ភាគទី :42 មិចក៏មិនស្លាប់ឲ្យបាត់ទៅ?

2.3K 286 33
                                    

   

  ពួកឯងសាកគិតទៅមើលស្រីដណ្ដើមប្ដីគេគេហៅថាស្រីស្រី?? >>ពេលដែតចេញមកខាងក្រៅអស់ហើយរាងតូចទាំង3ក៏ឈរចាំនៅមុខបន្ទប់មិនទៅណា ពេលឃើញស្រីស្រស់ចេញមកហើយជីមីនក៏និយាយផ្លែផ្កាទាំងពេបមាត់ជ្រេញ!!

គេហៅថាស្រីកាកេីរត់តាក់ៗលាតអណ្ដាតដូចឆ្កែខាំត្របាក់ប្ដីគេ >>ជីនក៏តបទៅវិញទាងសម្លឹងមើលស្រីស្រស់ ដាក់ផាំងៗស្ពឹកមុខជាងគេទះ1រយដៃទៀត!!

ហើយមួយទៀតចាំមើលនៅគ្មានបានសុខទេបើមិនងាប់ក្រោមស្នាដៃប្រពន្ធគេក៏ងាប់ក្រោមស្នាដៃមិត្តភិក្តរបស់ប្រពន្ធគេដែរ មែនទេ អា2ក្បាល >>Yunnaក៏បន្ថែមពីក្រោយទៀតធ្វើឲ្យស្រីស្រស់គាំងវាចា នាងល្អិតក៏ងាកមករកមិត្តរបស់គេវិញ!!

មែននឹង !! >>នាយតូច2នាក់ទៀតក៏បន្ថែមល្បោយពីក្រោយ បើថាស្អប់គឺស្អប់ បើថាស្រលាញ់គឺស្រលាញ់ តាមគ្នា !!

អឺបើមែននឹងហើយ ចាត់ការទៅ >>នាងល្អិតក៏បន្តពីក្រោយទៀតទាំងសម្លក់មិត្តគេបើបន្ថែមល្បោយហើយមិនឆាប់ចាត់ការទៅ!! ថាហើយជីមីននឹងជីនក៏ទៅចាប់ខ្ទប់មាត់ស្រីស្រស់ជាប់Yunnaក៏ខលហៅកូនចៅរបស់នាង មកមិនបាន5នាទីផងក៏មានមនុស្សប្រុសមាឌធំ4-5នាក់

មកចាប់លើកយកស្រីស្នេហ៍ជុងហ្គុកទៅបាត់!!ឆ្ងល់ទេថាមិចក៏ជីននឹងជីមីនចាប់បានយូរល្អម្លេស??កុំឆ្ងល់អីក្នុងខ្លួនជីមីនមានខ្នោះមួយដាក់នៅហោប៉ៅក្រោយប្រពន្ធម៉ាហ្វៀទាំងមូល
យ៉ាងណាក៏មានអ្វីជាប់ខ្លួនដែរ ស្រីម្នាក់នោះមិនពិបាកទេដាក់តែមួយដៃចំពោះដាក់ខ្នោះរួចជាការស្រេចកម្លាំងដៃជីមីនក៏មិនស្រាលទៀត!!

មានអ្វីក៏និយាយមក >>ងាកមកមើលខាងក្នុងវិញពេលគេចេញទៅអស់ហើយថេយ៏ក៏សួរទាំងងាកមុខចេញមិនចង់ឃើញមុខប្រុសម្នាក់នេះទេ!!

បងឆ្ងល់មិចក៏អូនចូលចិត្តបង្កររឿងម្លេះ នៅផ្ទះមិសុខចេញដើរហាច់ហើរដល់មានគ្រោះថ្នាក់ទៀត >> នាយក្រាស់ដើរមករករាងតូចមុននឹងនិយាយថាឲ្យរាងតូចទាំងមិនដឹងថារាងតូចកំពុងតែគ្រាំគ្រាជិតស្លាប់ទេ នាយនិយាយបែបនេះបានន័យថាថេយ៏ជាមេរំខានហើយ!!

🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️‍🔥Where stories live. Discover now