ភាគទី :32 ធ្វើបាបហើយ ចោទប្រកាន់ទៀត!!

2.8K 313 10
                                    

  ក្រោយពីប៊ីនយកកាំបិតស្នៀតឲ្យរួចហើយ ជីមីនក៏សម្លឹងមើលកាំបិតនោះមុននឹងយកថ្នាំអ្វីម្យ៉ាងចាក់ទៅលើវា !!

លោកគិតថាវាជាថ្នាំអី? >>ជីមីនកាន់កូនកាំបិតស្នៀតនោះយកមកអូសនៅកញ្ចឹងកលោកLee ហើយក៏សួរទាំងញញឹមស្រាល លោកLeeពេលនេះញ័រខ្លួនអស់ហើយគាត់ធ្លាប់គិតថាក្មេងម្នាក់នេះស្កូតៗមិនដឹងអីតែពេលនេះក៏ភ្លឺភ្នែកព្រោះគេមិនបានស្លូតដូចការគិតឡើយ !!

ជាតិ..ជាតិ..ពុលសត្វសមុទ្រ!! >>លោកLeeតបទៅវិញទាំងញ័រមាត់តតាក់គាត់ស្គាល់ថ្នាំនេះច្បាស់ព្រោះថ្នាំមួយនេះគឺគាត់បានបញ្ជាគេឲ្យបញ្ជូលក្នុងគ្រាប់កាំភ្លើង ហើយឲ្យឃាតករស្រីទៅសម្លាប់ដោយក៏តែគួរឲ្យស្ដាយដែរវាមិនបានផល!!

ត្រូវហើយ!! ថ្នាំមួយនេះហើយដែរឯងបញ្ជាគេឲ្យទៅធ្វើបាបមិត្តយើង !! >>ជីមីនតបទៅវិញទាំងញញឹមចុងមាត់ តែក៏ប្រែមកជាស្រែលតឹងសរសៃរកវិញធ្វើឲ្យលោកLeeអត់ខ្លាចមិនបាន ជីមីនកាន់កាំបិតចាក់ចូលបំពង់កលោកLeeតិចៗត្រឹមចុងតែប៉ុណ្ណោះមិនបានជ្រៅធ្វើឲ្យគាត់ស្លាប់ភ្លាមៗទេ!!

យើងមិនបានធ្វើទេ!! >>លោកLeeយបទៅវិញទាំងថប់ដង្ហើម ទោះបីជីមីនចាក់ត្រឹមតែតិចៗមែនតែជាតិពិសនោះវាអាចនឹងជ្រាបចូលខ្លួនខ្លះហើយ!! ជីមីនលឺបែបនេះក៏សើចដើមកហើយក៏ឆ្ងាយពីគាត់ប្រវែង2ម៉ែត្រតែចំប្រឡោះកណ្ដាល!

មិនបានធ្វើមែនទេ?? ជ្រឹប!! >>ជីមីនដើរហួសគាត់បានឆ្ងាយល្មមក៏និយាយសង្កត់សម្លេងមុននឹងងាកមកវិញគប់កាំបិតដែរនៅនឹងដៃតម្រង់ទៅគាត់ តែវាមិនបានត្រូវគាត់ទេគឺត្រូវក្ដារជិតក្បាលគាត់តែប៉ុណ្ណោះ !!មិនមែនជីមីននិនចេះគប់ឡើយតែគេគ្រាន់តែលលេងឲ្យសប្បាយសិនតែប៉ុណ្ណោះរឿងគប់កាំបិតអីនឹងទុកចិត្តលើគេចុះគប់បិតភ្នែក៏ដឹងថាត្រូវចំណុចមិនត្រូវចំណុចដែរ!!

ហឹសៗ!!ភ័យហើយមើលចុះ!! >>ជីមីនសើចហឹសៗចំអកទៅកាន់លោកLee ដែរគាត់ភ័យបិតភ្នែកជិតឈឹងដៃក្ដាប់ចូលគ្នាយ៉ាងណែន!!

ថេយ៏ជួយពូផង!! >>លោកlee ទាល់ច្រកក៏ងាកមកសូមអង្វរថេយ៏ដូចឆ្កែអង្វរម្ចាស់ យ៉ាងណាគាត់ក៏ត្រូវរួចខ្លួនដែរចាំសងសឹកពេលក្រោយក៏មិនអីសំខាន់ពេលនេះយករួចខ្លួន!

🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️‍🔥Where stories live. Discover now