ភាគទី :43 ថេយ៏ស្លាប់ហើយ...!

Start from the beginning
                                    

ទេ...ទេ មិនពិត មិនពិតទេ....អ្ហាយ មិត្តខ្ញុំមិនបានស្លាប់ទេ >>Yunnaគ្រាន់តែស្ដាប់ចប់ភ្លាមក៏ទន់ជង្គង់ចុះច្បូតសក់ខ្លួនឯងនិយាយទាំងក្រវីក្បាលតតាក់ នាងល្អិតស្រែកសឹងតែផុតសម្លេងទឹកភ្នែកហូរមកដូចបាក់ទំនប់ !! អ្នកណាក៏បានប្រាប់គេមកថាមិត្តគេមិនបានស្លាប់ទេ !!

ក៏ព្រោះតែវា ព្រោះវាម្នាក់គត ព្រោះតែវា ហឹក..មិត្តខ្ញុំមិនបានស្លាប់ទេ >>ជីមីនក៏មិនខុសពីមិត្តរបស់គេដែរស្ដាប់ចុះភ្លាមក៏ដួលក្រឹបនិយាយទាំងទឹកភ្នែកហូរប្រណាំងគ្នាដូចខ្លាចមិនបានស្រក់ នេះគេនឹងបាត់បង់មិត្តរបស់គេម្នាក់រឺ??

ហឹក!! អាថេយ៏ >>ជីនសម្រូតខ្លួនចុះអង្គុយយំលែងខ្មាស់អ្នកណាមិត្តរបស់គេចាកចេញទៅទាំងបែបនេះមែនទេ?? ហេតុអីទេវតាលេងសើចយ៉ាងនេះ??សប្បាយខ្លាំងណាស់រឺ??
នាយតូចទាំង3អោបគ្នាយំមិនចាញ់គ្នា ពេលនេះបាត់បង់សមាជិកម្នាក់ហើយ ហើយថែមទាំងជាមនុស្សដែររឹងមាំ ពូកែលេងសើច ជាងគេក្នុងក្រុមទៀត!!

អេ៎!! ពួកឯងថតរូបមួយ !!>>សម្លេងរបស់ថេយ៏ដែរហៅគ្រប់គ្នាកាលពីទៅលេងសមុទ្រក៏ចាប់ផ្ដើមលោតចូលពេញត្រចៀកនាយតូចទាំង3 បើប៊ីនជាជំនិតថេយ៏សន្លប់បាត់ហើយគ្រាន់តែដឹងថាចាហ្វាយបានចាកចេញភ្លាម!! មិនបានប៉ុន្មាននាយតូចទាំង3ក៏សន្លប់ព្រមគ្នាព្រោះយំខ្លាំងពេក!!

+Skip

អាជុងនៅឯណា?? >>យ៉ុនហ្គីបានចាកចេញពីមន្ទីពេទ្យមករកមិត្តចោម្សៀតរបស់ខ្លួននៅភូមិគ្រឹះត្រកូលចន មកដល់នាយក៏ស្រែកឡូឡាសួរយកនាយក្រាស់!!

នៅខាងលើអ្នកប្រុស >>ម៉ែដោះក៏តបទៅវិញទាំងអោនក្បាលចុះ តើមានរឿងអីហេតុអីមើលទៅយ៉ុនហ្គីដូចខឹងខ្លាំងម្លេស បានចម្លើយហើយនាយក្រាស់ក៏ដើរឡើងទៅលើទាំងក្ដាប់ដៃ !!

អាមិត្តចោម្សៀត....ដឹប >>យ៉ុនហកគិមកដល់បន្ទប់ជុងហ្គុកបើកទ្វាទៅក៏ឃើញនាយក្រាស់កំពុងតែមានក្ដីសុខលើគ្រែជាមួយស្រីស្នេហ៍របស់គេ យ៉ុនហ្គីទៅទាញជុងហ្គុកចេញពីស្រីម្នាក់នោះមុននឹងដាល់គេមួយទំហឹថធ្វើឲ្យបឺកឈាមតាមគែមមាត់ ឯស្រីស្រស់ឃើញមិនស្រួលក៏ស្លៀកពាក់វិញបម្រុងនឹងចេញទៅហើយតែក៏ត្រូវបានយ៉ុនហ្គីបាញ់មួយគ្រាប់ចំកណ្ដាលក្បាលធ្វើឲ្យស្លាប់ភ្លាមៗ!!

🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️‍🔥Where stories live. Discover now