៗក៏ស្រាប់តែមានបុរសមាឌធំម្នាក់ចូលមកសួរនាំខ្លួន

Hobi<<ចេញទៅកុំមកនិយាយជាមួយខ្ញុំ>>រាងតូចនិយាយទាំងសម្លឹងទៅមើលរាងក្រាស់មិនដាក់ភ្នែក

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now