ភាគទី :5 ម៉ាហ្វៀថើបម៉ាហ្វៀ!!

4.8K 404 6
                                    

មិនយូរប៉ុន្មានរាងតូចថេយ៏ក៏បានមកដល់ភូមិគ្រឹះវិញ ថេយ៏ចុះចេញពីឡានបិតទ្វាលាន់លឺគ្រាំងព្រោះតែខឹងចិត្ត នាយជាជំនិតបានត្រឹមតែសើចនឹងកាយវិការរបស់ចាហ្វាយខ្លួន-_-ថេយ៏រត់ចូលមកក្នុងភូមិគ្រឹះក៏បានឃើញម៉ែដោះកំពុងតែរៀបចំអាហារសម្រាប់ខ្លួនប្រាប់ទៅចុះណាថេយ៏ស្រលាញ់ម៉ែដោះខ្លាំងណាស់ទុកគាត់ដូចជាម្ដាយទីពីរចឹងតែពេលណាខឹងខ្លាំងអីចឹងក៏ជ្រុលមាត់ស្រែកឲ្យគាត់មិនយូរប៉ុន្មានគេក៏មកសូមទោសគាត់វិញ ថេយ៏ដើរចូលទៅជិតម៉ែដោះទាំងពេបមាត់ពេបត..។

ម៉ែដោះ.....>>ថេយ៏បង្អូសសម្លេងហៅម៉ែដោះយ៉ាងស្រួយស្រឹប មុខមិនបាច់មើលទេដូចកូនក្មេងដែរចង់យំពេលទារអ្វីមិនបាន..។

aww..អ្នកប្រុសតូចមកវិញហើយមែនទេ >>ម៉ែដោះងាកមករកពិភពសម្លេងវិញក៏បានឃើញថេយ៏ដើរមករកគាត់ទាំងពេបមាត់ពេបកធ្វើឲ្យគាត់ចង់សើចបន្តិចអីបន្តិចព្រោះគ្រឺតពេក ។

ហឹកៗ...ម៉ែដោះ >>ថេយ៏រត់ទៅអោបម៉ែដោះទាំងយំសសឹក ម៉ែដោះក៏លើកដៃមកអង្អែលក្បាលក្មេងតូចតិចៗដោយក្ដីស្រលាញ់ព្រោះគាត់ជាអ្នកមើលថេយ៏តាំងពីតូចមកម្លេះ គាប់ជួនBinក៏ចូលមកដល់ល្មម..។

Bin..អ្នកប្រុសកើតអី >>ម៉ែដោះក៏ប្ដូរទឹកមុខពីញញឹមមកកាចៗវិញជម្រឹតសួរនាយជំនិតដែរថេយ៏កំពុងតែយំអោបគាត់នៅឡើងក្នុងភូមិគ្រឹះនេះថេយ៏មានឋានះធំជាងគេបន្ទាប់មកជាម៉ែដោះហើយបន្ទាប់ទៀតក៏ជាប៊ីនជំនិតរូបស្រស់នឹងហើយ...។

គឺ..ម៉ាហ្វៀថើបម៉ាហ្វៀនឹងណាម៉ែដោះបាទ >>ប៊ីនតបទៅម៉ែដោះវិញទាំងបង្អូសសម្លេង ឯថេយ៏ក៏គិតតែពីយំគេស្ដាយស្នាមថើបដំបូងរបស់គេដែរខំរក្សារទុកមករហូត+_-

ស្អីឯង....ម៉ាហ្វៀថើបម៉ាហ្វៀស្អី >>ម៉ែដោះដោយសារមិនយល់ន័យប៊ីននិយាយគាត់ក៏សួរបន្តទៀត ឯដៃគាត់ក៏គិតតែពីអង្អែលក្បាលរបស់ថេយ៏លួងលោមគេឲ្យបាត់យំ-_-

គឺ...លោកJeonគាត់បានលួចស្នាមថើបដំបូងរបស់ចាហ្វាយបាទ >>ប៊ីនតបទៅវិញម្ដងទៀតរៀបរាប់មួយៗច្បាស់ៗដើម្បីឲ្យគាត់ងាយនឹងយល់..។

ហា៎ស...លោកJeon >>ម៉ែដោះពេលលឺសព្វនាមថាលោកJeonភ្លាមគាត់ក៏ស្រែកឡើងដោយការភ្ញាក់ផ្អើល ថេយ៏ងើបមុខពីស្មាគាត់មកវិញមុននឹងសួរទៅគាត់មើលទៅគាត់ដូចជាភ្ញាក់ផ្អើលដល់ហើយ..។

🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️‍🔥Where stories live. Discover now